**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

កម្ពុជា ប្តេជ្ញាចំពោះក្លិបឆ្នេរស្អាតបំផុត លើសាកលលោក ខិតខំបង្កើនភាពស្អាត នៅតាមឆ្នេរសមុទ្រ

 

ភ្នំពេញ៖ ក្នុងឱកាសបើកសន្និសីទអន្តរជាតិស្តីពីការអភិវឌ្ឍ និងការអភិរក្សឆ្នេរសមុទ្រ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានប្តេជ្ញាចំពោះក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោកថា នឹងបង្កើនសមត្ថភាពការពារទឹកដែលហូរចូលសមុទ្រឱ្យកាន់តែស្អាតជាងមុន និងប្រកបដោយនិរន្តរភាព ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរចូលមកកម្ពុជា និងឱ្យស័ក្តិសមជាសមាជិកក្លិបឆ្នេរនេះ។

សន្និសីទអន្តរជាតិស្តីពីការអភិវឌ្ឍ និងការអភិរក្សឆ្នេរសមុទ្រនេះ ធ្វើឱកាសនៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ ពោលគឺក្នុងឱកាសមហាសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកល ថ្ងៃទី៩-១៤ ខែធ្នូ ដោយមានការចូលរួមពីលោក Michel BUJOLD ប្រធានក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ព្រមទាំងគណៈប្រតិភូក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូបទៀត។

ឯកឧត្តម ថោង ខុន បានថ្លែងដូច្នេះថា «ចំណុចមួយដែលយើងខ្ញុំតែងនិយាយទៅកាន់សហការីរបស់ខ្ញុំ នៅតំបន់អង្គរត្រូវខិតខំការពារប្រាសាទអង្គរដែលជាបេតិកភណ្ឌពិភពលោក តែនៅតំបន់ឆ្នេរសមុទ្រ ត្រូវការពារទឹកសមុទ្រមុនគេ បើទឹកសមុទ្រត្រូវបានបំផ្លាញហើយ ត្រូវបានបំពុលហើយ គ្មានទេសចរណា​មកលេងសមុទ្រទេ អ៉ីចឹងយើងត្រូវខិតខំឱ្យមានការយល់ដឹងមុនគេថា នៅសមុទ្រត្រូវការពារទឹកសមុទ្រមុនគេ ត្រូវតែសមុទ្រស្អាត ត្រូវតែឆ្នេរស្អាត ហើយត្រូវតែជាទីក្រុងស្អាតដែលមានទឹកហូរចូលសមុទ្រជាទីក្រុងស្អាត»។

ឯកឧត្តមបានបន្ថែមថា ចំពោះបញ្ហាដែលគិតគូរជាចម្បង គឺត្រូវធ្វើយ៉ាងណាឱ្យទឹកដែលហូរចូលសមុទ្រ ត្រូវតែជាទឹកស្អាត ជាពិសេសទឹកដែលប្រជាពលរដ្ឋប្រើប្រាស់ហើយ ដែលត្រូវធ្លាក់ចូលទៅក្នុងសមុទ្រ ត្រូវតែជាទឹកដែលស្អាត និងត្រូវបានចម្រុះស្អាតជាមុន។

បន្ថែមពីនេះ ឯកឧត្តម ថោង ខុន បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន តែងតែបានគាំទ្រ និងផ្តល់អាទិភាពខ្ពស់ដល់រាល់ការអភិវឌ្ឍទាំងឡាយដែល
ទ្រទ្រង់ និងគិតគូរដល់ការអភិរក្សសម្បត្តិធនធានដ៏មានតម្លៃទាំងឡាយ តាមរយៈការដាក់ចេញនូវច្បាប់ និងបទដ្ឋានគតិយុត្តិនានាសម្រាប់ការគ្រប់គ្រង ថែរក្សា ការពារ និងអភិរក្សតំបន់ឆេ្នរ ព្រមជាមួយការបង្កើនកិច្ចសហការពីសំណាក់គ្រប់ភាគីពាក់ព័ន្ធ ក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋាន អង្គការជាតិ-អន្តរជាតិ វិស័យឯកជន និងប្រជាជនមូលដ្ឋាន ដែលជាយន្តការចាំបាច់សម្រាប់ធានាការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងចូលរួមដល់ការទប់ស្កាត់បញ្ហាបម្រែបម្រួលអាកាសធាតុ សំដៅឆ្ពោះទៅរកការកសាងសេដ្ឋកិច្ច
បៃតងនៅកម្ពុជា ក៏ដូចជាការអភិវឌ្ឍបៃតងនៅតំបន់ឆ្នេរសមុទ្រផងដែរ។

ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់ខ្ជាប់នូវអប្បមាទខ្ពស់ក្នុងការគ្រប់គ្រង ដោះស្រាយហានិភ័យ និងបញ្ហាប្រឈមនានា ដើម្បីធានាការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ពិសេសរួមចំណែកសម្រេចនូវចក្ខុវិស័យអភិវឌ្ឍតំបន់ឆ្នេរជាប៉ូលសេដ្ឋកិច្ចទី២របស់កម្ពុជា ព្រមជាមួយការអភិវឌ្ឍក្រុងព្រះសីហនុជាតំបន់សេដ្ឋកិច្ចពហុបំណង ដោយឈរលើភាព
បត់បែន និងអភិក្រមបុរេសកម្ម។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ដែរថា កម្ពុជាបានបង្កើននូវកិច្ចខិតខំការពារ និងអភិរក្សនូវធនធានធម្មជាតិ បេតិកភណ្ឌ វប្បធម៌ ប្រវត្តិសាស្រ្ត នៅតំបន់ឆ្នេរសមុទ្រយ៉ាងហ្មត់ចត់ ក្រោមស្មារតីទទួលខុសត្រូវខ្ពស់ ស័ក្តិសមនឹងអ្វីដែលប្រសិទ្ធនាមថា «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ» ហើយឆ្នេរសមុទ្រកម្ពុជាក៏ស័ក្តិសមជា «តារារះនាទិសនិរតី»។

ឯកឧត្តមបានបន្ថែមទៀតថា ទាំងនេះជាកិច្ចការចំពោះមុខ ពីព្រោះកម្ពុជា ក៏ដូចជាពិភពលោកអាចនឹងប្រឈមជាមួយបញ្ហាស្មុគស្មាញមួយចំនួន ដែលចាំបាច់ត្រូវពិចារណាដោះស្រាយ ក្នុងនោះមាន ការរៀបចំហេដ្ឋារចនាសម្ពន្ធនៅតាមឆ្នេរ ការសាងសង់នៅតាមបណ្តោយឆ្នេរ លើដីចំណីឆ្នេរ និងតំបន់រណប បញ្ហាសំណល់រឹង
និងរាវ ការប្រើប្រាស់ទឹក បញ្ហាថាមពល សកម្មភាពមួយចំនួនដែលអាចប៉ះពាល់ដល់ធនធានក្រោមសមុទ្រ និងការគ្រប់គ្រងលើគ្រប់សេវាដែលពាក់ព័ន្ធ ជាពិសេសការគ្រប់គ្រងសកម្មភាពទេសចរណ៍មួយចំនួន ដែលមិនគោរពតាមបទដ្ឋានបរិស្ថាន និងមិនមានការទទួលខុសត្រូវផងដែរ។

នាឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក៏បានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាភិបាល និងសមាជិកក្លឹបទាំងអស់ ដែលបានគាំទ្រឆ្នេរសមុទ្រកម្ពុជា និងបានយល់ព្រមដាក់បញ្ចូលឆ្នេរសមុទ្រកម្ពុជាទាំងមូលជាសមាជិក ពិសេសបានគាំទ្រកម្ពុជាកាន់តំណែងជាអនុប្រធានក្លិបទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក២អាណាត្តិជាប់គ្នា និងបន្តជាអគ្គនាយករងក្លិបរហូតមកដល់បច្ចុប្បន្នផងដែរ៕

អត្ថបទដែលជាប់ទាក់ទង