គណបក្សប្រជាជនឃុំស្លក្រាម រៀបចំពិធីអបអរសាទរខួបលើកទី៤៤ ទិវាជ័យជម្នះ៧មករា និងប្រកាសបញ្ចូលសមាជិកថ្មីចំនួន២៣០នាក់

ភ្នំពេញ៖ ថ្ងៃជ័យជម្នះ៧មករា(១៩៧៩-២០២៣) មានអាយុកាល៤៤ឆ្នាំហើយ ដែលគណបក្សប្រជាជនម្ពុជា បានផ្តួលរលំរបបប្រល័យពូជសាសន៍ប៉ុលពត ដណ្តើមមកវិញនូវសិទ្ធិសេរីភាព ការរស់រៀនមានជីវិតឡើងវិញ ជូនប្រជាជនកម្ពុជា។ថ្ងៃជ័យជម្នះ៧មករា ១៩៧៩ គឺ ជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជាគ្រប់រូប ។
នេះគឺជាការលើកឡើងរបស់ឯកឧត្តម ឈើយ ចាន់ណា ប្រធានគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧ បានថ្លែង ក្នុងឱកាស ប្រារព្ធពិធីអបអរសាទរ ខួបលើកទី៤៤ ទិវាជ័យជម្នះ ៧មករា (១៩៧៩-២០២៣) និងពិធីប្រកាសបញ្ចូលសមាជិក សមាជិកាថ្មីចំនួន២៣០នាក់ នាថ្ងៃចុងសប្តាហ៍កន្លងទៅ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំ ស្លក្រាម ស្រុកកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
នាឱកាសនោះដែរ ឯកឧត្តម ឈើយ ចាន់ណា ក៏បានថ្លែង អំណរគុណដល់យុវជន យុវនារីទាំងអស់ ដែលបានស័គ្រចិត្តគាំទ្រនិងចូលមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នាឱកាសនេះ ។នេះសបញ្ជាក់ឲ្យឃើញថា ប្អូនៗ ក្មួយ បានយល់ច្បាស់ពីការដឹកនាំដ៏ត្រឹមត្រូវរបស់ គណបក្សប្រជាជន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន និងជានាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកកោះសន្តិភាពនិង ការអភិវឌ្ឍជឿនលឿនគ្រប់វិស័យ មកទល់បច្ចុប្បន្ននេះ ។
ឯកឧត្តម ឈើយ ចាន់ណា បានបញ្ជាក់ថា ដោយមានគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិ ទទួលបាននូវសុខសន្តិភាពពេញលេញលើផ្ទៃប្រទេស មានរយៈពេល២៩ឆ្នាំហើយដែរ និងមានការអភិវឌ្ឍប្រទេសជាតិមានការរីក ចម្រើនយ៉ាងឆាប់រហ័សទាំងពុទ្ធចក្រនិងអាចក្រ ចាប់ពីទីប្រជុំរហូតដល់មូលដ្ឋាន។
ឯកឧត្តម បានបញ្ជាក់ទៀតថា៖ក្នុងអំឡុងពេលជម្ងឺសកលកូវីដ-១៩ បានរាតត្បាតនៅលើពិភពលោក ដោយឡែកប្រទេសកម្ពុជាយើងក៏រងគ្រោះដោយជម្ងឺដ៏កាចសាហាវនេះផងដែរ ធ្វើឲ្យមានការបិទស្ទប់ប្រទេស ប៉ុន្តែដោយការយកចិត្តទុកដាក់គិតគូរខ្ពស់ពីសុខភាពនិងអាយុជីវិតរបស់ប្រជាជន សម្តេចតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជននិងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានរិៈរកគ្រប់មធ្យោបាយ ដើម្បីបានវ៉ាក់សាំងមកចាក់ជូនប្រជាជនដោយឥតគិតថ្លៃ មកទល់ពេលនេះយើងបានបើកប្រទេសឡើងវិញ ធ្វើឲ្យយើងមានឱកាសបានជួបជុំគ្នាដូនពេលនេះ ។
ឯកឧត្តម ឈើយ ចាន់ណា បានអំពាវនាវដល់សមាជិក សមាជិកាទាំងអស់ ធ្វើអ្វីគិតគូរពីផលប្រយោជន៍ ជាតិជាធំ សូមឲ្យពិចារណារាល់ព័ត៌មានក្លែងបន្លំបង្កឲ្យខូចផលប្រយោជន៍ ជាតិត្រូវរាយការណ៍ ជូនអាជ្ញាធរនិងសមត្ថកិច្ចនិងវាយបកទៅវិញភ្លាមៗផងដែរ ។មួយវិញទៀត សូមឲ្យបងប្អូន ក្មួយៗ ចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីមូលដ្ឋានយើងមានសន្តិសុខ សុវត្ថិភាពល្អ។បន្ទាប់មកគណៈអធិបតីក៏បានចែកជូនវត្ថុអនុស្សាវរីយ៍ ដល់សមាជិក មសាជិកា ទាំង២៣០នាក់ម្នាក់ទទួលបានសារុង០១ និងថវិកា១ម៉ឺនរៀល ជាអំណោយរបស់ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋ មន្ត្រី ជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ ផងដែរ៕
