ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ ចុះពិនិត្យមើលការស្ទូងស្រូវ ដោយប្រើប្រាស់ឧបករណ៍ស្ទូងស្រូវ ដែលផលិតដោយកូនខ្មែរ នៅស្រុកជលគីរី

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ បានចុះពិនិត្យមើលការស្ទូងស្រូវដោយប្រើប្រាស់ឧបករណ៍ស្ទូងស្រូវ ដែលផលិតដោយកូនខ្មែរ នៅភូមិកំពុងអុស ឃុំកំពុងអុស ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។ នេះគឺជាផ្នែកមួយនៃយន្តការកាត់បន្ថយថ្លៃដើមនៃការផលិតស្រូវ នៅក្នុងខ្សែចង្វាក់ផលិតកម្មស្រូវអង្គរ។
