**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង

សមិទ្ធផលលើវិស័យសុខាភិបាលតម្លៃប្រមាណជា ៤៦ ម៉ឺនដុល្លា របស់ដៃគូអភិវឌ្ឍន៍ ប្រគល់ជូនរដ្ឋបាលខេត្តកំពង់ចាម

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២២ នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានរៀបចំពិធីប្រគល់ទទួលនូវសមិទ្ធផលថ្មីៗ ពីសមាគមដៃគូអភិវឌ្ឍន៍ នូវទំហំទឹកប្រាក់ប្រមាណជា ៤៦ ម៉ឺនដុល្លារអាមេរិក លើវិស័យសុខាភិបាល នៃមន្ទីរពេទ្យបង្អែក ក្នុងស្រុកព្រៃឈរ ។

យោងតាមរបាយការណ៍ស្តីពីជំនួយរបស់សមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ លើវិស័យសុខាភិបាល នៅមន្ទីរពេទ្យបង្អែកព្រៃឈរ ក្នុងឆ្នាំ ២០២២ នោះ គឺគម្រោងជួសជុល និងកែលម្អ ព្រមទាំងផ្តល់ឧបករណ៍វេជ្ជសាស្ត្រសម្រាប់មន្ទីរពេទ្យបង្អែកព្រៃឈរ បានចាប់ផ្ដើមនៅខែកក្កដា ហើយបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ ២០២២។

សមិទ្ធិផលដែលសមាគមសម្រេចបាននៅមន្ទីរពេទ្យបង្អែកនេះ មានដូចជា ៖ ការពង្រីកបន្ទប់សម្រាកសម្រាប់ស្ត្រីក្រោយសម្រាលកូនរួច និងជួសជុលបន្ទប់ទឹក ជួសជុលបន្ទប់សម្រាប់ការថតកាំរស្មីអ៊ិច និងបំពាក់ឧបករណ៍កាំរស្មីអ៊ុចថ្មី សង់បន្ទប់ទឹកជនពិការ រៀបចំប្រព័ន្ធអុកស៊ីសែន បន្ថែមធ្នឹម និងសសរទ្រទ្រង់ដំបូលមន្ទីរពេទ្យ ផ្លាស់ប្តូរដំបូលលើ អគារមន្ទីរពេទ្យ ការិយាល័យប្រតិបត្តិស្រុក និងមណ្ឌលសុខភាព ជួសជុលលាបថ្នាំខាងក្នុង និងខាងក្រៅអគារមន្ទីរពេទ្យ និងដំឡើងខ្សែភ្លើង បន្ថែមចំណតរថយន្តទំហំ ៨១៥ ម៉ែត្រការ៉េ រៀបចំប្រព័ន្ធបង្ហូរទឹកថ្មីក្នុងមន្ទីរពេទ្យ ផ្ដល់ឧបករណ៍វេជ្ជសាស្ត្រមួយចំនួន ដើម្បីពង្រីកសេវាកម្មរបស់មន្ទីរពេទ្យ ក្នុងការថែទាំដល់អ្នកជំងឺ បានចំណាយថវិកាសរុបប្រមាណជា ៤៦ ម៉ឺន ដុល្លារអាមេរិច ។

ឆ្លៀតក្នុងឱកាសប្រគល់ទទួលសមិទ្ធផលខាងលើ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រួមជាមួយនឹងក្រុមការងារបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានជួយដល់វិស័យសុខាភិបាល និងវិស័យផ្សេងៗទៀត នៅក្នុងខេត្តកំពង់ចាម ដែលបានផ្ដល់ប្រយោជន៍យ៉ាងពិតប្រាកដ ជូនដល់ប្រជាពលរដ្ឋ ជាពិសេសដូចជាការជួយទៅលើផ្នែកមនុស្សធម៌ ជាស្បៀងអាហារ ជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ចំនួន ៤,០០០ គ្រួសារ នាពេលកន្លងមកថ្មីៗនេះ ផងដែរ ។

លោកអភិបាលខេត្ត បានបញ្ជាក់ផងដែរថា រាល់សមិទ្ធផល និងជំនួយផ្នែកមនុស្សធម៌ របស់សមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ពិតជាបានផ្ដល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ចាម ក្នុងនោះមានដូចជាវិស័យសុខាភិបាល វិស័យអប់រំ និងវិស័យមនុស្សធម៌ជាដើម ដែលទាំងនេះ គឺបានស្ដែងចេញ នូវការរួមគ្នាធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ ស្របទៅតាមបំណងរបស់ខាងសមាគមក៏ដូចជាបំណងរបស់អាជ្ញាធរខេត្តផងដែរ ។

លោកអភិបាលខេត្ត បានបន្ថែមថា អាជ្ញាធរខេត្ត បានត្រៀមខ្លួនដើម្បីបន្តកិច្ចសហការ ជាមួយខាងសមាគម ដែលត្រូវបន្តការងារផ្សេងៗទៀត នៅក្នុងខេត្តកំពង់ចាម ៕

អត្ថបទដែលជាប់ទាក់ទង