**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

លោក Xi Jinping ប្រធានរដ្ឋចិនបាននាំយករថភ្លើងល្បឿនលឿន “Fuxing” ដល់ប្រទេសថៃ

ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ខែវិច្ឆិកាឆ្នាំ២០២២នេះ លោក Xi Jinping ប្រធានរដ្ឋចិនបានចូលរួមកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC ដែលធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ ហើយអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសថៃ។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Xi Jinping អញ្ជើញទៅកាន់ប្រទេសថៃក្នុងឋានៈជាប្រមុខរដ្ឋនៃប្រទេសចិន លោកបាននាំយកអំណោយរដ្ឋទៅឱ្យភាគីថៃ ដែលជាគំរូរថភ្លើងល្បឿនលឿនឈ្មោះថា “Fuxing” ។

ក្នុងនាមជាគម្រោងសំខាន់នៃការសាងសង់រួមគ្នារវាងចិន-ថៃនៃ “ខ្សែក្រវាត់ និងផ្លូវ” និងផ្លូវដែកល្បឿនលឿនស្តង់ដារដំបូងរបស់ប្រទេសថៃ ផ្លូវដែកល្បឿនលឿនរវាងចិននិងថៃគឺប្រើប្រាស់បច្ចេកវិទ្យាស្តង់ដាររបស់រទេះភ្លើងល្បឿនលឿន”Fuxing” ប្រទេសចិន។

ក្នុងដំណើរទស្សនកិច្ចនៅប្រទេសថៃនេះ លោក Xi Jinping បានពិភាក្សាបន្ថែមទៀតអំពី ការពន្លឿនកិច្ចសហប្រតិបត្តិការផ្លូវដែកល្បឿនលឿនត្រីភាគីរវាងចិន ឡាវនិងថៃ ជំរុញយ៉ាងសកម្មនូវ “គំនិតអភិវឌ្ឍន៍តភ្ជាប់ចិន-ឡាវ-ថៃ ” ។ នៅក្នុងគំនិតនេះ ដំណាក់កាលទីពីរនៃផ្លូវដែកល្បឿនលឿនចិន-ថៃ នឹងពង្រីកទៅទីក្រុង Nong Khai ដែលជាទីក្រុងពាណិជ្ជកម្មព្រំដែនដ៏សំខាន់នៅភាគឦសានប្រទេសថៃ ដែលស្ថិតនៅត្រើយម្ខាងទន្លេពីទីក្រុងវៀងចន្ទន៍ រដ្ឋធានីនៃប្រទេសឡាវ ដើម្បីតភ្ជាប់ជាមួយផ្លូវដែកល្បឿនលឿនចិន-ឡាវ។ ផ្លូវដែកល្បឿនលឿនចិន-ឡាវ-ថៃ នឹងក្លាយជាសរសៃឈាមដ៏សំខាន់ដែលជំរុញការអភិវឌ្ឍន៍នៃតំបន់ទាំងមូល។

ជាមួយនឹងការភ្ជាប់ទំនាក់ទំនងគ្នាបន្ថែមទៀតនៃហេដ្ឋារចនាសម្ព័ន្ធរវាងប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌ក៏បានឈានចូលគន្លងវិថីល្បឿនលឿនផងដែរ។ នៅឆ្នាំ ២០២១ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិន និងថៃលើសពី ១០០ ពាន់លានដុល្លារជាលើកដំបូង ដែលឈានដល់ ១៣១.២ ពាន់លានដុល្លារអាមេរិក កើនឡើង៣៣ ប្រៀបជាមួយគ្នាឆ្នាំ២០២០។ ក្រុមហ៊ុនរថយន្តចិនជាច្រើនបានបណ្តាក់ទុនវិនិយោគ និងបង្កើតរោងចក្រនៅក្នុង ប្រទេសថៃ ការបើកបររថយន្តអគ្គិសនីរបស់ចិន គឺជារឿងទាន់សម័យថ្មីសម្រាប់ប្រជាជនថៃជាច្រើន ការដឹកជញ្ជូនទំនិញដោយងាយស្រួលបានធ្វើឱ្យផលិតផលកសិផលអាចធានាល្អស្រស់ជាងមុន។ ធុរេន និងដូងក្រអូបថៃបានក្លាយជាផ្លែឈើពេញនិយម នៅក្នុងប្រទេសចិន យុវវ័យចិនបានចាប់ផ្តើមតាមដានមើលរឿងភាគថៃតាអនឡាញ…

ប្រទេសចិននិងប្រទេសថៃពីដើមមកជាអ្នកជិតខាងល្អ មិត្តល្អ សាច់ញាតិល្អ និងដៃគូល្អ ដោយសាររួមគ្នាកសាង” ខ្សែក្រវាត់និងផ្លូវ” បានជាបច្ចុប្បន្ននេះ «ចិននិងថៃជាគ្រួសារតែមួយ» កាន់តែល្អនិងកាន់តែជិតស្និទ្ធជាងមុន៕

អត្ថបទដែលជាប់ទាក់ទង