**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

បទវិភាគ៖ទំនាក់ទំនងរវាងចិននិងអារ៉ាប់ ដែលពោរពេញទៅដោយភាពស្មោះត្រង់ ជំនឿទុកចិត្តនិងការគាំទ្រគ្នាទៅវិញទៅមកជាប់រហូតគឺមិនអាចបំបែកបំបាក់បានទេ

នៅប្រទេសចិន ពេលនិយាយដល់ប្រទេសអារ៉ាប់ ក៏អាចផ្សារភ្ជាប់ដួងចិត្តរបស់ប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែស្អិតល្មួតបានដែរ ។ រឿងអក្សរសិល្ប៍របស់អារ៉ាប់《The Arabian Nights》មានឈ្មោះល្បីរន្ទឺនៅក្នុងប្រទេសចិន ។ បើរំលឹកឡើងវិញពីដំណើរប្រាស្រ័យទាក់ទងរវាងចិននិងអារ៉ាប់ជាងពីរពាន់ឆ្នាំកន្លងមក មិនថាស្នូរកណ្តឹងសត្វអូដ្ឋនិងខ្លុយ Qiang បានលាន់ឮនៅលើផ្លូវសូត្របុរាណ ឬក៏ការរួមសុខរួមទុក្ខ ដើម្បីសម្រេចបាននូវការស្តារភាពរុងរឿងថ្កុំថ្កើងរបស់ប្រជាជាតិឡើងវិញរហូតដល់សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការព្រមនិងការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះលើផ្ទៃអន្តរជាតិក៏ដោយ ក៏ភាគីទាំងពីរបានប្រកាន់ខ្ជាប់ភាពស្មោះត្រង់ ជំនឿទុកចិត្តនិងការគាំទ្រគ្នាទៅវិញទៅមកក្នុងដំណើរទាំងស្រុងជាប់រហូត ។
មុនពេលបើកធ្វើការប្រកួតកីឡាបាល់ទាត់ពានពិភពលោកកាតាឆ្នាំ ២០២២ កម្លាំងនយោបាយមួយចំនួនរបស់បស្ចិមប្រទេសបានឃោសនាបំប៉ោងពីអ្វីដែលហៅថា “ការធ្វើពហិការផែ្នកការទូត”ក្រោមលេស”សិទ្ធិមនុស្ស” ។ ប្រទេសចិនបានផ្តល់ការគាំទ្រផែ្នកនយោបាយយ៉ាងមុតមាំដល់កាតា ក៏ដូចជាឆ្លងតាមរយៈមធ្យោបាយគ្រប់បែបយ៉ាងដើម្បីគាំទ្រកាតាក្នុងការរៀបចំការប្រកួតបាល់ទាត់ពានពិភពលោក ហើយប្រឆាំងយ៉ាងដាច់ខាតចំពោះការធ្វើឱ្យការប្រកួតកីឡាក្លាយទៅជាបញ្ហានយោបាយ ។
គួររំលឹកថា បើនិយាយចំពោះចិននិងអារ៉ាប់ ការគាំទ្រគ្នាផ្នែកនយោបាយមិនដែលអវត្តមានឡើយ ។
កាលពីខែកុម្ភៈ ឆ្នាំ២០២២ ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងបានរៀបចំតាមពេលកំណត់ ។ ខណៈពេលដែលប្រទេសភាគតិចបានឃោសនាបំប៉ោងពីការធ្វើពហិការចំពោះការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ថ្នាក់ដឹកនាំនៃប្រទេសមួយចំនួនដូចជា អេហ្ស៊ីប អេមីរ៉ាតអារ៉ាប់រួម កាតាជាដើមបានមកដល់ប្រទេសចិន ដើម្បីចូលរួមពិធីបើកការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ក៏ដូចជាបានសម្តែងការគាំទ្រយ៉ាងមុតមាំដល់ប្រទេសចិនតាមរយៈការអនុវត្តជាក់ស្តែងរបស់ខ្លួន ។
កាលពីខែសីហា ឆ្នាំ ២០២២ លោកស្រី Pelosi ប្រធានសភាតំណាងរាស្រ្តនៃសហរដ្ឋអាមេរិកបានទៅធ្វើទស្សនកិច្ចនៅតំបន់ចិនតៃវ៉ាន់ ។ ប្រទេសអារ៉ាប់ចំនួន ២២ ទាំងអស់បានរំលឹកឡើងវិញពីការប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ ក្នុងនោះ មានរដ្ឋាភិបាលនៃប្រទេសចំនួន ១៨ បានបញ្ចេញសំឡេងជាសាធារណៈដើម្បីគាំទ្រប្រទេសចិន ។
គិតរហូតដល់បច្ចុប្បន្ននេះ ប្រទេសចិនបានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រឬទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយប្រទេសអារ៉ាប់ចំនួន ១២ ព្រមនិងសម្ព័ន្ធអារ៉ាប់។
“ជំនឿទុកចិត្តបែបនេះគឺមិនអាចបំបែកបំបាក់បានទេ ហើយក៏មិនអាចប្រើលុយមកទិញបាននោះដែរ ។” ពាក្យសម្តីនេះដែលលោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងក្នុងពេលថ្លែងសុន្ទរកថានៅឯទីស្នាក់ការទូទៅរបស់សម្ព័ន្ធអារ៉ាប់កាលពីខែមករាឆ្នាំ ២០១៦ បានបង្ហាញពីអត្ថន័យពិតនៃចំណងមិត្តភាពរវាងចិននិងអារ៉ាប់ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិននិងសម្ព័ន្ធអារ៉ាប់បានរក្សាការប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធដែលបង្ហាញពីភាពរស់រវើកនៃចំណងមិត្តភាពរវាងចិននិងអារ៉ាប់ដែលបានឆ្លងកាត់ពេលវេលារឹតតែយូររឹតតែរឹងមាំ ។
ប្រទេសចិននិងអារ៉ាប់យល់ដឹងពីគ្នា និងរាប់អានជាមួយគ្នាដោយមកពីផ្លូវសូត្រ ដើមឡើយគឺជាដៃគូសហប្រតិបត្តិការក្នុងការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ” ។ គិតរហូតដល់បច្ចុប្បន្ននេះ ប្រទេសចិនបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការស្តីពីការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”ជាមួយប្រទេសអារ៉ាប់ចំនួន ២០ ព្រមនិងសម្ព័ន្ធអារ៉ាប់ ។
នាពេលបច្ចុប្បន្ននេះ យុទ្ធសាស្ត្រអភិវឌ្ឍន៍នៃប្រទេសអារ៉ាប់ដូចជា 《យុទ្ធសាស្ត្រថាមពលចម្រុះជានិរន្តរភាពឆ្នាំ ២០៣៥ 》របស់អេហ្ស៊ីប 《ទស្សនទានឆ្នាំ ២០៣០ 》របស់អារ៉ាប៊ីសាអូឌីតនិង《ទស្សនទានជាតិឆ្នាំ ២០៣០ 》របស់កាតាជាដើមសុទ្ធតែបានផ្សារភ្ជាប់គ្នាយ៉ាងស៊ីជម្រៅជាមួយនឹងគំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ”របស់ចិន ។ ប្រការនេះមានន័យថា កិច្ចសហប្រតិបត្តិការរវាងចិននិងអារ៉ាប់មិនត្រឹមតែមានប្រវត្តិសាស្ត្រពណ៌ចម្រុះនិងបច្ចុប្បន្នភាពដ៏រស់រវើកប៉ុណ្ណោះទេ ថែមទាំងក៏មានអនាគតដែលគួរជាទីរំពឹងទុកផងដែរ ៕
អត្ថបទដែលជាប់ទាក់ទង