**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

អបអរសាទរ! អត្តពលិកវ៉ូវីណាម ក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយចំនួន៨គ្រឿង ក្នុងការប្រកួតជើងឯកគីរីសួគ៌

កីឡា​៖​ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ អត្តពលិកវ៉ូវីណាម នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាក្រសួងមហាផ្ទៃ ទទួលបានតំណែងលេខ១ ក្រោយដណ្ដើមបានមេដាយ៨គ្រឿងពីការប្រកួតជើងឯកយុវជនគីរីសួគ៌ ឆ្នាំ២០២៣ ដែលបានបិទបញ្ចប់នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ បន្ទាប់ពីឆ្លងកាត់ការប្រកួតរយៈពេល២ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៨ និងថ្ងៃទី១៩ ខែមករា នៅអគារបាល់បោះមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃពហុកីឡដ្ឋានជាតិ។

អត្តពលិកនៃសមាគមកីឡាវ៉ូវីណាមក្រសួងមហាផ្ទៃ ប្រជែងបានមេដាយសរុបចំនួន៨គ្រឿង ក្នុងនោះមេដាយមាស៣គ្រឿង ប្រាក់៤គ្រឿង និងសំរឹទ្ធិ ១គ្រឿង។ មេដាយទាំងអស់ដែលដណ្ដើមបានរួមមាន ៖ មេដាយមាសទទួលបានដោយ ១-កីឡាការិនី កៅ មុន្នីនាថ ប្រជែងបានលើវិញ្ញាសា កត្តាឃើយវៀង ឯកត្តជននារី ២-កីឡាករ កៅ វិចិត្របុត្រប្រកួតលើវិញ្ញាសា ថាប់ ទឺវៀងឯកត្តជនបុរស ៣-កីឡាការិនី លឹម សម្ផស្ស ដណ្ដើមបានលើវិញ្ញាសា ប្រយុទ្ធ៥៥គីឡូនារី។

ចំណែកមេដាយប្រាក់ បានទៅលើកីឡាករ ១-កៅ វិចិត្របុត្រ ប្រកួតលើវិញ្ញាសា កត្តាដាវឯកត្តជន បុរស ២-កីឡាការិនី កៅ មុន្នីនាថ ប្រជែងលើវិញ្ញាសា កត្តាដាវឯកត្តជននារី ៣-កីឡាការិនី ធឿន ស្រីយ៉ា ដណ្ដើមបានលើវិញ្ញាសា ប្រយុទ្ធ៥៥គីឡូ នារី និង៤-កីឡាការនី ឡុង ហូវៀង ប្រកួតលើវិញ្ញាសា កត្តាឯកត្តជន នារី រីឯ មេដាយសំរឹទ្ធិ បានទៅលើកីឡាករ ម៉ឺន វៃគីមហាប់ ប្រជែងលើវិញ្ញសា ឃើយវៀងកត្តាឯកត្តជនបុរស។

សម្រាប់សមាគមកីឡាវ៉ូវីណាមនៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានបញ្ចូនយុវជនអាយុក្រោម១៦ឆ្នាំ ចំនួន០៧រូបឱ្យចូលរួមក្នុងការប្រកួតជ្រើសរើសជើងឯកយុវជន គីរីសួគ៌ ឆ្នាំ ២០២៣។

សូមជម្រាបជូនថា ព្រឹត្តិការណ៍ប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកយុវជន គីរីសួគ៌ រៀបចំឡើងដោយសហព័ន្ធ កីឡាវ៉ូវីណាមកម្ពុជា។ ការប្រកួតនេះមានក្រសួង សមាគម-ក្លិបចូលរួមចំនួន១១ ដូចជា៖ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្លិបវ៉ូវីណាមនិរោធ ក្លិបសម្បត្តិមុនី ក្លិបតាឡី ក្លិបវិទ្យាល័យជាស៊ីមសាមគ្គី ក្លិបសែនសុខ ក្លិបវិទ្យាល័យវត្តកោះ ក្លិបវត្តទួល និងក្លិបវ៉ូវីណាមហ្វ្រេនហ្សូន។កីឡាករ កីឡាការិនីចូលរួមសរុបក្នុងការប្រកួតនេះមានចំនួន៥២រូប ក្នុងនោះកីឡាការិនី២២រូប។

សូមរំលឹកជូនដែរថា ការប្រកួតព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ ២០២២ កន្លងទៅអត្តពលិកឈុតធំរបស់សមាគមកីឡាវ៉ូវីណាមក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយសរុបចំនួន១៥គ្រឿង ក្នុងនោះ មេដាយមាស០៧ ប្រាក់០៤ និងមេដាយសំរឹទ្ធ០៤គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង