សម្ដេចតេជោ បញ្ជាក់ថា រាជរដ្ឋាភិបាល មិនរារាំងអ្នកជេររាជរដ្ឋាភិបាល ក្នុងការចូលមកលេងស្រុកកំណើតនោះទេ
ស
ភ្នំពេញ៖ ក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ច្បាស់ៗថា រាជរដ្ឋាភិបាល មិនរារាំងអ្នកដែលជេររាជរដ្ឋាភិបាល ក្នុងការចូលមកលេងស្រុកកំណើតនោះទេ ។
នាឱកាសនោះដែរសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា គណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា បានដាក់ចេញគោលដៅបំផ្លាញចោល គ្រាប់មីនឱ្យអស់ នៅឆ្នាំ២០២៥។
សម្តេចតេជោបញ្ជាក់ថាថា ពេលគណបក្សប្រជាជនដឹកនាំប្រទេស ប្រជាពលរដ្ឋអាចធ្វើដំណើរទៅគ្រប់កន្លែងអស់។
ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ទៅទទួលវ៉ាក់សាំង និងបន្តរួមគ្នាជួយទប់ស្កាត់ ការឆ្លងជំងឺកូវីដ១៩ ទាំងអស់គ្នា ៕
