**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដាក់ចេញអនុសាសន៍៥ចំណុច ដល់សមាគមទេសចរណ៍កម្ពុជា ដើម្បីជាធាតុចូលសម្រាប់សកម្មភាពការងារក្នុងឆ្នាំ២០២៣

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានដាក់ចេញនូវអនុសាសន៍ណែនាំបន្ថែមចំនួន៥ចំណុច ដល់សមាគមទេសចរណ៍កម្ពុជា (CATA) ដើម្បីជាធាតុចូលសម្រាប់សកម្មភាពការងាររបស់សមាគម នាឆ្នាំ២០២៣ខាងមុខនេះ និងឆ្នាំបន្តបន្ទាប់ទៀត សំដៅធ្វើយ៉ាងណាឱ្យការអនុវត្តន៍ការងារកាន់តែទទួលបានភាពជោគជ័យ។

នាឱកាសដែលោកអញ្ជើញជាអធិបតីក្នុងកម្មវិធីរាត្រីជួបដៃគូអាជីវកម្មមិត្តអ្នកជំនួញប្រចាំឆ្នាំរបស់សមាគមទេសចរណ៍កម្ពុជា ដែលបានរៀបចំឡើងសណ្ឋាគារ Raffles Hotel Le Royal និងដោយមានការចូលរួមពីលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជាឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានដាក់ចេញអនុសាសន៍ រួមមានដូចខាងក្រោម៖

១៖ សូមសមាគមផ្តល់កិច្ចសហការបន្ថែមជាមួយក្រសួងទេសចរណ៍ក្នុងការជំរុញការរៀបចំ «ឆ្នាំទស្សនាកម្ពុជា២០២៣ ក្រោមពាក្យស្លោក កីទ្បា និងព្រឹត្តការណ៍ Sport and Festival» ឱ្យបានជោគជ័យ។ បច្ចុប្បន្នក្រសួងទេសចរណ៍កំពុងរៀបចំវិធានការគោលនយោបាយអនុវត្តឆ្នាំទស្សនាកម្ពុជា២០២៣នេះ និងគ្រោងដាក់ឱ្យអនុវត្តក្នុងពេលឆាប់ៗនេះ។

២៖ សូមរៀបចំសកម្មភាពផ្សព្វផ្សាយ និងទាក់ទាញទេសចរអន្តរជាតិទ្បើង វិញឱ្យបានឆាប់រហ័ស ដើម្បីចាប់យកឱកាសទីផ្សារក្នុងតំបន់និងសកល ខណៈនិន្នាការធ្វើដំណើរនៅតែមានសន្ទុះខ្លាំងរួមមានទីផ្សារក្នុងតំបន់អាស៊ាន ចិន និងឥណ្ឌា ជាដើម ពិសេសសូមចូលរួមផ្សព្វផ្សាយឱ្យបានសកម្មជាមួយដៃគូក្រៅប្រទេសពីសកម្មភាព ឆ្ពោះទៅកាន់ការរៀបចំព្រឹត្តការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្នុងឆ្នាំ២០២៣ នៅកម្ពុជា។

៣៖ សូមឱ្យសមាគមបន្តជំរុញឱ្យបុគ្គលិករបស់អាជីវកម្មទេសចរណ៍ចូលរួមវគ្គបណ្តុះបណ្តាល ដើម្បីទទួលបានជំនាញថ្មី និងអភិវឌ្ឍន៍ជំនាញដែលមានស្រាប់ និងចូលរួមដល់ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឱ្យស្របតាមស្តង់ដា។

៤៖ សូមជំរុញឱ្យអាជីវកម្មទាំងអស់ដែលជាសមាជិក បន្តអនុវត្តឱ្យបានត្រឹមត្រូវតាមនីតិប្រតិបត្តិស្តង់ដា (SOP) ដាក់ចេញដោយក្រសួងទេសចរណ៍ ដើម្បីឱ្យស្របតាមបរិបទនៃការរៀនរស់ជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី។

