**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអម វេង សាខុន អញ្ជើញសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រលងជាប់បាក់ឌុប នៅស្រុកកំពង់សៀម

ភ្នំពេញ៖ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម បានអញ្ជើញជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សដែលប្រលងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១-២០២២ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម និងមានការចូលរួមពីតំណាងរដ្ឋបាលខេត្ត ស្រុក និងឃុំ សរុបប្រមាណ ៤៥០នាក់។

ឆ្លៀតក្នុងឱកាសនៃពិធីសំណេះសំណាល ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ បានមានមតិ និងការផ្តាំផ្ញើដូចតទៅ:

១. សូមអបអរសាទរដល់សិស្សានុសិស្ស ដែលបានទទួលជ័យលាភីប្រលងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១-២០២២

២. សូមកោតសរសើរដល់មាតាបិតាអាណាព្យាបាល ដែលបានលើកទឹកចិត្ត និងគាំទ្រដល់កូនៗ អោយសម្រេចបានការជោគជ័យនៃសការសិក្សា
៣. ថ្លែងអំណរគុណដល់លោកគ្រូ និងអ្នកគ្រូ ដែលបានខិតខំបំពេញភារកិច្ចខ្លួនក្នុងការងារអប់រំ

៤. រលឹកដល់គុណបំណាច់របស់ប្រមុខរាជរដ្ឋាភិបាល ដែលជាអគ្គស្ថាបនិកសន្តិភាព ដែលលោកបានខិតខំថែរក្សាបាននូវសុខសន្តិភាព សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍន៍សង្គម ជាង ៤០ឆ្នាំកន្លងមកនេះ ជាកត្តាអំណោយផលដល់ការការលើកកម្ពស់វិស័យអប់រំសម្រាប់យុវជនជំនាន់ក្រោយ

៥. ត្រូវកំណត់គោលដៅជីវិតអោយបានច្បាស់ ដើម្បីធ្វើការសម្រេចចិត្ត អោយបានប្រាកដប្រជា
ត្រូវរៀនធ្វើការជាលក្ខណៈសមូហភាព ហើយមានការទទួលខុសត្រូវ

៦. ព្យាយាមអាន និងស្រាវជ្រាវពីឯកសារពាក់ព័ន្ធបន្ថែមពីការសិក្សាក្នុងសាលាអោយបានច្រើនដែលជួយបង្កើនចំណេះដឹងដល់ការសិក្សា

៧. គួរឧស្សាហ៍តាមដានពីការវិវត្តសេដ្ឋកិច្ច និងនិន្នាការថ្មីៗ ដែលផ្តល់ឱកាសថ្មីៗបន្ថែមទៀតដល់ខ្លួនឯង
៨. ត្រូវចេះស្វែងយល់ពីខ្លួនឯង ដឹងពីសមត្ថភាពខ្លួន ដាស់តឿនខ្លួនឯង និងកែលម្អខ្លួនឯង

៩. សូមក្មួយៗសិស្សានុសិស្សខិតខំរៀនសូត្រ យកចិត្តដាក់ និងរៀបចំខ្លួនអោយល្អដើម្បីក្លាយខ្លួនជាទំពាំងស្នងឬស្សី ព្រមទាំងលើកកិត្តិយសជូនក្រុមគ្រួសារ និងប្រទេសជាតិ។

ជាមួយនឹងការអបអរសាទរនេះ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ ក្រុមជនបង្គោលទទួលបន្ទុកការងារយុវជន និងក្រុមការងារបាននាំយកនូវថវិកា ឧបត្ថម្ភជូនចំពោះ មន្រ្តីការិយាល័យអប់រំស្រុក លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សដែលប្រលងជាប់ អាជ្ញាធរឃុំនិងស្រុកដែលបានចូលរួម សរុបចំនួន ៥៨,៧៥លានរៀល ៕

អត្ថបទដែលជាប់ទាក់ទង