**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ហេតុអ្វីបានជា«Made in China»មានប្រជាប្រិយភាពកាន់តែខ្លាំងឡើងៗ ?

កាលពីសម័យបុរាណ ប្រជាជនចិនដែលមានអរិយធម៌ដ៏ចំណាស់និងប៉ិនប្រសប់ខាងសិប្បកម្មបានផលិតនូវសម្ភារៈជាច្រើនដែលមិនត្រឹមតែបំពេញតាមតម្រូវការក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានត្រួសត្រាយទីផ្សារបរទេស ដើម្បីចែករំលែកផលិតផលរបស់ខ្លួនជាមួយប្រជាជននៃប្រទេសនានាផងដែរ ។ អាស្រ័យហេតុនេះ កាលពីជាង ២០០០ ឆ្នាំមុន «ផ្លូវសូត្រសមុទ្រ»ត្រូវបានបង្កើតឡើងដោយត្រួសត្រាយការធ្វើពាណិជ្ជកម្មតាមផ្លូវទឹករវាងប្រទេសចិននិងបណ្តាប្រទេសនានា ។ ក្រោយមកមិនជាយូរប៉ុន្មាន «ផ្លូវសូត្រ»ដែលជាច្រកពាណិជ្ជកម្មតភ្ជាប់ប្រទេសចិនជាមួយបស្ចិមប្រទេសនិងប្រទេសអារ៉ាប់ក៏ត្រូវបានបង្កើតឡើង ។
ផ្អែកលើផ្លូវសូត្រទាំងពីរនេះ ផលិតផលចិនកាលនោះមានដូចជា ព្រែសូត្រ ស្លឹកតែ គ្រឿងក្រអូបនិងពរ្សឺឡែនជាដើមបានត្រូវពួកឈ្មួញនាំចេញទៅកាន់ប្រទេសអាស៊ី បស្ចិមប្រទេសនិងប្រទេសអារ៉ាប់ ហើយមន្ត្រីសំខាន់ៗរបស់ចិនក៏បានទៅធ្វើទស្សនកិច្ចនៅប្រទេសដែលស្ថិតតាមបណ្តោយផ្លូវសូត្រនិងផ្លូវសូត្រសមុទ្រ ដោយបាននាំយកទៅជាមួយនូវផលិតផលពិសេសៗជាច្រើនរបស់ចិនសម្រាប់ជាអំណោយជូនដល់ប្រទេសដែលខ្លួនឆ្លងកាត់ ដែលនាំឱ្យផលិតផលចិនត្រូវគេស្គាល់កាន់តែច្រើនឡើងៗ ពាក្យថា«Made in China»បានក្លាយជាស្ពានសម្រាប់តភ្ជាប់មិត្តភាពរវាងប្រជាជនចិននិងពិភពលោកចាប់ពីពេលនោះមក ។
លុះឈានចូលយុគសម័យទំនើប ក្នុងខណៈពេលដែលវិស័យឧស្សាហកម្មនិងសិប្បកម្មរបស់ចិនមានភាពផុលផុស ផលិតផលចិនដែលមានតម្លៃថោកសមរម្យនិងមានគុណភាពខ្ពស់បានចូលទៅក្នុងទីផ្សារអន្តរជាតិ ចូលទៅក្នុងផ្ទះរបស់ប្រជាជននៃបណ្តាប្រទេសនានា សម្ភារៈប្រើប្រាស់ដែលមានដាក់ស្លាក«Made in China»បានក្លាយជាចំណែកដ៏សំខាន់មួយសម្រាប់តម្រូវការក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជននៃប្រទេសជាច្រើនលើពិភពលោក ។
បច្ចុប្បន្ន វិស័យផលិតកម្មរបស់ប្រទេសចិនកាន់តែជឿនលឿន សម្ភារៈបច្ចេកទេសទំនើបចុងក្រោយជាច្រើនបានសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាជនចិននិងប្រជាជននៃប្រទេសនានា ភាពវៃឆ្លាតសិប្បនិម្មិតមិនមែនមានតែក្នុងភាពយន្តវិទ្យាសាស្ត្រដូចសម័យមុននោះទេ ពោលគឺឥឡូវបានដើរចូលក្នុងជីវភាពប្រចាំថ្ងៃរបស់យើង ។
ហេតុអ្វីបានជា«Made in China»ទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើងៗពីសំណាក់ប្រជាជនគ្រប់ជាតិសាសន៍ ? ជាបឋម យើងមកស្វែងយល់ពីគោលនយោបាយពាណិជ្ជកម្មរបស់ចិន ។ ប្រទេសចិនប្រកាន់ខ្ជាប់នូវពហុភាគីនិយម ដូច្នេះបានក្លាយជាដៃគូពាណិជ្ជកម្មរបស់ប្រទេសស្ទើរតែទាំងអស់នៅលើពិភពលោក ដែលបច្ចុប្បន្ននេះ ប្រទេសចិនបានក្លាយជាអង្គភាពសេដ្ឋកិច្ចធំទីពីរលើពិភពលោកនិងជាប្រទេសពាណិជ្ជកម្មធំទីមួយលើពិភពលោកដែលបានក្លាយជាដៃគូពាណិជ្ជកម្មធំទីមួយរបស់ប្រទេសចំនួនជាង ១២០ ។
