**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ

អភិបាលខេត្តកណ្ដាល៖ ក្នុងយុគសម័យកាល ឌីជីថល លោក លោកស្រី ត្រូវអភិវឌ្ឍន៍សមត្ថភាព ឲ្យចេះប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន

ភ្នំពេញ៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើកឡើងថា ក្នុងយុគសម័យកាល ឌីជីថល លោក លោកស្រី ត្រូវអភិវឌ្ឍន៍សមត្ថភាព ឲ្យចេះប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មាន ដើម្បីជួយសម្រួលដល់ការងារក្នុងសាលារៀន ឲ្យបានដំណើរការរហ័ស និងទាន់ពេលវេលា។

ថ្លែងនៅក្នុងពិធីសំណេះសំណាល និងផ្តល់កុំព្យូទ័រ (Laptop) ជូននាយកបឋមសិក្សា និងមេត្តយ្យសិក្សាសរុប ចំនួន៤៤ នាក់នៅរសៀលថ្ងៃទី៣០ ខែឆ្នូ ឆ្នាំ២០២២ ឯកឧត្ដម គង់ សោភ័ណ្ឌ បានសម្តែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់យ៉ាងខ្លាំងក្លា ក្នុងការអនុវត្តវិធានការលើកកម្ពស់គុណភាព និងភាពឆ្លើយតបរបស់សេវាអប់រំ ជាពិសេសកំណែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងគ្រប់ប្រភេទ ការលើកកម្ពស់វិជ្ជាជីវៈគ្រូបង្រៀន ការអភិវឌ្ឍសមត្ថភាព និងការលើកទឹក ចិត្តបុគ្គលិក ព្រមទាំងការបង្កើនប្រសិទ្ធភាព និងភាពស័ក្ដិសិទ្ធិ ក្នុងការគ្រប់គ្រងសេវាអប់រំ ដោយបាន យកចិត្តទុកដាក់អនុវត្តតាមផែនការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ របស់ប្រមុខរាជរដ្ឋាភិបាល និងការអនុ វត្តវិធានការ “ ពាកុំ និង ពាការពារ » បានធ្វើឱ្យគ្រប់សាលារៀនក្នុងទូទាំងខេត្តអាចចៀសផុតពីការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសាលារៀនគ្រប់កម្រិតសិក្សា ។

ឯកឧត្ដម គង់ សោភ័ណ្ឌ បានលើកឡើងថា ពិធីសំណេះសំណាល និងផ្តល់កុំព្យូទ័រ (Laptop) ជូននាយកបឋមសិក្សា និងមត្តេយ្យសិក្សា សរុបចំនួន ៤៤ នាក់ នាឱកាសនេះ គឺធ្វើឡើងដើម្បីឆ្លើយតប ទៅនឹងកាសន្យា តាមការស្នើសុំ របស់ នាយក នាយិកា សាលារៀនដែលបានចូលរួម ក្នុងពីធីបើកសន្និបាត បូកសរុបលទ្ធផល ការងារអប់រំ យុវជន និងកីឡាខេត្តកណ្តាល ឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅ ឆ្នាំសិក្សា២០២១-២០២២ នាថ្ងៃ ទី២៣ ខែមិថុនា ឆ្នាំ ២០២២ នៅសាលាតរុកោសល្យ និងវិក្រឹតការខេត្តនា ពេលកន្លងទៅ ។

ឯកឧត្ដមបញ្ជាក់ថា “ក្នុងយុគសម័យកាល ឌីជីថល លោក លោកស្រី ត្រូវអភិវឌ្ឍន៍សមត្ថភាព ឲ្យចេះប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មាន ដើម្បីជួយសម្រួលដល់ការងារក្នុងសាលារៀន ឲ្យបានដំណើរការរហ័ស និងទាន់ពេលវេលា ។ ទន្ទឹមនឹង ការទទួលបាននូវកុំព្យូទ័រនេះ លោក លោកស្រីត្រូវមានវិធានការការពារ និងថែទាំសម្ភារៈដែល បានផ្ដល់ជូននេះទុកជាទ្រព្យសម្បត្តិរដ្ឋ និងប្រើប្រាស់ឲ្យបានយូរអង្វែង”។

លោក ចេង សំអុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្តាល បានឱ្យដឹងថា ទូទាំងខេត្ត សរុបចំនួន ៧៦២សាលា ដែលមាន មត្តេយ្យសិក្សា២៤៨ (ក្នុងនោះមត្តេយ្យដាច់ ចំនួន ២៨សាលា) បឋមសិក្សា ៣៧៣ អនុវិទ្យាល័យ ១០០ និងវិទ្យាល័យ ៤១ (ក្នុងនោះវិទ្យាល័យអប់រំពិសេស ១សាលា)។ មានអគារសិក្សា សរុប ១៨១០ខ្នង ស្មើនឹង ៨៧២៩បន្ទប់ ក្នុងនោះអគារ របស់សម្តេចតេជោ ចំនួន ៦២៤ខ្នង ស្មើ ៣៤៣៤បន្ទប់ (គិតត្រឹមថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២)។ បុគ្គលិកអប់រំទូទាំងខេត្ត ៩១៧៩នាក់ ស្រី ៤ ៦៣៨នាក់ និងគ្រូកិច្ចសន្យា ចំនួន ១៥៨២នាក់ ស្រី ១២៧៥នាក់ សរុបរួម ចំនួន ១០៧៦១នាក់ ស្រី ៥៩១៣នាក់ ។ សិស្សសរុប ២៦៣ ៧២៤នាក់ ស្រី ១៣០ ៣៣២នាក់៕

អត្ថបទដែលជាប់ទាក់ទង