**រដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍ ណែនាំឱ្យក្រុមការងារ បន្តពង្រឹងគុណភាពសេវាទូរគមនាគមន៍ ក្នុងរាជធានីភ្នំពេញ បង្គោលអង់តែនរួម ចំនួន៧៤បង្គោល ត្រូវបានសង់នៅតាមបុរ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស**សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកអគ្គរាជទូតកាតាប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រីក្រសួងកសិកម្ម ជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា នៅខេត្តបាត់ដំបង**ក្រសួងអបរំ ប្រកាសឲ្យអនុវត្តម៉ោងបង្រៀន និងរៀនតាមកាលវិភាគដូចធម្មតាឡើងវិញ បន្ទាប់ពីអាកាសធាតុថយកម្តៅ**សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរខួប ១៦១ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤**ក្រុមអ្នកនាំពាក្យខុទ្ទកាល័យនាយករដ្ឋមន្ត្រី ប្រកាសលទ្ធផលជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងទូតអាមេរិកប្រចាំកម្ពុជា**ក្រុមអ្នកនាំពាក្យខុទ្ទកាល័យនាយករដ្ឋមន្ត្រី ប្រកាសលទ្ធផលជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និង ឯកអគ្គរាជទូតកាតាប្រចាំកម្ពុជា**រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ជួបពិភាក្សាការងារជាមួយ អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO)**គ.ជ.ប នឹងប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពី ការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈសារការី**គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ការចូលរួមការពិនិត្យរបាយការណ៍ពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) ជុំទី៤**កម្លាំងនគរបាលចាប់បានទាំងខ្មាន់កាំភ្លើង និងបក្ខពួក ក្រោយបាញ់លើយុវជនមួយក្រុម បណ្តាលឲ្យរងរបួសម្នាក់នៅខណ្ឌដូនពេញ**អ្នកនាំពាក្យក្រសួងការពារជាតិ៖ ការចូលចតនាវាចិន០២គ្រឿងនៅកំពង់ផែរាម គឺដើម្បីបណ្តុះបណ្តាលបច្ចេកទេសប្រើប្រាស់នាវាដល់កងទ័ពជើងទឹកកម្ពុជា**ឯកឧត្តម កែ គឹមយ៉ាន ចុះពិនិត្យការដាក់បណ្តាញទឹកសម្រាប់កាត់បន្ថយកម្តៅសីតុណ្ហភាពនៅតាមសាលាមតេ្តយ្យទូទាំងខេត្តបន្ទាយមានជ័យ**អ្នកនាំពាក្យក្រសួងការពារជាតិ៖ ការចូលចតនាវាចិន០២គ្រឿងនៅកំពង់ផែរាម គឺដើម្បីបណ្តុះបណ្តាលបច្ចេកទេសប្រើប្រាស់នាវាដល់កងទ័ពជើងទឹកកម្ពុជា**អភិបាលខេត្តកំពង់ធំ ជំរុញដល់មន្ត្រីជំនាញខិតខំបង្ក្រាបបទល្មើសធនធានធម្មជាតិ និងដោះស្រាយបញ្ហាប្រឈមនានាក្នុងដែនសមត្ថកិច្ច ប្រកបដោយប្រសិទ្ធភាព**សមយុទ្ធ​នុយក្លេអ៊ែរ​របស់​រុស្ស៊ី​គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​គោល​នយោបាយ​«អៀន​ខ្មាស»​របស់​លោក​ខាង​លិច​គឺ​ក្រុង​ម៉ូស្គូ**លោក ពូទីន ស្បថចូលកាន់តំណែងនៅវិមានក្រឹមឡាំង**លោក Modi បោះឆ្នោត ខណៈដំណាក់កាលបន្ទាប់នៅក្នុងការបោះឆ្នោតឥណ្ឌាចាប់ផ្តើម

