ប៉ូលិសចាប់មេខ្លោងពីរនាក់កាប់ទន្ទ្រនដីរដ្ឋខុសច្បាប់នៅស្រុកគាស់ក្រឡ

សមត្ថកិច្ចចាប់មេខ្លោង ២នាក់ ពាក់ព័ន្ធករណីកាប់ទន្រ្ទានយកដីរដ្ឋខុសច្បាប់ នៅត្រង់ចំណុចភ្នំស្នរ ភូមិតានួត ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង និងបានបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២២នេះ ។
ជនសង្ស័យទាំង ២នាក់ រួមមាន ៖ ១-ឈ្មោះ មឿន រឿន ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ ធ្វើស្រែ និង២-ឈ្មោះ វុិត សាមឿន ភេទប្រុស អាយុ ៣២ ឆ្នាំ មានទីលំនៅក្នុងភូមិតានួត ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