ទីពីរគឺភាពអាចទទួលបាននៃផលិតផលចិន ។ ដោយសារតែប្រទេសចិនមានដៃគូពាណិជ្ជកម្មច្រើន ដូច្នេះផលិតផលចិនបានត្រូវនាំចេញយ៉ាងសន្ធឹកសន្ធាប់ដើម្បីបំពេញតាមតម្រូវការនៃទីផ្សារអន្តរជាតិ ។ លើសពីនេះ ជាធម្មតាផលិតផលចិនតែងមានតម្លៃថោកសមរម្យ ដូច្នេះទោះបីជាអ្នកប្រើប្រាស់ដែលមានជីវភាពមិនសូវធូរធារក៏អាចទិញបានផលិតផលចិនយកមកប្រើប្រាស់ដែរ ។ ពិសេសក្នុងបរិបទកូវីដ វ៉ាក់សាំងដែលផលិតដោយប្រទេសចិនបានក្លាយជាទំនិញសាធារណៈដែលងាយទទួលបាន ហេតុនេះ បានក្លាយជាខែលការពារអាយុជីវិតរបស់ប្រជាជនដ៏ច្រើនលើសលប់លើពិភពលោកឱ្យរួចផុតពីចង្កូមមច្ចុរាជនៃវីរុសកូវីដ-១៩ ។
ទីបីគឺគុណភាពតាមស្តង់ដាអន្តរជាតិ ។ ផលិតផលចិនដែលបាននាំចេញទៅបរទេស សុទ្ធតែបានឆ្លងកាត់ការត្រួតពិនិត្យគុណភាព ពោលគឺទាល់តែសមស្របនឹងស្តង់ដាអន្តរជាតិទើបអាចនាំចេញបាន ។ អាស្រ័យហេតុនេះ ផលិតផលចិនដែលបានចរាចរណ៍ក្នុងទីផ្សារអន្តរជាតិទទួលបានការនិយមចូលចិត្តយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ រាប់ទាំងអ្នកប្រើប្រាស់នៅបស្ចិមប្រទេសដែលមានភាពជឿនលឿនខាងវិស័យឧស្សាហកម្មនិងផលិតកម្មផងដែរ ។ «ស្រួលប្រើ ប្រើធន់បានយូរ» នេះជាការវាយតម្លៃរបស់អ្នកប្រើប្រាស់ចំពោះផលិតផលចិន ។
បច្ចុប្បន្ន «Made in China» មិនគ្រាន់តែជាសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃនោះទេ ពោលគឺបានគ្របដណ្តប់លើគ្រប់វិស័យ ដែលបានក្លាយជាអត្តសញ្ញាណមួយនៃភាពរីកចម្រើនខាងវិស័យផលិតកម្មរបស់ប្រទេសចិន ។ ក្នុងនោះ នាមប័ណ្ណថ្មីនៃ«Made in China»បានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង មានដូចជាយានអវកាសផ្ទុកមនុស្សដែលផលិតដោយប្រទេសចិនបានត្រូវបង្ហោះទៅកាន់គន្លងតារាវិថីដោយជោគជ័យ ស្ថានីយអវកាសទីមួយរបស់ចិនជិតនឹងកសាងរួចរាល់ តេឡេស្កុបយក្សបានដាក់ឱ្យប្រើប្រាស់ ។ល។
ក្រៅពីនេះ «Made in China»ក៏បានក្លាយជាចំណងតភ្ជាប់មិត្តភាពនិងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសចិននិងបណ្តាប្រទេសនានា ។ ក្នុងនោះ ផ្លូវដែកល្បឿនលឿនចិន-អឺរ៉ុប , ផ្លូវដែកចិន-ឡាវ , ផ្លូវដែកល្បឿនលឿនហ្សាការតា-បានឌុង ជាដើមដែលស្រាវជ្រាវនិងអភិវឌ្ឍដោយប្រទេសចិនបានរឹតចំណងមិត្តភាពរវាងប្រទេសចិនជាមួយប្រទេសដៃគូ ព្រមទាំងជំរុញកិច្ចសម្រួលពាណិជ្ជកម្មក្នុងតំបន់ ។

ក្នុងខណៈពេលដែលមនុស្សជាតិបានឈានចូលយុគសម័យថ្មី «Made in China»ក៏បានវិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ផងដែរ ដែលបាននាំមកនូវផលប្រយោជន៍ជូនដល់ប្រជាជនចិននិងប្រជាជនលើពិភពលោក ហើយក៏បានតភ្ជាប់ប្រទេសចិនជាមួយប្រទេសនានា ដើម្បីឆ្ពោះទៅរកការសម្រេចបាននូវការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ ៕

អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង