**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

រដ្ឋបាលខេត្តកណ្តាល ក្រើនរំលឹកអាជ្ញាធរ និងកម្លាំងគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់គ្រប់គ្រង បង្ក្រាបនិងទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់

ភ្នំពេញ៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានក្រើនរំលឹកអាជ្ញាធរ និងកម្លាំងគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់គ្រប់គ្រង បង្ក្រាបនិងទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់។

ថ្លែងនៅក្នុងកិច្ចប្រជុំគណ:អភិបាលខេត្តកណ្តាល ប្រចាំឆ្នាំ២០២២ នៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្ដម គង់ សោភ័ណ្ឌ បានជំរុញ និងលើកទឹកចិត្តដល់បណ្ដាមន្ទីរជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុក ត្រូវបន្តខិតខំបំពេញការងារ តួនាទី ភារ:កិច្ចខ្លួនឲ្យកាន់តែល្អទ្វាឡើងថែមទៀតក្នុងឆ្នាំ២០២៣នេះ ដើម្បីធ្វើឲ្យខេត្តកាន់តែមានការអភិវឌ្ឍ ទទួលនូវស្នាដៃ និងសមិទ្ធិផលជាបន្តបន្ទាប់ទៀត។

ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការកោតសរសើដល់ មន្ទីរជុំវិញខេត្ត កងកម្លាំងមានសមត្ថកិច្ច អភិបាលក្រុង-ស្រុក និងមន្ត្រីទាំងអស់ ដែលបានខិតខំបំពេញតួនាទី ភារ:កិច្ចអស់ខ្លួនបានយ៉ាងល្អប្រសើក្នុងឆ្នាំ២០២២កន្លងមក ដែលធ្វើឲ្យខេត្តកណ្ដាលទទួលបានចំណាត់ថ្នាក់លេខ២ លើផ្នែកសេវាសង្គម នៅទូទាំងប្រទេស ពីក្រសួងមហាផ្ទៃ ជាពិសេសខេត្ត​កណ្ដាល​ក៏បាន ទទួល​បាន​ជ័យ​លាភី​ជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) ចំណាត់ថ្នាក់លេខ៣ ទូទាំងប្រទេស ផងដែរ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដមអភិបាលខេត្ត បានក្រើនរំលឹងដល់ អាជ្ញាធរ និងកម្លាំងគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់គ្រប់គ្រង បង្កាប និងទប់ស្កាតល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ កុំឲ្យកើតមានក្នុងមូលដ្ឋាន ត្រូវពង្រឹងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពឲ្យមានប្រសិទ្ធភាពខ្ពស់។ មន្ទីរដែនដីនគរូបនីយកម្ម សំណង និង សូរិយោដីខេត្ត និងអង្គភាពពាក់ព័ន្ធ ត្រូវខិតខំដោះស្រាយបញ្ហាដីធ្លីឲ្យអស់ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ត្រូវពន្លឿនការចេញបណ្ណ័កម្មសិទ្ធិដីធ្លីជាប្រព័ន្ធ ជូនប្រជាពលរដ្ឋឱ្យបានរួចរាល់ក្នុងឆ្នាំ២០២៣នេះ។

បន្ថែមអំលើនេះ ឯកឧត្ដម បានស្មើដល់ មន្ទីរជុំវិញខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តរក្សាស្នាដៃចំណាត់ថ្នាក់ល្អ លើផ្នែកសេវាសង្គម នៅទូទាំងប្រទេសបន្តទៀត ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង