សម្តេចព្រះវររាជមាតា ប្រោសប្រទានព្រះរាជសារ អបអរសាទរសម្តេចតេជោ ហ៊ុន សែន ទទួលបានពានរង្វាន់ [សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក]

ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនីនាថ សីហនុ បានសម្តែងនូវទឹកព្រះទ័យសោមនស្សរីករាយយ៉ាងក្រៃលែង ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសទទួលបានពានរង្វាន់ [សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក] ពីវិទ្យាស្ថានយុទ្ធសាស្ត្រ សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក នៃប្រទេសម៉ាឡេស៊ី។។
