**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

បទវិភាគ៖ជានិច្ចកាល គោលនយោបាយបង្ការជំងឺរាតត្បាតរបស់ប្រទេសចិនតែងតែប្រកាន់ខ្ជាប់នូវការតម្កល់ទុកប្រជាជនជាអាទិភាព


ថ្ងៃទី២៦ខែធ្នូ រដ្ឋាភិបាលចិនបានចេញផ្សាយសេចក្តីប្រកាស ដោយប្តូរឈ្មោះ“ជំងឺរលាកសួតប្រភេទថ្មីកូវីដ១៩”ទៅជា“ជំងឺឆ្លងវីរុសកូវីដ១៩” ហើយបានប្រកាសថា ចាប់ពីថ្ងៃទី៨ខែមករាឆ្នាំ២០២៣តទៅ កែសម្រួលកម្រិតឆ្លងវីរុសកូវីដ១៩ពី”ថ្នាក់Bនិងគ្រប់គ្រងតាមថ្នាក់A”ទៅជា”ថ្នាក់B គ្រប់គ្រងតាមថ្នាក់B” ។ ដល់ពេលនោះ វិធានការធ្វើចត្តាឡីស័កនឹងមិនត្រូវបានអនុវត្តចំពោះអ្នកឆ្លងជំងឺនោះទេ នឹងមិនស្វែងរកអ្នកប៉ះពាល់ជិតស្និទ្ធទៀតទេ ហើយមិនកំណត់តំបន់មានហានិភ័យខ្ពស់និងតំបន់មានហានិភ័យទាបទៀតឡើយទេ ក៏ដូចជាមិនអនុវត្តវិធានការគ្រប់គ្រងជំងឺឆ្លងនិងធ្វើចត្តាឡីស័កចំពោះអ្នកដំណើរនិងទំនិញចូលដែនទៀតទេ ។ នេះជាការកែលំអនិងកែសម្រួលបន្ថែមទៀតចំពោះយុទ្ធសាស្ត្របង្ការនិងគ្រប់គ្រងជំងឺរាតត្បាតរបស់ប្រទេសចិន គឺជាប្រតិបតិ្តការដោយម្ចាស់ការរបស់ប្រទេសចិនក្នុងការប្រកាន់ខ្ជាប់នូវការអនុវត្តជាក់ស្តែងដោយចំគោលដៅតាមបែបវិទ្យាសាស្រ្ត និងកែលំអវិធានការបង្ការជំងឺរាតត្បាត ដោយឈរលើមូលដ្ឋានដូចជាវាយតម្លៃចម្រុះទៅលើការបម្លែងថ្មីរបស់វីរុស ស្ថានភាពជំងឺរាតត្បាត និងបទពិសោធបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លងជាដើម អ្វីដែលប្រទេសចិនបានគោរពគឺគោលការណ៍ស្តីពីការតម្កល់ទុកប្រជាជនជាអាទិភាព និងតម្កល់ទុកអាយុជីវិតជាចម្បង។
ចាប់តាំងពីជំងឺរាតត្បាតផ្ទុះឡើងរយៈពេលជិត៣ឆ្នាំមក ជានិច្ចកាល រដ្ឋាភិបាលចិនតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍តម្កល់ទុកប្រជាជនជាអាទិភាព និងតម្កល់ទុកអាយុជីវិតជាចម្បង។ យោងតាមសភាពការណ៍ជាតិរបស់ខ្លួន បានកំណត់គោលនយោបាយបង្ការជំងឺរាតត្បាតដែលសមស្របនឹងផលប្រយោជន៍របស់ប្រជាជនទូលំទូលាយបំផុត បានការពារសុវត្ថិភាពអាយុជីវិតនិងសុខភាពរបស់ប្រជាជនក្នុងកម្រិតអតិបរមា កាត់បន្ថយផលប៉ះពាល់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៃជំងឺរាតត្បាតក្នុងកម្រិតអតិបរមា ។ បើមើលពីក្របខ័ណ្ឌសកល អត្រាករណីឈឺធ្ងន់ធ្ងរ អាត្រាស្លាប់របស់ប្រទេសចិនសុទ្ធតែទាបជាងគេ។ អាយុកាលរំពឹងទុកជាមធ្យមរបស់ប្រជាជនចិនបានកើនឡើងពី៧៧,៣ឆ្នាំ ដល់៧៨,២ឆ្នាំ។ ក្នុងសភាពការណ៍ដែលសន្ទស្សន៍អភិវឌ្ឍន៍មនុស្សជាតិពិភពលោកទាំងមូលបានធា្លក់ចុះក្នុងរយៈពេល២ឆ្នាំជាប់ៗគ្នា ចំណាត់ថ្នាក់នៃសន្ទស្សន៍អភិវឌ្ឍន៍មនុស្សជាតិរបស់ប្រទេសចិនមានលេខរៀងកើនឡើង៦ ។
ចាប់តាំងពីជំងឺរាតត្បាតពិភពលោកទាំងមូលផ្ទុះឡើងនៅឆ្នាំ២០២០មក បណ្តាប្រទេសនានាលើពិភពលោកសុទ្ធតែបាននិងកំពុងស្វែងរក កែលំអនិងកែសម្រួលគោលនយោបាយបង្ការជំងឺរាតត្បាតជាបន្តបន្ទាប់ ប្រទេសណាមួយសុទ្ធតែត្រូវឆ្លងកាត់ដំណាក់កាលសម្របខ្លួននៅពេលកែសម្រួលគោលនយោបាយបង្ការជំងឺរាតត្បាត ហើយប្រទេសចិនក៏មិនបានក្លាយជាករណីលើកលែងដែរ។ ចំណែកប្រព័ន្ធផ្សព្វផ្សាយមួយចំនួនតូចនៃប្រទេសមួយចំនួនតូចមានចេតនាឃោសនាបំប៉ោងរហូតដល់មួលបង្កាច់ការកែសម្រួលគោលនយោបាយបង្ការនិងគ្រប់គ្រងជំងឺរាតត្បាតរបស់ប្រទេសចិន ធ្វើមិនដឹងមិនឮចំពោះការរួមចំណែករបស់ប្រទេសចិនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល ហើយជៀសវាងមិននិយាយអំពីភាពច្របូកច្របល់ជាច្រើននិងតម្លៃដ៏ធ្ងន់ធ្ងរដែលគេបានបង់ក្នុងការបង្ការជំងឺរាតត្បាតរបស់ប្រទេសខ្លួន ។ នេះជាស្ដង់ដារពីរទាំងស្រុង ហើយបានបំពានយ៉ាងធ្ងន់ធ្ងរដល់ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។
