**ឯកឧត្តម សួស យ៉ារ៉ា៖ អង្គសន្និបាតមានទំនុកចិត្តចំពោះការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជាអ្នកបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា**អង្គសន្និបាតគណបក្សប្រជាជនកម្ពុជា សម្ដែងនូវការដឹងគុណចំពោះជនរួមជាតិដែលជឿជាក់ និងគាំទ្រយ៉ាងមុតមាំដល់ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**អង្គសន្និបាតគណបក្សប្រជាជនកម្ពុជា បានពិនិត្យ និងពិភាក្សាយ៉ាងស៊ីជម្រៅអំពីបញ្ហាប្រឈមនានាទាំងកត្តាខាងក្នុង ទាំងកត្តាខាងក្រៅ ក្នុងដំណើរការកសាង និងការពារមាតុភូមិ**អង្គសន្និបាតគណបក្សប្រជាជនកម្ពុជា វាយតម្លៃចំពោះដំណើរការនៃការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច ស្របតាមអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់”**អង្គសន្និបាតគណបក្សប្រជាជនកម្ពុជាវាយតម្លៃថា លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជាត្រូវបានការពារយ៉ាងរឹងមាំ និងអភិវឌ្ឍឥតឈប់ឈរ**អង្គសន្និបាតគណបក្សប្រជាជនកម្ពុជា កត់សម្គាល់ប្រកបដោយមោទនភាពចំពោះសភាពការណ៍ទូទៅដែលធានាដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម**លទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា**សាងសង់ផ្លូវបេតុប្រវែងជិត២គីឡូម៉ែត្រ កាត់តំបន់ប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ**ស្រូវប្រាំងជិត២ពាន់ហិកតា ត្រូវបានជួយសង្រ្គោះតាមរយៈប្រព័ន្ធធារាសាស្រ្ត​របស់អាជ្ញាធរជាតិអប្សរា**នាយករដ្ឋមន្ត្រីថៃ ថាវិបត្តិកំហាប់ភាគល្អិតនិចល PM2.5 មិនមែនជាបញ្ហារបស់ប្រទេសណាមួយឡើយ**EU គ្រោងធ្វើតេស្ត Facebook, X និង TkTok ជុំវិញព័ត៌មានមិនពិត**លោក ហ្សេឡេនស្គី៖ អាមេរិកមិនបានបញ្ឈប់ជំនួយយោធាដល់អ៊ុយក្រែននោះទេ**កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ជាសារប្ដេជ្ញាប្រកាន់ជំហរម៉ឺងម៉ាត់ចំពោះអាមេរិក**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណី កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**ការនាំចេញអាវុធរបស់អាមេរិក កើនឡើងដល់កំណត់ត្រា ក្នុងឆ្នាំ២០២៤ ជុំវិញតម្រូវការពាក់ព័ន្ធនឹងអ៊ុយក្រែន**ប្រធានាធិបតីរុស្ស៉ី ថាវិបត្តិសង្រ្គាមអ៊ុយក្រែន ប្រហែលជាមិនកើតឡើងនោះទេ ប្រសិនបើពេលនោះលោក ត្រាំ ជាប្រធានាធិបតីអាមេរិក**ឥណ្ឌូណេស៊ី-ឥណ្ឌា នឹងពិភាក្សាគ្នាអំពីការជំរុញទំនាក់ទំនងលើវិស័យការពារជាតិ**អ្នកនាំពាក្យក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជាសម្រាប់ថ្ងៃទី២៦ ខែមករា គឺមធ្យម**លោក ត្រាំ ប្រកាសដំណើរការ ក្រុមការងារ រូបិយប័ណ្ណឌីជីថលជាតិ និងបង្កើតក្របខ័ណ្ឌ សម្រាប់គោលនយោបាយទ្រព្យសម្បត្តិ ឌីជីថល**អាមេរិក ចាប់ផ្តើមបញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ ត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ

ម៉ាស៊ីនថតស្វ័យប្រវត្តិ ថតបានសត្វព្រៃកម្រជាច្រើនប្រភេទ ក្នុងដែនជម្រកសត្វព្រៃនៃ តំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើត ខេត្តមណ្ឌលគិរី

ភ្នំពេញ៖ ក្រុមអ្នកជំនាញស្រាវជ្រាវសត្វព្រៃនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីនៃក្រសួងបរិស្ថាន និងអង្គការWWF មានក្តីរំភើបជាខ្លាំងខណៈដែលពួកគេបានផ្តល់សេចក្តីរាយការណ៍កាលពីពេលថ្មីៗនេះ ស្តីពីស្ថានភាពសត្វព្រៃតាមរយៈរូបភាពថតដោយពីម៉ាស៊ីនថតស្វ័យប្រវត្តិ។

រូបភាពដែលក្រុមការងារបានបញ្ជូ​នមកសម្រាប់ជារបាយការណ៍បឋមបានបង្ហាញវត្តមានរបស់សត្វដំរីអាស៊ី ហ្វូងសត្វខ្ទីង និងហ្វូងសត្វទន្សោងដែលសុទ្ធសឹងជាប្រភេទសត្វកម្រ ព្រមទាំងសត្វជ្រូកព្រៃ សត្វឈ្លូស សត្វក្ងោក សត្វសំពោចកលឿង និងស្វាក្តាមផងដែរ។

ការតាមដានសត្វព្រៃដោយម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលបច្ចុប្បន្នបានការគាំទ្រថវិកាពីកម្មវិធីអភិរក្សសត្វព្រៃនៃអង្គការWWFថ្នាក់តំបន់ និង WWF-Belgium ជាផ្នែកសំខាន់មួយនៃកម្មវិធីស្រាវជ្រាវ និងតាមដានជីវចម្រុះនៅក្នុងដែនជម្រកសត្វព្រៃនៃតំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគិរី។

សត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជាកំពុងប្រឈមនឹងការគំរាមកំហែងពីការជាប់អន្ទាក់ដែលជាមូលហេតុចម្បងនាំឲ្យសត្វព្រៃបាត់បង់ពូជ និងចំនួនសត្វព្រៃថយចុះ។ គេចាំបាច់ត្រូវចាត់វិធានការអភិរក្សសំខាន់ៗរួមគ្នាបន្ទាន់បន្ថែមទៀតដើម្បីការពារសត្វព្រៃដែលមានតម្លៃជាសកលទាំងនេះ ធានាថាទីជម្រកធម្មជាតិរបស់វាគ្មានការដាក់អន្ទាក់ និងបញ្ឈប់តម្រូវការសាច់សត្វព្រៃ និងផលិតផលពីសត្វព្រៃ ដើម្បីស្តារចំនួនសត្វទាំងនេះឲ្យកើនឡើងវិញ និងអាចបន្តរស់រានក្នុងដែនជម្រកធម្មជាតិទៅថ្ងៃអនាគតសម្រាប់ជាប្រយោជន៍មនុស្ស និងធម្មជាតិ។

«យុទ្ធនាការអន្ទាក់សូន្យ» ដែលត្រូវបានអនុវត្តជាផ្លូវការចាប់តាំងពីខែមីនា ឆ្នាំ២០២២ មក ក្រោមការដឹកនាំរបស់ក្រសួងបរិស្ថាន និងដោយមានការគាំទ្រពីដៃគូអភិរក្សនិងដៃគូអភិវឌ្ឍន៍ ជាវិធានការបន្ទាន់រួមគ្នាមួយដែលត្រូវបានរៀបចំឡើងដើម្បីរួមចំណែកជាដំណោះស្រាយចំពោះការគំរាមកំហែងដល់ជីវិតសត្វព្រៃ ដោយមានគោលដៅបញ្ចប់វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់នៅកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង