អ្នកនាំពាក្យក្រសួងការពារជាតិ ថ្កោលទោសជនក្លែងបន្លំឯកសណ្ឋាន និងឋានន្តរស័ក្តិនាយទាហានជាន់ខ្ពស់កម្ពុជា ហើយប្រមាថថ្នាក់ដឹកនាំ

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះបុគ្គលឈ្មោះ ឡុង សុគន្ធារៈ ដែលបានក្លែងបន្លំឯកសណ្ឋានយោធា និងឋានន្តរស័ក្តិនាយទាហានជាន់ខ្ពស់កម្ពុជា ហើយប្រមាថចំពោះថ្នាក់ដឹកនាំកម្ពុជា។
សេចក្តីថ្លែងការណ៍ក៏បានបញ្ជាក់ថា៖ [ទង្វើរបស់បុគ្គលពាលរូបនេះ តាមរយៈការញុះញង់ការគ្រោងឯកសណ្ឋានយោធាដោយខុសច្បាប់ ការធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ និងសេចក្តីថ្លៃថ្នូរ របស់កងយោធពលខេមរភូមិន្ទ គឺជាអំពើល្មើសច្បាប់ ដ៏ធ្ងន់ធ្ងរបំផុតមិនអាចលើកលែងឱ្យបាន]។។

