**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

នាយឧត្តមសេនីយ៍ វង្ស ពិសេន ដឹកនាំប្រតិភូជូនពរ ឯកអគ្គរដ្ឋទូតចិន និងអនុព័ន្ធយោធាចិនប្រចាំនៅកម្ពុជា ក្នុងឱកាសត្រៀមអបអរសាទរឆ្នាំថ្មីប្រពៃណីចិន

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ បានដឹកនាំប្រតិភូជូនពរ ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន និង វរសេនីយ៍ឯកពិសេស តាំង ហាវ ប្រធានការិយាល័យអនុព័ន្ធយោធាចិនប្រចាំនៅកម្ពុជា ក្នុងឱកាសត្រៀមប្រារព្ធពិធីអបអរឆ្នាំថ្មីដែលនឹងចូលមកដល់នៅថ្ងៃខាងមុខនេះ។

នៅក្នុងឱកាសនោះ ឯកឧត្តម វ៉ាង វិនធាន ជំនួសមុខឲ្យមន្រ្តី បុគ្គលិក និងអនុព័ន្ធយោធា បានថ្លែងអំណរគុណដល់ប្រតិភូអគ្គបញ្ជាការ ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃមកជូនពរឆ្នាំថ្មីនាឱកាសនេះ បង្ហាញនូវមនោសញ្ចេតនាជ្រាលជ្រៅប្រៀបបីដូចជាបងប្អូន រួមសុខរួមទុក្ខជាមួយគ្នា។

ឯកឧត្តម វ៉ាង វិនធាន បានលើកឡើងពីសមិទ្ធផលមួយចំនួន ដែលកងទ័ពប្រទេសទាំងពីរសម្រេចបានក្នុងរយៈពេល៣ឆ្នាំមកនេះ ទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត ក្រោមកិច្ចសហការ និងការគាំទ្ររបស់អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។

ឯកឧត្តមអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន បានចាត់ទុកសមិទ្ធផលដែលសម្រេចបានមកនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ដល់ការកំណែទម្រង់កងយោធពលខេមរភូមិន្ទ នៅក្នុងយន្តការថ្មី នៃកិច្ចសហប្រតិបត្តិការកងទ័ពប្រទេសទាំងពីរ។

ក្នុងកិច្ចឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានរម្លឹកឡើងវិញពីទំនាក់ទំនងកម្ពុជា-ចិន ដែលក្នុងរយៈពេលជាង ៦៥ឆ្នាំ មកនេះ បានពង្រឹងពង្រីកទំនាក់ទំនងកាន់តែស៊ីជម្រៅលើគ្រប់វិស័យ រហូតឈានដល់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែបមិនអាចបំបែកបាន។

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរដល់ប្រទេសចិន ដែលបានជួយឧបត្ថម្ភគាំទ្រ ទាំងស្មារតី សម្ភារ ក្នុងគ្រាដែលកម្ពុជាជួបប្រឈមការឆ្លងជំងឺកូវីដ-១៩ ពិសេសការផ្តល់ និងការលក់វ៉ាក់សាំងទាន់ពេលវេលា ធ្វើឱ្យកម្ពុជាគ្រប់គ្រងបាននូវការឆ្លងរាលដាជំងឺកូវីដ-១៩ និងការទទួលស្គាល់ពីអន្តរជាតិ។

លើវិស័យយោធា ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានលើកឡើងពីកិច្ចសហប្រតិបត្តិការបង្រ្កាបបទល្មើសផ្សេងៗ ជាពិសេស ការបង្ក្រាបបទល្មើសឆ្លងដែន ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន ទទួលបានលទ្ធផលល្អ។

ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គបញ្ជាការ ក៏បានថ្លែងអរគុណដល់កងទ័ពប្រជាជនចិន ដែលបានជួយបណ្ដុះបណ្ដាលកងទ័ពកម្ពុជា ក្នុងនោះជួយកសាងមូលដ្ឋានសាលា គ្រឿងបំពាក់ទំនើប ជួយពង្រឹងវិស័យសន្តិសុខ ហើយសង្ឃឹមថា ទៅថ្ងៃខាងមុខកងទ័ពប្រជាជនចិននៅតែបន្តជួយឧបត្ថម្ភដល់កងយោធពលខេមរភូមិន្ទ។

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានជូនពរ ឯកឧត្តម ឯកអគ្គរដ្ឋទូត និងមន្ត្រី បុគ្គលិក អនុព័ន្ធយោធា ព្រមទាំងក្រុមគ្រួសារសូមឆ្នាំថ្មីប្រកបដោយសិរីសួស្ដី ជ័យមង្គលឧត្តុងឧត្តម និងទទួលបានជ័យជំនះគ្រប់ភារកិច្ច ៕

អត្ថបទដែលជាប់ទាក់ទង