**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង

ការប្រកួតប្រជែងសហគ្រិនភាព និងនវានុវត្តន៍ចិន-អាស៊ានឆ្នាំ២០២២ បានបិទបញ្ចប់

កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ការប្រកួតប្រជែនសហគ្រិនភាព និងនវានុវត្តន៍ចិន-អាស៊ានឆ្នាំ២០២២ ដែលផ្ដួចផ្ដើមដោយក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃប្រទេសចិន និងលេខាធិការដ្ឋានអាស៊ាន ព្រមទាំងទទួលរៀបចំដោយនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប្រទេសចិន គណៈកម្មាធិការនវានុវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអាស៊ាន មជ្ឈមណ្ឌលអភិវឌ្ឍន៍នៃឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ Torch នៃក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប្រទេសចិន និងនាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃតំបន់ស្វយ័តជនជាតិZhuangក្វាងស៊ី (មជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យាចិន-អាស៊ាន) បានប្រព្រឹត្តទៅដោយជោគជ័យនាទីក្រុងណាននីង ប្រទេសចិន។

ការប្រកួតប្រជែងលើកនេះ មានប្រធានបទ “កិច្ចសហប្រតិបត្តិការនវានុវត្តន៍ ដើម្បីកសាងអនាគតរួមគ្នា” ផ្តោតលើវិស័យឧស្សាហកម្មសំខាន់ៗចំនួនបួនរួមមាន កសិកម្មទំនើប សេដ្ឋកិច្ចឌីជីថល ជីវវេជ្ជសាស្ត្រ និងសុខភាព ការការពារបរិស្ថាននិងសន្សំសំចៃ បើកទទួលគម្រោងប្រកួតប្រជែងពីសាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រ សហគ្រាស និងក្រុមក្នុងសង្គមផ្សេងៗ នៅក្នុងប្រទេសចិន និងបណ្តាប្រទេសអាស៊ាន ដោយបែងចែកជាក្រុមសហគ្រាស និងក្រុមបុគ្គលប្រកួតប្រជែង។ ចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួនក្នុងខែសីហា ឆ្នាំ ២០២២មក ក្រុមចំនួន ៧១ មកពីបណ្តាប្រទេសនៅតាមបណ្តោយ “ខ្សែក្រវាត់ និងផ្លូវ” រួមទាំងបណ្តាប្រទេសអាស៊ានបានចូលរួមក្នុងការប្រកួតប្រជែងនេះ។ បន្ទាប់ពីការប្រកួតប្រជែងយ៉ាងស្វិតស្វាញ គម្រោងដែលមានគុណភាពខ្ពស់ចំនួន ២០ បានលេចចេញជារូបរាង និងឈានទៅវគ្គផ្តាច់ព្រ័ត្រ។
នៅទីបញ្ចប់ គម្រោងទាំងពីរដែលរួមមាន គម្រោង”Directional Sound to Improve Ear Health—Dr Hearing” និង គម្រោង”Low Carbon Combustion Device Coupled with Data for Ground-air-space and New Energy System Application” បានទទួលរង្វាន់ចំណាត់ថ្នាក់ទីមួយក្នុងក្រុមសហគ្រាស និងក្រុមបុគ្គល។ គម្រោងចំនួន៦ រួមមាន “Castomize—Casts Made with 4D Printing”ជាដើម ទទួលបានរង្វាន់ចំណាត់ទីពីរនៅក្នុងក្រុមសហគ្រាស ឬក្រុមបុគ្គល។ គម្រោងចំនួន១២ រួមមានគម្រោង”Changing “Sky-high-priced Medicine” to “Civilian Medicine”: Microbial Synthesis of the Cardiac Glycoside Drug Digitoxin” ជាដើម ទទួលបានរង្វាន់ចំណាត់ថ្នាក់ទីបីនៅក្នុងក្រុមសហគ្រាស ឬក្រុមបុគ្គល។ លើសពីនេះ ដើម្បីលើកទឹកចិត្តដល់ស្មារតីនវានុវត្តន៍ របស់អ្នកច្នៃប្រឌិតវ័យក្មេងមកពីគ្រប់ប្រទេសទាំងអស់ ស្ថាប័នផ្ដួចផ្ដើមកម្មវិធីបានជ្រើសរើសតារាកិច្ចសហប្រតិបត្តិការចំនួន១០រូប និងតារាច្នៃប្រឌិតចំនួន១០រូប តាមរយៈការដាក់ពិន្ទុជារួមលើភាពច្នៃប្រឌិតរបស់ក្រុមហ៊ុន និងអនាគតនៃកិច្ចសហប្រតិបត្តិការ។
យោងតាមរបាយការណ៍ ការប្រកួតប្រជែងនេះប្រើប្រាស់ការច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងភាពជាសហគ្រិនជាស្ពានមួយដើម្បីស្វែងរកយន្តការតភ្ជាប់សហគ្រិនភាព និងនវានុវត្តន៍ជាចីរភាព ជំរុញយ៉ាងស៊ីជម្រៅនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការនវានុវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកទេសរវាងប្រទេសចិន និងអាស៊ាន លើកតម្កើងសមត្ថភាពនវានុវត្តន៍ក្នុងប្រទេសចិន និងតំបន់អាស៊ាន ជំរុញភាពរឹងមាំនៃសហគ្រិនភាព និងនវានុវត្តន៍ លើកកម្ពស់ទំនាក់ទំនងទ្វេភាគីលើកត្តានវានុវត្តន៍នានារួមមានសមិទ្ធផលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា មូលធនហិរញ្ញវត្ថុ ធនធានមនុស្ស និងទិន្នន័យព័ត៌មានជាដើម ដើម្បីដើរតួនាទីយ៉ាងសំខាន់ក្នុងការពន្លឿនការកសាងសហគមន៍ជោគវាសនារួមចិនអាស៊ាន ដែលកាន់តែជិតស្និតបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង