**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

នាយកដ្ឋានជនបរទេស អន្ដោប្រវេសន្ដជាអ្នកវិនិយោគឯកជន បើកកិច្ចប្រជុំឆ្លងរបាយការណ៍ បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣

ភ្នំពេញ៖ នាយកដ្ឋានជនបរទេសអន្តោប្រវេសន្តជាអ្នកវិនិយោគឯកជន នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ បានបើកកិច្ចប្រជុំឆ្លងរបាយការណ៍ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ ព្រមទាំងប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង ប្រគល់ភារកិច្ច បំពាក់ឋានន្តរស័ក្តិជូននាយនគរបាល និងមន្ត្រី នៃនាយកដ្ឋាន ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ លីហួត ឯកឧត្តម ឧត្តមសេនីយ៍ឯក សុវណ្ណា ពិសាខា អគ្គនាយករង និងលោក ឧត្តមសេនីយ៍ទោ ហាស់ សុត្ថា ប្រធាននាយកដ្ឋានជនបរទេស អន្ដោប្រវេសន្ដជាអ្នកវិនិយោគឯកជន នៅសាលប្រជុំនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។

ក្នុងកិច្ចដំណើរការនៃអង្គប្រជុំលោក ឧត្ដមសេនីយ៍ទោ អនុប្រធាននាយកដ្ឋានបានអានខ្លឹមសារ សេចក្ដីព្រាងរបាយការណ៍ដើម្បីឲ្យអង្គពិធីទាំងមូល ពិនិត្យ កែសម្រួលពាក្យពេជន៍ អក្ខរាវិរុទ្ធ ខ្លឹមសារ ក្នុងរបាយការណ៍។ បន្ទាប់ពីអានរបាយការណ៍រួច លោកនាយការិយាល័យជំនាញ លោកអនុប្រធាននាយកដ្ឋាន ដែលជាប្រធានក្រុមចម្រុះអធិការ កិច្ចហត្ថពលកម្មបរទេស បានឡើងរាយការណ៍ពីវឌ្ឍនភាពនៃការងារជំនាញ នឹងបានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរនានាជូនថ្នាក់ដឹកនាំ នាយកដ្ឋានដើម្បីពិនិត្យ និងមានមតិដឹកនាំ។

ក្រោយពីបានពិនិត្យ និងស្ដាប់ការការរាយការណ៍ពីមន្ដ្រីជំនាញរួច លោក ឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋាន បានធ្វើការកោតសរសើរដល់មន្ដ្រីនៃនាយកដ្ឋានទាំងអស់បានខិតខំបំពេញការងារប្រកបដោយជោគជ័យ និងមានសាមគ្គីភាពល្អ ជាមួយគ្នានោះដែរលោក ឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋាន បានដោះស្រាយនូវរាល់បញ្ហាប្រឈម សំណូមពរ ដែលអង្គប្រជុំបានលើកឡើង។

ចុងបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយករង បានបូកសរុប និងមានមតិសំណេះសំណាលជាមួយមន្ដ្រីនៃនាយកដ្ឋាន។ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយករងបានឯកភាពទៅលើរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២របស់នាយកដ្ឋាន នឹងបានលើកឡើងពីស្នាដៃដែលមន្ដ្រីនៃនាយកដ្ឋានខិតខំបំពេញទទួលបានលទ្ធផលល្អប្រសើរ ដែលធ្វើឲ្យថ្នាក់ដឹកនាំរាជរដ្ឋាភិបាលយកចិត្ដទុកដាក់ និងប្រគល់ការងារជាច្រើនទៀតដល់នាយកដ្ឋានក្នុងការធ្វើអធិការកិច្ចហត្ថពលកម្មបរទេសទូទាំង២៥ រាជធានី-ខេត្ដ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយករង ក៏បានផ្ដាំផ្ញើដល់មន្ដ្រីទាំងអស់ខិតខំ បំពេញការងារជំនាញរបស់នាយកដ្ឋានបន្ថែមទៀត ដើម្បីឲ្យសម្រេចតាមផែនការ ដែលបានដាក់ក្នុងឆ្នាំ២០២៣ខាងមុខ ៕

អត្ថបទដែលជាប់ទាក់ទង