កាកបាទក្រហមកម្ពុជាស្រុកថ្មគោល នាំយកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋជួបការលំបាក ១២គ្រួសាររស់នៅភូមិគោកត្រប់ ឃុំតាម៉ឺន

ភ្នំពេញ៖ លោក ជា សម្បត្តិ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកថ្មគោល និងសហការីដឹកនាំក្រុនកាកបាទក្រហមឃុំ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ បាននាំយកអំណោយមនុស្សធម៌របស់អនុសាខាផ្តល់ជូនប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរា ទុរគតជនមានជីវភពខ្វះខាត ចំនួន១២គ្រួសាររស់នៅភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល។
ក្នុងឱកាសនោះដែរលោក ជា សម្បត្តិ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខនិងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដាំផ្ញើសាកសួរសុខទុក្ខជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយក្តីនឹករលឹក និងតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ។
ជាមួយគ្នានេះលោក ក៏សូមអំពាវនាវដល់គ្រួសារទាំងអស់មបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ៖ ៣ការពារ និង ៣ កុំ ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា ហើយសូមចូលរួមនាំគ្នាទៅចាក់វ៉ាក់សាំងដូសជំរុញអោយបានគ្រប់ៗគ្នា។
អំណោយផ្តល់ជូនក្នុង១គ្រួសារទទួលបានអង្ករចំនួន ២៥គីឡូក្រាម មី១កេស ត្រីខ ចំនួន១យូរ ទឹកត្រី៣ដប និងទឹកស៊ីអ៉ីវ៣ដបផងដែរ៕
