អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកភ្នំក្រវាញ ចំនួន២រូប

ភ្នំពេញ៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ បានបន្តអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសឱ្យចូលកាន់មុខតំណែងជាផ្លូវការ អភិបាលរងនៃគណៈអភិបាលស្រុកភ្នំក្រវាញ ចំនួន២រូប ដើម្បីសម្រួលដល់ការផ្ដល់សេវានៅមូលដ្ឋាន ឱ្យកាន់តែលឿនមានភាពជឿជាក់ និងមានតម្លាភាព។
ពិធីនេះត្រូវបានធ្វើឡើង នៅបរិវេណសាលាស្រុកភ្នំក្រវាញ ដោយបានការចូលរួមពី លោក លោកស្រី អភិបាលរងនៃគណៈអភិបាលខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ សមាជិក សមាជិកា ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ នាយក នាយករងសាលា ក្រុមយុវជន និងមន្ត្រីអ្នកមុខអ្នកការផ្សេងទៀត៕
