**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន

ភាពយន្តខ្លីរឿងជីវិតស្នេហ៍សុខសាន្តទទួលបានពានមាសក្នុងមហោស្រពភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣ឆ្នាំ២០២២


ភ្នំពេញ៖ ភាពយន្តខ្លីរឿង ជីវិតស្នេហ៍សុខសាន្តទទួលបានជ័យ លាភីពានមាស ក្នុងមហោស្រពភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣  ខណៈដែលពានប្រាក់ បានទៅលើរឿង ក្ដីស្រឡាញ់ដែលអ្នកផ្តល់ឲ្យ និងពានសំរិទ្ធ បានទៅលើរឿង ក្ដារចុច ។ ក្រៅពីនេះ មហោស្រពភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣ ក៏បានផ្តល់នូវពានលើកទឹកចិត្តចំនួន៥ផ្សេងទៀតផងដែរ រួមមាន៖ ពានអ្នកដឹកនាំរឿងវ័យក្មេង: ប៊ិក , ពានមាតិកាល្អ: សំឡេងរាត្រី ,ពានពិសេសមេប្រយោគ:ឆ្ងាយដាច់អា ល័យ ,ពានបច្ចេកទេស: ស្រទាប់ផ្កា ពានទស្សនិកជន: ស្នេហ៍ឆ្លងវេលា ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបិទបញ្ចប់មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា ក្រោមប្រធាន បទ «ភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះទៅភាពយន្ដខ្នាតវែង»។ កម្មវិធីនេះ បានធ្វើឡើងនៅសាលសន្និ
សីទចតុម្មុខ រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ក្រោមវត្តមានឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការ តំណាងលោកជំទាវភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្ប ធម៌ និងវិចិត្រសិល្បៈ។
ចំពោះស្នាដៃដែលបានជ័យលាភីចំនួន ៣ស្នាដៃ គឺ ពានរង្វាន់មាស (Gold Award) ទទួលបានពានមួយ អមដោយទឹកប្រាក់ ១២លានរៀល ប្រកាសជ័យលាភីដោយ លោក ជី សិលា តំណាងរោងភាព យន្ត Major Cineplex និងប្រគល់ពានរង្វាន់ដោយឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ, ពានរង្វាន់ប្រាក់ (Silver Award) ទទួលបានពានមួយ អមដោយទឹកប្រាក់ ៨លានរៀល ដែលប្រកាសជ័យលាភីដោយ លោកស្រី តាំង ណាគ្រី តំណាងក្រុមហ៊ុនភេសជ្ជៈហនុមាន និងប្រគល់ពានរង្វាន់ដោយឯកឧត្តម ជា ច័ន្ទបរិបូរណ៌ រដ្ឋលេខាធិការក្រសួងព័ត៌មាន, ពានរង្វាន់សំរឹទ្ធ (Bronze Award) ទទួលបានពានមួយ អមដោយទឹកប្រាក់ ៤លានរៀល ដែលប្រកាសជ័យលាភីដោយ លោក ហៃ ប៊ុន ម៉េង តំណាងក្រុមហ៊ុន Westec Media និងប្រគល់ពានរង្វាន់ដោយ លោកស្រី កែវ សុខ ពិសី អភិបាលរងរាជធានីភ្នំពេញ។
ចំពោះពានរង្វាន់លើកទឹកចិត្តចំនួន ៥ស្នាដៃ គឺ ពានរង្វាន់ទស្សនិកជន ទទួលបានពានមួយ អមដោយកាមេរ៉ាឌីជីថលមួយគ្រឿង, ពានរង្វាន់ពិសេសរបស់ មេប្រយោគ ទទួលបានពានមួយ អមដោយទឹកប្រាក់ ៣លានរៀល, ពានរង្វាន់មាតិការឿងល្អ ទទួលបានពានមួយ អមដោយទឹកប្រាក់ ២លានរៀល, ពានរង្វាន់ អ្នកដឹកនាំរឿងវ័យក្មេង ទទួលបានពានមួយ អមដោយទឹកប្រាក់ ២លានរៀល និងពានរង្វាន់ បច្ចេកទេសល្អ ទទួលបានពានមួយ អមដោយទឹកប្រាក់ ២លានរៀល។