នាពេលបច្ចុប្បន្ន ការវិវត្តនៃស្ថានភាពជំងឺរាតត្បាតប្រទេសចិនគឺស្ថិតក្នុងការរំពឹងទុកនិងអាចគ្រប់គ្រងបានជាទូទៅ។ ទីក្រុងប៉េកាំងបានឆ្លងផុតពីដំណាក់កាលកំពូលនៃជំងឺរាតត្បាតមុនគេ ហើយតំបន់ផ្សេងទៀតនៃប្រទេសចិនក៏កំពុងកែសម្រួលវិធានការបង្ការនិងគ្រប់គ្រងជំងឺរាតត្បាតផងដែរ ដោយស្ដារឡើងវិញនូវសណ្តាប់ធ្នាប់នៃផលិតកម្មនិងជីវភាពរស់នៅជាបន្តបន្ទាប់។ ទន្ទឹមនឹងនេះតំបន់ជាច្រើនក៏បានស្វែងរកការកែលំអវិធានការបង្ការនិងគ្រប់គ្រងជំងឺឆ្លងថែមមួយកម្រិតទៀត ដើម្បីធ្វើឱ្យការងារបង្ការនិងគ្រប់គ្រងជំងឺរាតត្បាតកាន់តែប្រកបដោយភាពវិទ្យាសាស្ត្រ ភាពចំគោលដៅនិងប្រសិទ្ធភាព ដោយឈរលើមូលដ្ឋាននៃការអនុវត្តគោលនយោបាយបង្ការនិងគ្រប់គ្រងជំងឺរាតត្បាតដែលមានស្រាប់បច្ចុប្បន្ន ។ប្រទេសចិនមានជំនឿចិត្តយ៉ាងពេញលេញក្នុងការធានាឱ្យការកែសម្រួលបានដំណើរការដោយនឹងនរនិងមានរបៀបរៀបរយ។
នាពេលបច្ចុប្បន្ននេះ សមត្ថភាពចម្លងវីរុសកូវីដ១៩បម្លែងថ្មីអូមីក្រុងត្រូវបានចុះខ្សោយ ហើយសមត្ថភាពព្យាបាលជំងឺ ធ្វើតេស្តវីរុសនិងការចាក់វ៉ាក់សាំងរបស់ប្រទេសចិនត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់។ នៅក្នុងបរិបទបែបនេះ ភាគីចិនបានកែលំអវិធានការបង្ការជំងឺរាតត្បាត ហើយផ្លាស់ប្ដូរចំណុចសំខាន់នៃការងារពីការបង្ការនិងគ្រប់គ្រងទៅជាការបង្ការករណីឈឺធ្ងន់និងការពារសុខភាព ធ្វើការចាត់ចែងរៀបចំប្រកបដោយប្រសិទ្ធភាពខ្ពស់នូវការបង្ការនិងគ្រប់គ្រងជំងឺរាតត្បាត និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។នេះគឺធ្វើតាមបែបវិទ្យាសាស្រ្តនិងទាន់ពេលវេលាដែលមានភាពចាំបាច់ណាស់ ក្នុងគោលបំណងការពារសុវត្ថិភាពអាយុជីវិតនិងសុខភាពរបស់ប្រជាជនក្នុងកម្រិតអតិបរមា ក៏ដូចជាកាត់បន្ថយផលប៉ះពាល់ដែលបណ្តាលមកពីជំងឺរាតត្បាតចំពោះការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមក្នុងកម្រិតអតិបរមា។ការប្រកាន់ខ្ជាប់នូវគោលការណ៍ស្តីពីការតម្កល់ទុកប្រជាជនជាអាទិភាព និងតម្កល់ទុកអាយុជីវិតជាចម្បង ជំរុញយ៉ាងសកម្មឱ្យសហគមន៍អន្តរជាតិយកឈ្នះលើជំងឺរាតត្បាតគឺជាជម្រើសនិងសកម្មភាពរបស់ប្រទេសចិនក្នុងពេលប្រឈមមុខនឹងសភាពការណ៍ជំងឺរាតត្បាតដែលមិនធ្លាប់មានក្នុងរយៈពេល១០០ឆ្នាំកន្លងមក។យើងជឿជាក់ថា ក្រោមការដឹកនាំដ៏មុតមាំរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដែលមានលោកXiJinPingជាស្នូលប្រមុខ ដោយពឹងផ្អែកលើការសាមគ្គីគ្នាជាធ្លុងមួយរបស់ប្រជាជនចិនចំនួនជាង១ពាន់៤រយលាននាក់ និងការគាំទ្រដ៏រឹងមាំនៃកម្លាំងជាតិចម្រុះដែលមានភាពខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ ពួកយើងប្រាកដជានឹងទទួលជ័យជម្នះចុងក្រោយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតជាក់ជាមិនខាន ៕

អត្ថបទដែលជាប់ទាក់ទង