**ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំសាមញ្ញលើកទី១ អាណត្តិទី៤**ឧបនាយករដ្ឋមន្រ្តី ស សុខា ពេញចិត្តការរៀបចំសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការសុំច្បាប់ និងការអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទរបស់មន្រ្តីនគរបាលជាតិកម្ពុជា**WB អនុម័តលើកញ្ចប់ឥណទានថ្មីតម្លៃ ២៧៥លានដុល្លារ សម្រាប់ជួយទ្រទ្រង់ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការជំរុញកំណើន និងភាពធន់របស់សេដ្ឋកិច្ច ក្នុងរយៈពេលវែងឆ្ងាយទៅមុខ**អាជ្ញាធរខេត្តកំពង់ឆ្នាំង សហការជាមួយសមាគមក្រុមការងារ១០០រាត្រី និងអង្គការមេត្តាធម្មជាតិ ដឹកនាំយុទ្ធនាការដាំកូនឈើព្រៃលិចទឹក នៅក្នុងស្រុកបរិបូរណ៍ នាថ្ងៃ២៤ មិថុនា**មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម អំពាវនាវឲ្យបងប្អូនប្រជាកសិករបង្កើនការប្រុងប្រយ័ត្ន ករណីផ្ទុះដង្កូវហ្វូងបង្កការខូចខាតកសិផល**សប្តាហ៍ទី២ នៃខែមិថុនានេះ ក្រុមការងារពិនិត្យ និងតាមដានការសាងសង់ ក្រោយទទួលបានការអនុញ្ញាតនាពេលកន្លងមកបាន ៦០ករណី និងជួសជុលតូចតាចដោយក្រុមការងារសហគមន៍ ១៥៤ករណី**ក្រសួងអភិវឌ្ឍន៍ជនបទ និងខិតខំលើកកម្ពស់កម្រិតគុណភាពផ្លូវជនបទ ឱ្យក្លាយជាផ្លូវដែលអាចធន់និងការប្រែប្រួលអាកាសធាតុ**CoolApp ជាបណ្តាញទំនាក់ទំនងសង្គម Chat លើកដំបូងរបស់កម្ពុជា ដែលមានលក្ខណៈស្តង់ដារបរទេសដូច Telegram និង WhatsApp**ឯកឧត្ដម វ៉ី សំណាង អំពាវនាវយ៉ាងទទូចដល់អាជ្ញាធរដែនដី ស្រុក ឃុំ ភូមិ តាមដានជាប់ជាប្រចាំ ករណីដង្កូវហ្វូងស៊ីបំផ្លាញដំណាំស្រូវប្រជាកសិករ**ឯកឧត្តម ឈាង វុន អញ្ជើញជាអធិបតីក្នុងកម្មវិធី ធ្វើបទបង្ហាញស្តីពីរចនាសម្ព័ន្ធ តួនាទី​ និងភារកិច្ចរបស់ PBO នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ជូនគណៈកម្មការទី២ នៃរដ្ឋសភា​ និងមន្ត្រីពាក់ព័ន្ធនៃរដ្ឋសភា**ក្រុមហ៊ុនចិន សន្យាបន្តទាក់ទាញក្រុមហ៊ុនវិនិយោគឲ្យបាន ១០០ក្រុមហ៊ុន មកបណ្ដាក់ទុនរកស៊ីនៅកម្ពុជា ក្នុងឆ្នាំ២០២៤នេះ**អគ្គនាយករង ប.ស.ស. អញ្ជើញធ្វើបទបង្ហាញពីប្រព័ន្ធសន្តិសុខសង្គម នៅក្នុងវគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងសមត្ថភាពជនបង្គោលយេនឌ័រ”**ឃាត់ខ្លួនក្រុមក្លែងបន្លំ ធ្វើជានគរបាល ក្រោយធ្វើ​សកម្មភាព​ចាប់​ជំរិត​មនុស្ស ៣នាក់**ក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោក រៀបចំសិក្ខាសាលា ចែករំលែកបទពិសោធលើការងារវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន**លោកជំទាវ គឹម សេដ្ឋានី ប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាថ្នាក់ទី៦ និងប្រគល់ពានរង្វាន់ បណ្ណសរសើរ លិខិតសរសើរ បញ្ចប់ឆ្នាំសិក្សា ២០២៣-២០២៤ នៃសាលាអាមេរិកាំងហ្គោលឌិនហ្គេត**លោកជំទាវរដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ អញ្ជើញសម្ពោធមជ្ឈមណ្ឌលស្តាឌីអ៊ីនឆាយណា និងបើកស្លាកមជ្ឈមណ្ឌលសិក្សាខុងជឺកម្ពុជា នៅភ្នំពេញ**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបង្ក្រាបករណីចាក់សាំងដុតជនជាតិចិន នៅសណ្ឋាគារអន្ដរជាតិខេត្តព្រះសីហនុ, ជនដៃដល់ត្រូវចាប់ខ្លួនបាននៅខេត្តកំពង់ឆ្នាំង**សហភាពសិទ្ធិកម្មករកម្ពុជា ដាក់លិខិតនៅក្រសួងមហាផ្ទៃរួចហើយ ដើម្បីស្នើសង់ត្រាល់ កែតម្រូវខ្លឹមសារ នៃរបាយការណ៍របស់ខ្លួនឡើងវិញ**អភិបាលខេត្តពោធិ៍សាត់៖ អ្វីៗដែលមានសព្វថ្ងៃនេះ គឺបានមកពីការលះបង់សាច់ស្រស់ ឈាមស្រស់ និងអាយុជីវិត របស់អតីតយុទ្ធជន**ឧត្តមសេនីយ៍ឯក សុខ វាសនា ជួបប្រជុំជាមួយ តំណាងអគ្គនាយកដ្ឋានគយ និងតំណាងក្រសួងសុខាភិបាល ដើម្បីពិនិត្យពិភាក្សាលើសេចក្ដីព្រាង អនុក្រឹត្យស្ដីពីការបង្កើត និងដាក់ឱ្យដំណើរជាផ្លូវការនូវប្រព័ន្ធសលាកបត្រអេឡិចត្រូនិកចូលកម្ពុជា

រដ្ឋមន្ត្រីកសិកម្ម ឌិត ទីណា៖ បើយើងជាធនជានមនុស្សល្អ មិនខ្វះទេអ្នកត្រូវការយើង

ភ្នំពេញ៖ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា និស្សិតត្រូវមានគោលដៅជីវិត​ច្បាស់លាស់ និងតស៊ូប្រឹងប្រែងដើម្បី ភាពជោគជ័យនៅក្នុងជីវិត ហើយបើយើងជាធនជានមនុស្សល្អ មិនខ្វះទេអ្នកត្រូវការយើង ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយ​ សាស្ត្រាចារ្យ​ លោកគ្រូ អ្នកគ្រូ និងក្មួយៗនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្ដមរដ្ឋមន្ត្រី ឌិត ទីណា បានមានមតិផ្តាំផ្ញើ​ ៣ចំណុច​ សម្រាប់ជួយគិតទាំងអស់គ្នា៖​

១. សាកលវិទ្យាល័យ​ គឺជាកន្លែងផ្តល់កិត្តិយស កិត្តិស័ព្ទ​ មោទនភាព និងទំនុកចិត្ត​ ដល់សាស្ត្រាចារ្យ​ និង​និស្សិត។ កេរ្តិ៍ឈ្មោះល្អ​ កើតចេញពី ការខិតខំចូលរួមកសាងទាំងអស់គ្នា​ឥតឈប់ឈរ​។ សាកលវិទ្យាល័យយើងមាន ប្រវត្តិយូរមកហើយក៏មានកិត្តិនាមល្អ បានបណ្ដុះបណ្ដាលថ្នាក់ដឹងនាំ វិស័យកសិកម្មជាច្រើន ដូច្នេះ​ យើងត្រូវបន្តកសាងនិងថែរក្សាកេរ្តិ៍ឈ្មោះនេះ។

២. សាស្ត្រាចារ្យ​ គឺជាអ្នកផ្តល់ចំណេះដឹង​ និងបណ្តុះបណ្តាលធនធានមនុស្ស​។ កាលណាធនធានមនុស្សយើងខ្លាំង​ នោះយើងអាចបង្កើត​ស្នាដៃ​ និងអភិវឌ្ឍប្រទេសបានគ្រប់វិស័យ​ រួមទាំងកសិកម្មផងដែរ។ លោកគ្រូ អ្នកគ្រូ​ គឺជាអ្នក​ចាក់​សោរបើកទ្វាឱ្យសិស្សគ្រប់រូប បានចូលចាប់យកចំណេះដឹង​ ហើយនៅពេលបានឃើញសិស្សជោគជ័យ កំលាំងចិត្តពីមោទនៈភាពរបស់លោកគ្រូ អ្នកគ្រូគឺជារង្វាន់ដ៏ធំបំផុត។

៣. និស្សិតត្រូវមានគោលដៅជីវិត​ច្បាស់លាស់ និងតស៊ូប្រឹងប្រែងដើម្បី ភាពជោគជ័យនៅក្នុងជីវិត។ គ្មានអ្នកណាអាចទទួលខុសត្រូវលើអនាគត របស់យើងជាងយើងខ្លួនឯងនោះទេ។ យើងត្រូវមានផែនការជាក់លាក់ ត្រូវធ្វើការងារតូចតាចឱ្យបាន សម្រេចនិងឱ្យកាន់តែបានល្អ។ បើយើងជាធនជានមនុស្សល្អ មិនខ្វះទេអ្នកត្រូវការយើង ៕

 

អត្ថបទដែលជាប់ទាក់ទង