**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

ប្រតិភូ ប.ស.ស កម្ពុជា ចូលរួមសិក្ខាសាលាអន្ដរជាតិស្តីពី «ការក្លែងបន្លំនៅក្នុងរបប ធានារ៉ាប់រងសុខភាព៖ ការទប់ស្កាត់ ការស៊ើបអង្កេត និងការលុបបំបាត់»

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នាថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ នេះ បានដឹកនាំប្រតិភូ ប.ស.ស. នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមសិក្ខាសាលាអន្តរជាតិស្តីពី “ការក្លែងបន្លំនៅក្នុងរបបធានារ៉ាប់រងសុខភាព៖ ការទប់ស្កាត់ ការស៊ើបអង្កេត និងការលុបបំបាត់” នៅទីក្រុងយ៉ូកយ៉ាកាតា ប្រទេសឥណ្ឌូណេស៊ី។

សិក្ខាសាលាអន្តរជាតិនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីចែករំលែកអំពី បញ្ហាប្រឈម វិធីសាស្ត្រ ដំណោះស្រាយ ក្នុងការទប់ស្កាត់ការក្លែងបន្លំនៅក្នុងរបបធានារ៉ាប់រងសុខភាព។

នៅក្នុងឱកាសបើកសិក្ខាសាលាអន្តរជាតិនេះ ឯកឧត្តម Ali Ghufron Mukti អគ្គនាយកអង្គភាពធានារ៉ាប់រងសុខភាព (BPJS Kesehatan) នៃប្រទេសឥណ្ឌូនេស៊ី បានថ្លែងថា ការក្លែងបន្លំគឺជាប្រធានបទដ៏រសើបមួយនៅក្នុងវិស័យធានារ៉ាប់រង និងជាបញ្ហាដែលនាំឲ្យមានអំពើពុករលួយក្នុងការបង្កើននូវការចំណាយសម្រាប់របបធានារ៉ាប់រងសុខភាព។

លោក Marcelo Abi-Ramia Caetano អគ្គលេខាធិការ នៃសមាគមសន្តិសុខសង្គមអន្តរជាតិ បានលើកឡើងថា ការចែករំលែកនូវបទពិសោធន៍រវាងបណ្តាស្ថាប័នសន្តិសុខសង្គម ក្រោមប្រធានបទតែមួយពាក់ព័ន្ធនឹងការក្លែងបន្លំនៅក្នុងរបបធានារ៉ាប់រងសុខភាព ពិតជាមានសារៈសំខាន់ណាស់ ក្នុងការការទប់ស្កាត់ និងការលុបបំបាត់នូវការក្លែងបន្លំ ដែលតម្រូវឲ្យមានគោលនយោបាយ នវានុវត្តន៍ និងបច្ចេកវិទ្យាដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនេះ ដោយផ្តោតសំខាន់លើការអនុវត្តច្បាប់ និងបទប្បញ្ញតិ្តឲ្យបានតឹងរឹង ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាសម្រាប់វិភាគ ត្រួតពិនិត្យតាមដាន និងវាយតម្លៃដើម្បីស្វែងរកនិងទប់ស្កាត់ការក្លែងបន្លំ លើកកម្ពស់កិច្ចសហការ និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន ការវាយតម្លៃហានិភ័យ ការវាស់ស្ទង់ហានិភ័យជាដើម។

សូមបញ្ជាក់ផងដែរថា៖ សិក្ខាសាលាខាងលើនេះ ត្រូវបានរៀបចំឡើងដោយអង្គភាពធានារ៉ាប់រងសុខភាព (BPJS Kesehatan) នៃប្រទេសឥណ្ឌូណេស៊ី ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញពីសមាជិកនៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) អគ្គលេខាធិការនៃសមាគមសន្តិសុខសង្គមអន្តរជាតិ (ISSA) បណ្តាញសិក្សារួមគ្នា (JLN) ធនាគារពិភពលោក (WB) និងស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ ១០០ នាក់ ៕

អត្ថបទដែលជាប់ទាក់ទង