**សម្តេចធិបតី៖ ការធ្វើទំនើប​កម្ម និងបរិវត្តកម្មឌីជីថល គឺជាសមិទ្ធផលដ៏លេចធ្លោ​បំផុតរបស់​វិទ្យា​ស្ថានជាតិអប់រំ**សម្តេចធិបតី៖ អ្នកសិក្សាសន្សំបាន «ទ្រព្យសម្បត្តិជាចំណេះដឹងមិនចេះរីងស្ងួត» សម្រាប់មួយជីវិត**សម្តេចធិបតី៖ ធ្វើជាគ្រូមិនអាចពឹងផ្អែកលើ ChatGPT ទាំងស្រុងនោះទេ**អ្នកនាំពាក្យការពារជាតិ ប្រកាសច្រាលចោលទាំងស្រុងចំពោះ ការចោទប្រកាន់យ៉ាងគឃ្លើន ដោយមានលក្ខណៈញុះញង់ និងចេតនាទុច្ចរិត ដែលនាំឱ្យមានការភ័ន្តច្រឡំ ពាក់ព័ន្ធនឹង មូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា ដែលធ្វើឡើងដោយសារព័ត៌មានបរទេសមួយចំនួននាថ្មីៗនេះ**សម្តេចធិបតី ណែនាំក្រសួងអប់រំ ត្រូវបន្តលើកកម្ពស់សមត្ថភាពផ្នែកបច្ចេកវិទ្យា- ឌីជីថល ដល់គ្រូបង្រៀន**សម្តេចធិបតី៖ រាជរដ្ឋាភិបាលផ្ដល់​អាទិភាពខ្ពស់ចំពោះវិស័យអប់រំ និង ការបណ្តុះបណ្តាលវិជ្ជាជីវៈ**សម្តេច ឃួន សុដារី៖ នៅក្នុងនីតិកាលទី៧ការទូតសភា បានចូលរួមលើកកម្ពស់ តួនាទីរបស់កម្ពុជា ក្នុងការជំរុញកិច្ចសន្ទនាដើម្បីសន្តិភាពនិងវិបុលភាព ជូនប្រជាពលរដ្ឋ**សម្តេចធិបតី៖ សមត្ថភាពគ្រូសំខាន់ណាស់ សម្រាប់ការបណ្តុះបណ្តាល រៀនក្រោមដើមឈើអាចនឹងមានលទ្ធផលល្អ បើមានគ្រូពូកែ**សម្តេចធិបតី គាំទ្រនិងឯកភាពលើគោលនយោបាយរបស់ក្រសួងអប់រំ ចំពោះការពង្រឹងសមត្ថភាពគុណវុឌ្ឍិរបស់គ្រូបង្រៀនឱ្យមានគុណភាព**១០ថ្ងៃ មន្ត្រីមូលដ្ឋានផ្សព្វផ្សាយគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពជាង ៣ពាន់លើកទូទាំងប្រទេស!**អភិសន្ដិបណ្ឌិត ស សុខា នឹងអញ្ជើញជាអធិបតីក្នុងពិធីចាប់ពូលការប្រកួតបាល់បាត់ពានរង្វាន់ SOCCER LEAGUE លើកទី៨ ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥**សម្តេចធិបតី អញ្ជើញសម្ពោធសមិទ្ធផល កំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងប្រគល់សញ្ញាបត្រជូននិស្សិត និងគរុនិស្សិត**ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះផ្សព្វផ្សាយស្តីពីការចូលរួមទប់ស្កាត់ និងប្រឆាំងពលកម្មលើកុមារគ្រប់រូបភាពនៅខេត្តកណ្តាល**ក្រសួងការងារ ចុះផ្សព្វផ្សាយស្តីពីការចូលរួមទប់ស្កាត់ និងប្រឆាំងពលកម្មលើកុមារគ្រប់រូបភាពនៅខេត្តប៉ៃលិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងផ្ដល់យោបល់លើសេចក្ដីព្រាងផែនការយុទ្ធសាស្ត្រស្ដីពីការគ្រប់គ្រងនិងអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ**រដ្ឋបាលខេត្តព្រះសីហនុ រៀបចំពីធីរំលឹក ទិវាជាតិនៃការចងចាំ ២០ ឧសភា**កងកម្លាំងជួរមុខការពារព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ទទួលបានអាវភ្លៀងជាអំណោយយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**ប្រតិភូនគរបាលឥណ្ឌូនេស៊ីថា សន្តិសុខនៅកម្ពុជា មានភាពល្អប្រសើរ ខុសពីអ្វីដែលធ្លាប់បានលឺ ពីការផ្សព្វផ្សាយនូវព័ត៌មានមួយចំនួន ដែលធ្លាប់បន្ទុចបង្អាប់កម្ពុជាកន្លងមក**ឯកឧត្តម ជា សុមេធី ទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Bawitlung Vanlalvawna ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា

មជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង បង្កាត់ និងភ្ញាស់កូនអណ្តើកហ្លួង បានជាង ៤៥០ក្បាល ដែលបច្ចុប្បន្ន ស្ថិតក្នុងការចិញ្ចឹម និងថែបំប៉ន

ភ្នំពេញ៖ អណ្តើកហ្លួងឬអណ្តើកសសៃ ក្នុងអំឡុងទសវត្សរ៍៨០ និង៩០ គេជឿថា នៅក្នុងប្រទេសកម្ពុជា អណ្តើកហ្លួងបានផុតពូជទៅហើយ។ ប៉ុន្តែក្នុងឆ្នាំ២០០០ ក្រុមអ្នកជំនាញមកពីអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានសហការជាមួយរដ្ឋបាលជលផលកម្ពុជា បានរកឃើញវត្តមានសត្វអណ្តើកហ្លួងនេះឡើងវិញនៅតាមប្រព័ន្ធព្រែកស្រែអំបិល ក្នុងខេត្តកោះកុង។

អណ្តើកហ្លួងជាប្រភេទអណ្តើកទឹកសាបនិងក្នុងចំណោមអណ្តើកគោក ២៥ ប្រភេទដែលជិតផុតពូជនៅលើពិភពលោក ហើយត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ជាប្រភេទអណ្តើកជិតផុតពូជបំផុត និងត្រូវបានចាត់ទុកថាជាប្រភេទសត្វល្មូនតំណាងឱ្យប្រទេសកម្ពុជា និងត្រូវបានកំណត់ដោយព្រះរាជក្រឹត្យនៅឆ្នាំ ២០០៥។

បច្ចុប្បន្ននេះ កម្ពុជា មានមជ្ឈមណ្ឌលអភិរក្សសត្វល្មូននៅខេត្តកោះកុង ដែលជាកន្លែងអភិរក្ស និងបង្កាត់ពូជអណ្តើកហ្លួង ដើម្បីលែងទៅក្នុងជម្រកធម្មជាតិវិញ។ តាមការសិក្សាអណ្តើកហ្លួងនេះមានវត្តមាន តែនៅតំបន់ព្រែកស្រែអំបិល និងព្រែកកំពង់លើស្ថិតក្នុងខេត្តកោះកុង និងខេត្តព្រះសីហនុប៉ុណ្ណោះ។

ដើម្បីបង្កើនផលស្តុកក្នុងធម្មជាតិ មជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង បានបង្កាត់ និងភ្ញាស់កូនអណ្តើកហ្លួង បានចំនួនជាង ៤៥០ក្បាល ដែលបច្ចុប្បន្ន ស្ថិតក្នុងការចិញ្ចឹម និងថែបំប៉នរបស់មជ្ឈមណ្ឌល ខណៈអណ្តើកហ្លួងវ័យជំទង់ចំនួន១៤៧ក្បាល ដែលមានសុខភាពល្អ ត្រូវបានលែងឱ្យទៅរស់នៅតាមបែបធម្មជាតិវិញហើយពីឆ្នាំ ២០១៥ ដល់ឆ្នាំ២០២១។ អណ្តើកហ្លួង ឬហៅថាអណ្តើកសរសៃ គឺជាប្រភេទអណ្តើកទឹកសាបដែលមានមាឌធំ។ អណ្តើកហ្លួងញី មានទំហំស្នូករហូតដល់ ៦២.៥សង់ទីម៉ែត្រ មានផ្ទៃពណ៌ប្រផេះ ឬខ្មៅទាំងអស់។ វាអាចបន្តពូជបាននៅអាយុចន្លោះពី១៤ឆ្នាំ ដល់២៥ឆ្នាំ ខណៈអណ្តើកហ្លួងឈ្មោល អាចមានទំហំស្នូក ៤៩សង្ទីម៉ែត្រ មានភ្នែកពណ៌លឿងថ្លា ច្រមុះបះឡើង។