ឯកឧត្តម  ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា មហោស្រពភាពយន្តជាតិខ្នាតខ្លី មិនគ្រាន់តែជាវេទិកាប្រកួតប្រជែងយកពានរង្វាន់នោះទេ ប៉ុន្តែក៏ជាទីកន្លែងជួបជុំសិក្សាស្វែងយល់ វាស់ស្ទង់សមត្ថ ភាព និងចែករំលែកបទពិសោធន៍ និងចំណេះដឹង ដើម្បីឈានឆ្ពោះទៅការផលិតភាពយន្តខ្នាតវែង ប្រកប ដោយគុណភាព។ មហោស្រពនេះ ក៏បានផ្ដល់ឱកាសឲ្យយុវជនបានបញ្ចេញនូវទេពកោសល្យ និងសមត្ថភាព លើការផលិតស្នាដៃភាពយន្តខ្នាតខ្លីរបស់ខ្លួន និងចូលរួមប្រកួតប្រជែងក្នុងកម្រិតថ្នាក់ជាតិ ក្នុងគោលបំណងពង្រឹងនូវធនធានមនុស្សថ្មីៗក្នុងវិស័យភាពយន្ត។
ឯកឧត្តម ហាប់ ទូច បានអះអាងថា ពីមួយឆ្នាំទៅមួយឆ្នាំ មហោស្រពភាពយន្តខ្នាតខ្លី បានក្លាយជាចំណុចប្រសព្វយ៉ាងសំខាន់មួយ ដែលផ្សារភ្ជាប់យុវជនកម្ពុជាមកពីគ្រប់មជ្ឈដ្ឋាន ដើម្បីធ្វើការផ្លាស់ប្តូរយោបល់គ្នា ជាមួយនឹងការចែករំលែកនូវបទពិសោធន៍ថ្មីៗក្នុងវិស័យភាពយន្ត ហើយក៏ជាវេទិកាអប់រំ និងបំផុសទេពកោសល្យច្នៃប្រឌិត នៃការផលិតភាពយន្តខ្នាតខ្លីនៅកម្ពុជា។ វិស័យភាពយន្តកំពុងប្រឈមនឹងបញ្ហាធំៗមួយចំនួន ក្នុងបរិបទនៃវិបត្តិជំងឺកូវីដ-១៩ ដែលបានអូសបន្លាយជាងពីរឆ្នាំមកនេះ ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ដោះស្រាយរួមគ្នា ទាំងស្ថាប័នរដ្ឋ និងវិស័យឯកជន។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល តែងតែផ្ដល់ការលើកទឹកចិត្តចំពោះគំនិតផ្តួចផ្តើម ទាំងផ្នែករដ្ឋ និងវិស័យឯកជន ក្នុងការសហការ និងចូលរួមចំណែកដល់ការលើកកម្ពស់ឧស្សាហកម្មភាពយន្តកម្ពុជា ស្របតាមគោល នយោបាយជាតិស្ដីពី វិស័យវប្បធម៌ ក្នុងការជំរុញកម្ពុជា ជាដែនដីស្វាគមន៍នៃការថតភាពយន្តជាតិ និងបរទេស។ ជាក់ស្តែងមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣ ឆ្នាំ២០២២ សម្រេចបានជោគជ័យប្រកបដោយលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។
ជាមួយគ្នានេះ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានលើក ឡើងដែរថា ការប្រកួតប្រជែងពីសំណាក់ភាពយន្តបរទេសដែលនាំចូល កត្តាធនធានមនុស្ស កត្តាសម្ភារបច្ចេកទេស កត្តាដើមទុននៃការផលិត កត្តាទីផ្សារតូចចង្អៀត ព្រមទាំងកត្តាទំនាក់ទំនងរដ្ឋបាលផ្ទៃក្នុងមិនទាន់មានភាពល្អប្រសើរ គឺជាឧបសគ្គយ៉ាងចម្បងក្នុងការ រារាំងដល់ដំណើរការរីកចម្រើនក្នុងវិស័យភាពយន្តកម្ពុជា។ កត្តាទាំង នេះ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់គុណភាពភាពយន្តកម្ពុជា ដើម្បីឲ្យមានឧត្តមភាពប្រកួតប្រជែងជាមួយភាពយន្តបរទេស និងពិសេសដើម្បីឈានជើងទៅកាន់ទីផ្សារភាពយន្តនៅបរទេស។ដើម្បីដោះស្រាយបញ្ហានេះ ទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ ព័ន្ធ ទាំងផ្នែកឯកជន ទាំងស្ថាប័នរដ្ឋ ដើម្បីរួមគ្នាជជែកពិភាក្សា ផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមក ដោយស្មារតីឆន្ទ:ម្ចាស់ការ ដើម្បីជំរុញលើកកម្ពស់ និងអភិវឌ្ឍឧស្សាហ កម្មភាពយន្តរបស់ជាតិ៕

អត្ថបទដែលជាប់ទាក់ទង