**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

បទវិភាគ៖ធ្វើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩រយៈពេល៣ឆ្នាំ ពិភពលោកសុទ្ធតែមើលឃើញយ៉ាងច្បាស់ពីការរួមចំណែករបស់ចិន

ថ្ងៃទី១៩ ខែមករា ប្រទេសចិនបានអនុវត្តវិធានការ “ថ្នាក់B គ្រប់គ្រងតាមថ្នាក់B”ចំពោះវីរុសកូវីដ១៩ រយៈពេល១១ថ្ងៃរួចហើយ ។ គណៈកម្មាធិការជាតិសុខាភិបាលចិនបានឧទ្ទេសនាមថា នៅខេត្តនានានៃប្រទេសចិន កម្រិតខ្ពស់បំផុតនៃចំនួនករណីឈឺធ្ងន់នៅផ្នែកមើលជំងឺនិងបន្ទប់សង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបានឆ្លងផុតរលកខ្ពស់រួចហើយ ។ ប្រការនេះធ្វើឱ្យប្រជាជនចិនអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនដោយស្ងប់ចិត្ត ។ នេះគឺអាស្រ័យលើប្រទេសចិនបានបង្ការជំងឺកូវីដ១៩តាមបែបវិទ្យាសាស្ត្រនិងចំគោលដៅផង ហើយក៏ជាសក្សីនៃសមិទ្ធផលដ៏លេចធ្លោរបស់ប្រទេសចិនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។
ក្នុងរយៈពេលបីឆ្នាំមក រដ្ឋាភិបាលចិនបានខិតខំប្រឹងប្រែងដោយពេញទំហឹង ដើម្បីគាំពារសុវត្តិភាពអាយុជីវិតនិងសុខភាពរបស់ប្រជាជនចិនគ្រប់រូប ។ ក្នុងនាមជាប្រទេសធំដែលមានប្រជាជនចំនួន១ពាន់៤រយលាននាក់ ប្រការនេះក៏ជាការរួមចំណែកយ៉ាងសកម្មដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩សកល ។
ក្នុងរយៈពេលបីឆ្នាំមក ប្រទេសចិនបានចែករំលែកព័ត៌មានអំពីជំងឺកូវីដ១៩ជាមួយសហគមន៍អន្តរជាតិប្រកបដោយភាពបើកចំហនិងមានតម្លាភាព ហើយបានផ្តល់ទីសំអាងវិទ្យាសាស្ត្រដល់ការងារបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ ក៏ដូចជាសិក្សាស្រាវជ្រាវវ៉ាក់សាំងនិងថ្នាំធ្វើតេស្ត ។
គិតរហូតដល់បច្ចុប្បន្ននេះ ប្រទេសចិនបានផ្គត់ផ្គង់វ៉ាក់សាំងការពារជំងឺកូវីដ១៩ចំនួនលើសពី២ពាន់២រយលានដូសដល់ប្រទេសនិងអង្គការអន្តរជាតិចំនួនជាង១៥០ បានផ្តល់សម្ភារៈទប់ទល់នឹងជំងឺកូវីដ១៩ចំនួនរាប់សែនលានគ្រឿងដល់ប្រទេសចំនួន១៥៣ និងអង្គការអន្តរជាតិចំនួន១៥ ក៏ដូចជាបានចាត់បញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្ត្រចំនួន៣៨ក្រុមទៅកាន់ប្រទេសចំនួន៣៤ ទៀតផង ។ នេះជាសកម្មភាពជាក់ស្តែងរបស់ប្រទេសចិនដើម្បីជំរុញកិច្ចសហប្រតិបតិ្តការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩សកល និងជំរុញការបង្កើតសហគមន៍រួមសុខភាពរបស់មនុស្សជាតិ ។
បើមើលពីវិស័យសេដ្ឋកិច្ច ក្នុងរយៈពេលបីឆ្នាំកន្លងមក ប្រទេសចិនបានដើរតាមផ្លូវដែលអាចបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ប្រកបដោយប្រសិទ្ធភាពខ្ពស់ផង ហើយក៏អាចអភិវឌ្ឍសេដ្ឋកិច្ចសង្គមផងដែរ ហើយបានក្លាយជា “ក្បាលម៉ាស៊ីន”នៃការងើបឡើងវិញសេដ្ឋកិច្ចសកល ។ មតិមហាជនក្នុងស្រុកនិងអន្តរជាតិសម្គាល់ឃើញជាទូទៅថា ឆ្នាំនេះ ដំណើរសេដ្ឋកិច្ចរបស់ចិនមានសង្ឃឹមកើនឡើងជាទូទៅ ។ ធនាគារវិនិយោគនិងគ្រឹះស្ថានហិរញ្ញវត្ថុនៃប្រទេសជាច្រើនបាននាំគ្នាដំឡើងការប៉ាន់ប្រមាណចំពោះល្បឿនកំណើនសេដ្ឋកិច្ចចិនក្នុងឆ្នាំនេះ ។
ក្នុងរយៈពេលបីឆ្នាំមក ប្រឈមនឹងការវាយប្រហារពីជំងឺកូវីដ១៩ និងការងើបឡើងវិញនូវឯកតោភាគីនិយមនិងការពារនិយាម ប្រទេសចិនបានពង្រីកការបើកទូលាយយ៉ាងសកម្ម ដើម្បីរក្សាស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងផ្គត់ផ្គង់សកល ។
ធ្វើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩រយៈពេល៣ឆ្នាំ ពិភពលោកសុទ្ធតែមើលឃើញយ៉ាងច្បាស់ពីការរួមចំណែករបស់ចិន ។ មិនថាអ្នកនយោបាយនិងប្រព័ន្ធសារព័ត៌មានលោកខាងលិចមួយចំនួនវាយប្រហារនិងមួលបង្កាច់ប្រទេសចិនយ៉ាងណាក៏ដោយ ក៏មិនអាចបំបិទការពិតជាក់ស្តែងនោះទេ ។ បច្ចុប្បន្ននេះ ការរីករាលដាលនៃជំងឺកូវីដ១៩សកលនៅមិនទាន់បញ្ចប់នៅឡើយទេ បណ្តាប្រទេសនានាមានតែធ្វើកិច្ចខិតខំប្រឹងប្រែងរួមគ្នា ទើបអាចដើរចេញផុតពីស្រមោលខ្មៅក្នុងពេលឆាប់ៗ ។ ប្រទេសចិនដែលបាននិងកំពុងស្តារឡើងវិញឥតឈប់ឈរ នឹងជំរុញការទប់ទល់នឹងជំងឺកូវីដ១៩ដោយសាមគ្គីគ្នាជាបន្តបន្ទាប់ ដើម្បីរួមចំណែករបស់ចិនក្នុងការងើបឡើងវិញនៃសេដ្ឋកិច្ចសកល ៕

អត្ថបទដែលជាប់ទាក់ទង