**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី

លោក​ ង៉ោ​ ម៉េងជ្រួន ដឹកនាំកិច្ចប្រជុំស្តីពី ការណែនាំពីការប្រមូលតម្រូវការអាទិភាព សម្រាប់កសាង កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៤-២០២៦) របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ លោក​ ង៉ោ​ ម៉េងជ្រួន អភិបាលខេត្តស្តីទី​ អញ្ជើញ​ជាអធិបតី​ភាព​ ក្នុងកិច្ចប្រជុំស្តីពី ការណែ​នាំពីការប្រមូលតម្រូវការអាទិភាព សម្រាប់កសាង កម្ម​វិធីវិនិយោគបីឆ្នាំរំកិល (២០២៤-២០២៦) របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ​។ កិច្ចប្រជុំនេះមានការចូលរួមពីលោកឯកឧត្តម​ លោកជំទាវ​ សមាជិកក្រុមប្រឹក្សាខេត្ត​ លោក-លោកស្រី​ មន្ទីរ​ ស្ថាប័ន​ អង្គភាព​ពាក់ព័ន្ធ​ បានចូលរួមធ្វើឡើងនៅសាលប្រជុំ​ធំ​ សាលាខេត្ត​បន្ទាយមាន​ជ័យ​ ព្រឹក​ថ្ងៃទី១៨ ខែ មករា ឆ្នាំ២០២៣ម្សិលមិញ។

នាឱកាសនោះលោក​ ង៉ោ​ ម៉េងជ្រួន​ បានមានប្រសាសន៍​ថា​ ៖​ ការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត គឺជាការធ្វើឬបំប្លែងនូវខ្លឹមសារ នៃផែនការអភិវឌ្ឍន៍ខេត្តឲ្យក្លាយ ទៅជាសកម្មភាព​ ឬគម្រោងជាក់ស្តែងដោយភ្ជាប់នូវការ ចំណាយកញ្ចប់ថវិកាខេត្ត មន្ទីរ/អង្គភាព ថវិកាក្រុង-ស្រុក និងឃុំ-សង្កាត់ សំដៅលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងកិច្ចអភិវឌ្ឍន៍ខេត្ត សម្រាប់រយៈពេលបីឆ្នាំខាងមុខ និងត្រូវធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ។ លោកបន្តថា​ ៖​ ការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត គឺពិតជាមិនអាចខ្វះបាននូវការចូលរួម និងការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ពីព្រោះថា ការចូលរួម គឺជាកត្តាដ៏មានសារៈសំខាន់នៅក្នុងដំណើរការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងឈានទៅសម្រេចបាននូវកម្មវិធីវិនិយោគមួយ ដែលមានការឯកភាពស៊ីសង្វាក់គ្នា មានគុណភាព តម្លាភាព គណនេយ្យភាព ការឆ្លើយតប និង ប្រកបដោយប្រសិទ្ធភាព ដើម្បីភាពរីកចម្រើន និងសម្បូរ រុងរឿង។

អភិបាលខេត្តស្តីទី​ លើកឡើងថា​ ៖​ ដើម្បីសម្រេចបាននូវកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តមួយ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ មានភាពច្បាស់​លាស់អាចយកទៅអនុវត្តបាន ទាមទារឲ្យមានការចូលរួមសហការ​ពីគ្រប់មន្ទីរ/អង្គភាព រដ្ឋបាល ក្រុង-ស្រុក-ឃុំ-សង្កាត់ អង្គការមិនមែនរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធទាំងអស់នៅក្នុងក្របខ័ណ្ឌរដ្ឋបាលខេត្ត៕

អត្ថបទដែលជាប់ទាក់ទង