ឯកឧត្តម សៅ សារ៉ាត់ អញ្ជើញចូលរួមក្នុងពិធីផ្ដល់រង្វាន់លើកទឹកចិត្តដល់សិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទ្ទេស A និងនិទ្ទេសB ក្នុងខេត្តប៉ៃលិន

ភ្នំពេញ៖ ឯកឧត្តម សៅ សារ៉ាត់ តំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន នារសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទ្ទេសA និងនិទ្ទេសB នាសម័យប្រឡងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ អ៉ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះជួយមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន នៅសាលាខេត្ត ៕
