សម្ដេចតេជោ ហ៊ុន សែន៖ ភាពយន្តចម្រៀង «ទុក្ខស្រីប្តីព្រាត់» នឹងដាក់សម្ពោធជាផ្លូវការ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងតាមបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៨ ធ្នូនេះថា ភាពយន្តចម្រៀង “ទុក្ខស្រីប្តីព្រាត់” ដែលបានថតចប់ ដែលនឹងដាក់សម្ពោធជាផ្លូវការ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៥:០០នាទី ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។
សូមអញ្ជើញបងប្អូនរង់ចាំ ទស្សនាការសម្ពោធចាក់បញ្ចាំងសាច់រឿង ទាំមូលជាផ្លូវការនៅក្នុង ផេកសម្តេចតេជោ, Fresh News, TVK និងផេក BTV ៕