អណ្តើកហ្លួង មានម្រាមជើងមុខធំ ជាប់ស្បែកដូចជើងទា មានក្រញ៉ាំជើង៤ ខុសប្លែកពីអណ្តើកផ្សេងទៀត ដែលមានក្រញ៉ាំប្រាំ។ វាអាចរស់នៅក្នុងទឹកភ្លាវ (ទឹកសាបលាយទឹកសមុទ្រ) តាមពាម តាមព្រែក ដែលហូរចាក់ទៅក្នុងសមុទ្រ មានដើមកោងកាង ដើមចាក និងរុក្ខជាតិផ្សេងៗ ដុះតាមមាត់ច្រាំង។ អណ្តើកហ្លួង វាអាចរស់បានរហូតដល់អាយុជាង១០០ឆ្នាំឡើងទៅ។ អណ្តើកហ្លួង ជាប្រភេទសត្វកម្រដែលជិតផុតពូជ ដូចពពួកខ្លាឃ្មុំខ្មៅអាស៊ី ដំរីអាស៊ី និងប្រភេទខ្លាដំបងឥណ្ឌូចិនជាដើម។

យោងតាមឧបសម្ព័ន្ធទី៣ នៃព្រះរាជក្រឹត្យលេខ នស/រកត/០៣០៥/ ១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ ស្តីពីការកំណត់ប្រភេទសត្វ និងរុក្ខជាតិ ជានិមិត្តរូបនៃព្រះរាជាចក្រកម្ពុជា បានដាក់បញ្ចូលអណ្តើកហ្លួងជាសត្វនិមិត្តរូបតំណាងឱ្យជាតិកម្ពុជា។ មូលហេតុដែលនាំឱ្យទៅដល់ការដាក់ឈ្មោះអណ្តើកប្រភេទនេះថា «អណ្តើកហ្លួង» នោះ គឺដោយមានប្រវត្តិពីបុរាណដំណាលថា នៅក្នុងប្រទេសកម្ពុជា កាលពីបុរាណ អណ្តើកហ្លួង មានប្រវត្តិជាប្រភេទអណ្តើកដែលត្រូវបានការពារដោយព្រះរាជក្រិត្យ ដោយបានចាត់ទុកជាព្រះរាជសម្បតិ្តរបស់ព្រះរាជវង្សានុវង្ស។

កាលពីដើមឡើយ តាមរយៈនៃការចាប់ និងប្រមូលពងដោយប្រជាពលរដ្ឋ ដើម្បីយកទៅថ្វាយព្រះមហាក្សត្រ និងគ្រួសារព្រះរាជវង្ស និងដោយឃើញរូបរាងស្អាត និងការស្រឡាញ់ ព្រះមហាក្សត្រក៏បានដាក់ព្រះរាជបញ្ជាឱ្យមានការយាមកាម និងការពារចំពោះអណ្តើក រហូតដល់ប្រជារាស្រ្តហៅអណ្តើកប្រភេទនេះថា «អណ្តើកហ្លួងៗ» តរហូតមកដល់សត្វថ្ងៃនេះ។ ក្រោយមក ប្រជាជនខ្មែរដែលបានជួបប្រទះ ឬចាប់បានអណ្តើកហ្លួង ភាគច្រើន តែងតែយកមកលាងសម្អាត លាបប្រេងម្សៅ និងនិមន្តព្រះសង្ឃសូត្រធម៌ បួងសួងសុំសេចក្តីសុខ រួចលែងវាចូលទៅទីជម្រកដើមក្នុងធម្មជាតិវិញ។

អណ្តើកហ្លួង ជាប្រភេទសត្វស៊ីរុក្ខជាតិ និងផ្លែឈើជាអាហារ មានដូចជា ផ្លែអំពូ (រុក្ខជាតិមានដុះច្រើនតាមមាត់ព្រែក ក្នុងព្រែកស្រែអំបិល ខេត្តកោះកុង) ត្រកួន ផ្លែឈើ សណ្តែកបណ្តុះ ផ្លែល្វា ផ្លែជម្ពូ រុក្ខជាតិក្នុងទឹកនានា ដូចជាកំប្លោក និងចកជាដើម ព្រមទាំងផ្លែឈើដែលមានផ្លែតាមរដូវកាល ដែលអាចរកបានផ្សេងៗ ទៀតផងដែរ។ ហើយម្តងម្កាលពួកវាក៏ស៊ីចំណីជាសាច់ដូចជាបង្កង បង្គារ ជាដើមផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង