លោកជំទាវ ម៉ែន សំអន ចូលរួមបុណ្យខួបគម្រប់ ៥ឆ្នាំ ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញានក្ខន្ធ ឯកឧត្តម អ៉ឹម សិទ្ធី

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចបានអញ្ជើញចូលរួមបុណ្យខួបគម្រប់ ៥ឆ្នាំ ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញានក្ខន្ធ ឯកឧត្តម អ៉ឹម សិទ្ធី នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២។
សូមរំលឹកផងដែរថា ៖ ឯកឧត្តម អ៉ឹម សិទ្ធី តំណាងរាស្ដ្រ មណ្ឌល កំពង់ចាម និង ជា អតីត រដ្ឋ មន្ដ្រី ក្រសួង អប់រំ យុវជន និង កីឡា បាន ទទួលមរណភាព កាលពីថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹង ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ ក្នុង ជន្មាយុ ៧០ ឆ្នាំ ដោយ រោគាពាធ ។
ក្នុងឱកាសនោះ លោកជំទាវ អញ្ជើញអុជធូប និងបានបួងសួង ឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម អ៉ឹម សិទ្ធី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕
