ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន និងឯកឧត្តម ជឹង ផល្លា អញ្ជើញក្នុងពិធីបិទការប្រណាំងទូកនេសាទ ទូកម៉ាស៊ីន និងទូកអុំ ក្នុងឪកាសបុណ្យចូលឆ្នាំសកល ឆ្នាំ២០២២ – ២០២៣

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត នារសៀលថ្ងៃសៅរ៍ ០៩កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញក្នុងពិធីបិទការប្រណាំងទូកនេសាទ ទូកម៉ាស៊ីន និងទូកអុំ ក្នុងឪកាសបុណ្យចូលឆ្នាំសកល ឆ្នាំ២០២២ – ២០២៣ (តំបន់កោះស្មៅ) ស្ថិតក្នុងឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។
ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងកម្លាំងគ្រប់ប្រភេទ ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក អភិបាល ក្រុង ស្រុក លោក លោកស្រីនាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព មន្ត្រីរាជការចំណុះសាលាខេត្ត លោកមេឃុំ ក្រុមប្រឹក្សាឃុំ អាជ្ញាធរមូលដ្ឋាន កំលាំងយុវជន និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ៕
