**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»

លោក Xi Jinping ប្រធានរដ្ឋចិនចុះផ្សាយអត្ថបទចុះហត្ថលេខានៅលើប្រព័ន្ធសារព័ត៌មានអារ៉ាប៊ីសាអូឌីត

ថ្ងៃទី ៨ ខែធ្នូ ក្នុងអំឡុងពេលអញ្ជើញទៅដល់ក្រុងរីយ៉ាតដើម្បីចូលរួមកិច្ចប្រជុំកំពូលចិន-ប្រទេសអារ៉ាប់លើកដំបូង កិច្ចប្រជុំកំពូលចិន-ក្រុមប្រឹក្សាសហប្រតិបត្តិការប្រទេសអារ៉ាប់ឈូងសមុទ្រ(ហៅកាត់ GCC) លោក Xi Jinping ប្រធានរដ្ឋចិនបានចុះផ្សាយអត្ថបទចុះហត្ថលេខានៅលើការសែតAl-Riyadh Dailyរបស់អារ៉ាប៊ីសាអូឌីតក្រោមចំណងជើងថា《បន្តវេនមិត្តភាពសហស្សវត្សរ៍ បង្កើតអនាគតដ៏ល្អប្រសើរជាមួយគ្នា》។ អត្ថបទនេះបានរំលឹកឡើងវិញនូវការផ្លាស់ប្តូរមិត្តភាពរវាងប្រទេសចិននិងប្រទេសអារ៉ាប់ជាច្រើនពាន់ឆ្នាំមក ហើយបានលើកឡើងថាប្រទេសចិន ប្រទេសអារ៉ាប់និងរដ្ឋសមាជិក GCC មានទស្សនវិស័យទូលំទូលាយលើកិច្ចសហប្រតិបត្តិការ ដូចនេះគួរបង្កើនការរួមសាមគ្គីគ្នានិងកិច្ចសហប្រតិបត្តិការនៅពេលអនាគត កសាងសហគមន៍រួមវាសនាតែមួយរវាងចិននិងអារ៉ាប់ដែលឆ្ពោះទៅយុគសម័យថ្មី ដើម្បីកសាងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងចិននិងសមាជិក GCC ។
លោកបានលើកឡើងទៀតថា ក្រោមស្ថានការណ៍ថ្មី ប្រទេសចិននឹងបន្តវេនស្មារតីមិត្តភាពជាមួយប្រទេសអារ៉ាប់ រួមគ្នាកសាងសហគមន៍រួមវាសនាតែមួយរវាងចិននិងអារ៉ាប់ក្នុងយុគសម័យថ្មី ។ បន្តធ្វើកិច្ចសហប្រតិបត្តិការនិងរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ” បន្តពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យស្លៀងអាហារ ថាមពល វិនិយោគ ហិរញ្ញប្បទាន និងសុខាភិបាលជាដើម ដើម្បីសម្រេចបាននូវការផ្តល់ផលប្រយោជន៍ទៅវិញទៅមកនិងឈ្នះ-ឈ្នះដែលមានគុណភាពកាន់តែខ្ពស់និងកាន់តែស៊ីជម្រៅ ។
ពេលថ្លែងអំពីទំនាក់ទំនងរវាងចិននិងអារ៉ាប៊ីសាអូឌីត លោក Xi Jinping បានលើកឡើងថា គួរចាត់ទុកជាដំណើរទស្សនកិច្ចលើកនេះឱកាសមួយ ដើម្បីពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងអារ៉ាប៊ីសាអូឌីត ។ បង្កើនការតភ្ជាប់គ្នារវាងការរួមគ្នាកសាងគំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ”និង”ទស្សនទានឆ្នាំ ២០៣០” របស់អារ៉ាប៊ីសាអូឌីត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅ ធ្វើឱ្យការផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងការតភ្ជាប់ដួងចិត្តរវាងប្រជាជននៃប្រទេសទាំងពីរមានភាពកាន់តែស៊ីជម្រៅ ៕

 

អត្ថបទដែលជាប់ទាក់ទង