ឯកឧត្តម តូច ចាន់នី អញ្ជើញចូលរួមក្នុងការបើកវគ្គសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី “សេចក្ដីព្រាងសៀវភៅណែនាំស្ដីពីការអនុវត្តស្មុំកូនក្នុងប្រទេស សម្រាប់មន្ត្រីសង្គមកិច្ច”

ភ្នំពេញ៖ ឯកឧត្តម តូច ចាន់នី អគ្គនាយកសេវាសង្គមកិច្ច នាព្រឹកថ្ងៃសុក្រ ១៤ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងការបើកវគ្គសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី “សេចក្ដីព្រាងសៀវភៅណែនាំស្ដីពីការអនុវត្តស្មុំកូនក្នុងប្រទេស សម្រាប់មន្ត្រីសង្គមកិច្ច” ក្រោមអធិបតីភាព ឯកឧត្ដម នឹម ថូត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ តំណាងក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៍ ទីស្ដីការគណៈរដ្ឋមន្ត្រី គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា លោក ប្រធាននាយកដ្ឋានពាក់ព័ន្ធ មន្ត្រីបង្គោលសង្គមកិច្ចថ្នាក់ខេត្ត នឹង អង្គការដៃគូ ៕
