ឯកឧត្តម ឡូយ សុផាត អញ្ជើញចូលរួមពិធីបុណ្យបូជាព្រះសព ព្រះវិសុទ្ធិមុនី នូរ ចាន់ថា ព្រះមេគណខេត្តស្ទឹងត្រែង

ភ្នំពេញ៖ ឯកឧត្តម ឡូយ សុផាត តំណាងរាស្ត្រមណ្ឌលខេត្តស្ទឹងត្រែង និងជាប្រធានគណ:កម្មការទី៣ នៃរដ្ឋសភា នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញចូលរួមប្រាព្វពិធីបូជាព្រះសព ព្រះវិសុទ្ធិមុនី នូរ ចាន់ថា ព្រះរាជគណៈថ្នាក់កិត្តិ ព្រះធម្មកោសលហ្ល័កខាំ ព្រះមេគណខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព ព្រះ ពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាកម្ពុជា និងជាព្រះមេគណរាជធានីភ្នំពេញ ស្ថិតនៅវត្តស្រះកែវមុនីវណ្ណ ហៅ វត្តលើ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។
ពិធីបូជាព្រះសព បានប្រារព្ធធ្វើឡើងតាមបែបព្រះពុទ្ធសាសនា ដោយមានការនិមន្តចូលរួមពីសំណាក់ព្រះសង្ឃ និងអញ្ជើញចូលរួមពីឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារ ចុះជួយខេត្តស្ទឹងត្រែង ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម ឈាង ឡាក់ ប្រធាន ក្រុមប្រឹក្សាខេត្តអភិបាលរងខេត្ត សមាជិក្រុមប្រឹក្សាខេត្ត កងកំម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្រ្តីរាជការ សិស្សានុសិស្ស យាយជី តាជី ពុទ្ធបរិស័ទ្ធ និងប្រធានអនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ។
សូមជម្រាបថា ព្រះវិសុទ្ធិមុនី នូរ ចាន់ថា ព្រះរាជគណៈថ្នាក់កិត្តិ ព្រះធម្មកោសលហ្ល័កខាំ ព្រះមេគណខេត្តស្ទឹងត្រែង បានអនិច្ចធម្ម នាថ្ងៃច័ន្ទ ៥រោច ខែអាសាធ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៦និង៣នាទីល្ងាច ដោយជរាពាធ ក្នុងជន្មាយុ៨២ព្រះវស្សា៕