ក្រសួងប្រៃសណីយ៍ និងក្រុមហ៊ុន Meta រៀបចំវគ្គបណ្តុះបណ្តាលស្តីពី “តម្លាភាពនៃការផ្សាយពាណិជ្ជកម្ម តាមប្រព័ន្ធទំនាក់ទំនងសង្គម ពាក់ព័ន្ធនឹងនយោបាយនិងការបោះឆ្នោត”

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ បានសហការជាមួយក្រុមហ៊ុន Meta រៀបចំវគ្គបណ្តុះបណ្តាល ស្តីពី “តម្លាភាពនៃការផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធទំនាក់ទំនងសង្គមពាក់ព័ន្ធនឹងនយោបាយនិងការបោះឆ្នោត” ក្រោមអធិបតីភាព ឯកឧត្តម យ៉ិនទៀង ពុទ្ធិរ៉ា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកបណ្ឌិត​ ហេង​ ភក្ដី​ អ្នកគ្រប់គ្រងគោលនយោបាយសាធសរណ:​នៃក្រុមហ៊ុន​ Meta និងមានការចូលរួមពីសមាជិកខុទ្ទកាល័យនិងជំនួយការថ្នាក់ដឹកនាំក្រសួង-ស្ថាប័នទាំងអស់របស់រាជរដ្ឋាភិបាល។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណងផ្សព្វផ្សាយគន្លឹះ និងចំណេះដឹងបន្ថែមលើការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គម Facebook និង Instagram ជាពិសេសលើគោលការណ៍ផ្សាយពាណិជ្ជកម្មថ្មីរបស់ក្រុមហ៊ុន Meta ក្នុងការផ្តល់ព័ត៌មាន និងការទំនាក់ទំនងជាមួយពលរដ្ឋ ក៏ដូចជារបៀបរបបនៃការផ្សាយពាណិជ្ជកម្មពាក់ព័ន្ធនឹងនយោបាយនិងការបោះឆ្នោតតាមរយៈប្រព័ន្ធទំនាក់ទំនងសង្គមទាំងពីរ ដែលតម្រូវឱ្យមានការចុះឈ្មោះនិងបញ្ជាក់អត្តសញ្ញាណរបស់ស្ថាប័ន ឫបុគ្គលជាមុនផងដែរ។

ឯកឧត្តម យ៉ិនទៀង ពុទ្ធិរ៉ា រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានលើកឡើងថាវគ្គបណ្ដុះបណ្ដាលនេះពិតជាមានសារៈសំខាន់សម្រាប់អ្នកចូលរួមទាំងអស់គ្នា ក្នុងនាមជាតំណាងក្រសួង-ស្ថាប័នដែលត្រូវទំនាក់ទំនងជាមួយប្រជាពលរដ្ឋ ដោយសីលធម៌ តម្លាភាព និងសុចរិតភាព ដើម្បីធ្វើឱ្យសេវាសាធារណៈប្រសើរឡើង ជាពិសេសនៅក្នុងកាលៈទេសៈដែលយើងត្រូវផ្សព្វផ្សាយប្រធានបទ ទាក់ទងនឹង នយោបាយ និងសង្គម។

វគ្គបណ្តុះបណ្តាលខាងលើនេះបានផ្តោតសំខាន់ទៅលើចំនុចមួយចំនួនមានដូចជា ១/ការប្រើប្រាស់ Facebook និង Instagram ប្រកបដោយប្រសិទ្ធភាពដើម្បីទំនាក់ទំនងជាមួយពលរដ្ឋ ២/ ទិដ្ឋភាពទូទៅនៃការផ្សាយពាណិជ្ជកម្មពាក់ព័ន្ធនឹងសារនយោបាយនិងការបោះឆ្នោត និង ៣/ឧបករណ៍តម្លាភាពនៃការផ្សាយពាណិជ្ជកម្ម និងដំណើរការស្នើសុំការអនុញ្ញតការផ្សាយពាណិជ្ជកម្មពាក់ព័ន្ធនឹងសារនយោបាយ និងការបោះឆ្នោត ៕

 

អត្ថបទដែលជាប់ទាក់ទង