៥៖ សូមសមាគមបន្តកិច្ចសហការជាមួយក្រសួងទេសចរណ៍ក្នុងការរៀបចំ សកម្មភាពផ្សព្វផ្សាយទេសចរណ៍រួមគ្នា រួមមាន៖ ការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល និងការទទួល Farm Trip ជាដើម។ លោកយល់ថា គួរបង្កើតក្រុមការងារមួយសម្រាប់ផ្តល់កិច្ចសហការលើការងារផ្សព្វផ្សាយនេះផងដែរ។

ជាមួយគ្នានោះដែរឯកឧត្តម ថោង ខុន ក៏បានកោសសើរ និងថ្លែងអំណរគុណចំពោះសមាគមទេសចរណ៍កម្ពុជា ដែលតែងតែផ្តល់កិច្ចសហការយ៉ាងសកម្ម គាំទ្រសកម្មភាពការងារនានារបស់ក្រសួងទេសចរណ៍ និងបានកសាងស្នាដៃជាច្រើនក្នុងការជំរុញនិងផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជានៅថ្នាក់ជាតិ តំបន់ និងពិភពលោក និងបានបង្ហាញជំជឿជាក់ថាក្រោមដំបូលនៃសន្តិភាព និងក្រោមការដឹកនាំប្រកបដោយភាពឈ្លៀសវៃ និងគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី «យើងទាំងអស់គ្នានឹងអាចឆ្លងផុតគ្រាដ៏លំបាកនេះ» និងរៀបចំឆ្ពោះទៅកាន់អនាគតថ្មីនៃវិស័យទេសចរណ៍ដូច ដែលបានកំណត់ក្នុងផែនទីចង្អុលផ្លូវដំណាក់កាលទី៣ (២០២៤-២០២៥)ផងដែរ។

នាឱកាសនោះដែរលោកជំទាវ ឆាយ ស៊ីវលីន បានឱ្យដឹងដែរថា សម្រាប់សមាគមន៍ CATA ជាផែនការបន្ទាប់សម្រាប់ឆ្នាំ២០២៣រួមមាន៖ សមាគមនិងទទួលរៀបចំធ្វើ Farm Trip សម្រាប់ទីភ្នាក់ងារទេសចរ មកពីបណ្ដាប្រទេសអាស៊ាន ដើម្បីធ្វើបច្ចុប្បន្នភាពទៅលើសេវាកម្ម និងផលិតផលទេសចរណ៍ថ្មីៗនៅកម្ពុជា, បង្កើនកម្មវិធីផ្គូផ្គងដៃគូអាជីវកម្មទេសចរណ៍ ជាមួយនឹងបណ្ដាប្រទេសអាស៊ាន ដើម្បីបង្កើនទីផ្សារ និងកិច្ចសហប្រតិបត្តិការ, បង្កើនទំនាក់ទំនងទីផ្សារឥណ្ឌា ដើម្បីអនុវត្តន៍អនុស្សរណៈយោគយល់គ្នា ដែលបានព្រមព្រៀងចុះហត្ថលេខា រវាងសមាគមCATA និងរដ្ឋម៉ាត់យ៉ាប្រាដេស នៃប្រទេសឥណ្ឌា នាពេលកន្លកងទៅ, ភ្ជាប់ទំនាក់ទំនងទៅកាន់ទីផ្សារ ទេសចរក្នុងប្រទេសឥណ្ឌាសិក្សាទីផ្សារដើម្បីជំរុញ និងគាំទ្រឱ្យមានការហោះហើរត្រង់កម្ពុជា ទៅកាន់ប្រទេសឥណ្ឌា និងឥណ្ឌាមកកាន់កម្ពុជា, បន្តបង្កើតទីផ្សារកម្មវិធីបណ្តុះបណ្តាលវគ្គខ្លីៗឱ្យបានច្រើនដើម្បីបំពេញតម្រូវការជាក់ស្ដែង, បន្តឡើងវិញនូវសកម្មភាពបញ្ជ្រាបការយល់ដឹងពីការទុកដាក់កាកសំណល់, ផ្តល់ការគាំទ្រសម្រាប់ការផលិត ផលិតផលក្នុងស្រុក សម្រាប់សហគមទេសចរណ៍ ដើម្បីទទួលបានចំណូលបន្ថែមផងដែរ៕

អត្ថបទដែលជាប់ទាក់ទង