**រដ្ឋបាលខេត្តកំពត នឹងរៀបចំព្រឹត្តិការណ៍បាល់ទាត់ ដើម្បីគាំទ្រគម្រោងព្រែកជីហ្វូណនតេជោ នៅដើមខែកក្កដាខាងមុខនេះ**ប្រធានគណ:មេធាវីកម្ពុជា អញ្ជេីញជាអធិបតីក្នុងពិធីសម្ពោធការិយាល័យក្រុមមេធាវី​ ឧត្តមភាព**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ក្រុមគ្រូពេទ្យ TYDA ចុះពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋ នៅខណ្ឌកំបូល**ចំនួនអ្នកស្លាប់កើនឡើងដល់ ៥៤នាក់ ក្នុងសោកនាដកម្មពុលស្រានៅប្រទេសឥណ្ឌា**មីយ៉ាន់ម៉ាទទួលបានភ្ញៀវទេសចរបរទេសជាង ៥០មុឺននាក់ក្នុងរយៈពេល៥ខែដំបូង សម្រាប់ឆ្នាំ២០២៤នេះ**វិមានក្រឹមឡាំង៖ រុស្ស៊ីបើកកិច្ចសន្ទនាជាមួយអាមេរិក ចំពេលមានការព្រួយបារម្ភអំពីសន្តិសុខពិភពលោក**អ៊ុយក្រែន បញ្ជាក់ថា ទាហានជាង ៥២,០០០នាក់ត្រូវបានបណ្តុះបណ្តាលដោយសហភាពអឺរ៉ុប**អ្នកនាំពាក្យក្រសួងយុត្តិធម៌ ប្រកាសព័ត៌មានស្តីពីចំណាត់ការអនុវត្តច្បាប់ទាក់ទងនឹងសំណុំរឿងឃាតកម្មដែលប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា**តុលាការរាជធានីភ្នំពេញ សម្រេចឃុំខ្លួនអតីតឧកញ៉ា ស្រី ស៊ីណា ជាបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស**សាលាដំបូងរាជធានីភ្នំពេញ ប្រកាសព័ត៌មានស្ដីពីការចោទប្រកាន់ និងចំណាត់ការនីតិវិធីលើសំណុំរឿងពាក់ព័ន្ធនឹងអំពើឃាតកម្មប្រព្រឹត្តដោយឈ្មោះ ស្រី ស៊ីណា**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យគុណភាព និងវឌ្ឍនភាពការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុង ចំនួន ៣ខ្សែ នៅក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តយុវជនឱ្យខិតខំពង្រឹងសមត្ថភាព កុំផ្ដេកផ្ដួលតែលើសមិទ្ធផលអ្នកជំនាន់មុនខំកសាង**អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បរិច្ចាគកូនឈើប្រណិត ២មុឺនដើម ដល់រដ្ឋបាលស្រុកវាលវែង ដើម្បីគាំទ្រលើ «យុទ្ធនាការដាំដើមឈើ ១លានដើម»**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងខ្លោងទ្វារវត្តចំប៉ាសួស្តី ស្ថិតនៅឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង**ឯកឧត្តម អ៊ូច ភា ចុះសួរសុខទុក្ខ និងនាំយកអំណោយសម្ភារគ្រឿងឧបភោគបរិភោគ និងថវិកា ប្រគល់ជូន មជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន របស់កងពលតូចថ្មើរជើងលេខ៣១ ក្នុងស្រុកជុំគិរី**ឯកឧត្តមរដ្ឋមន្រ្តី ប៉េង ពោធិ៍នា អញ្ជើញចុះពិនិត្យទីតាំងដាក់ផ្លាកឈ្មោះផ្លូវមហាវិថី ស៊ី ជីនពីង នៅលើខ្សែផ្លូវក្រវាត់ក្រុងទី៣ ដើម្បីត្រៀមដាក់សម្ពោធផ្លូវការថ្ងៃខាងមុខ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារស្តារប្រព័ន្ធប្រឡាយព្រែកហូរ ក្នុងភូមិសាស្ត្រខេត្តកណ្តាល**សម្តេច ម៉ែន សំអន អញ្ជើញប្រកាសទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងមុខងារសាធារណៈ**ផ្ទះមនុស្សធម៌ទី៩១និងទី៩២ អំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ត្រូវបានប្រគល់ជូនគ្រួសារក្រីក្រ ២គ្រួសារ នៅស្រុកសូទ្រនិគម**អ្នកនាំពាក្យ៖ ការលើកឡើងរបស់រដ្ឋមន្ត្រីព័ត៌មាន បង្ហាញពីភាពចាំបាច់ ក្នុងការធានាលើកកម្ពស់សីលធម៌សង្គម សណ្ដាប់ធ្នាប់សាធារណៈ និងសេចក្តីថ្លៃថ្នូររបស់អ្នក

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី ក្នុងពិធីបើកវេទិកា អភិបាលក្រុងអាស៊ាន

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ។

សូមជម្រាបថា រាជធានី​ភ្នំពេញត្រូវធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​អភិបាល​រាជធានី និង​រដ្ឋធានី​អាស៊ាន (MGMAC 2022) និង​វេទិកា​អភិបាលក្រុង​អាស៊ាន ឆ្នាំ​២០២២ (ASEAN Mayors Forum 2022) ក្នុង​រយៈពេល​២​ថ្ងៃ នោះ​គឺ​ថ្ងៃ​សុក្រ​ និង​សៅរ៍ ថ្ងៃទី​២​ និង​៣ ខែធ្នូ ឆ្នាំ​២០២២​។ កិច្ចប្រជុំ និងវេទិកានេះ នឹងមាន​តំណាង​ទីក្រុង និង​ខេត្ត​ចូលរួម​ប្រមាណ​៨០​ទីក្រុង​ក្នុង​តំបន់​អាស៊ាន និង​ក្រៅ​អាស៊ាន មាន​ជាង​៣០​ទីក្រុង​ធំៗ​ចូលរួម​ផងដែរ​។​

កម្មវិធី​នេះ​ ជា​គម្រោង​នៅ​ថ្ងៃ​សុក្រ ទី​២ ខែធ្នូ ឆ្នាំ​២០២២ វេលា​ម៉ោង​៩:០០ ដល់ ១០:១៥ព្រឹក នឹងមានពិធី​បើក​ជាផ្លូវការ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ក្នុង​ពិធី​នោះដែរ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី​បណ្ឌិត Bemadia Irawati Tjandradewi អគ្គលេខាធិការ សមាគម​ទីក្រុង និង​រដ្ឋបាល​មូលដ្ឋាន ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក (UCLG ASPAC) និង​វេទិកា​អភិបាលក្រុង​អាស៊ាន (AMF) នឹង​ឡើង​អាន​សុន្ទរកថា​ស្វាគមន៍ ជាមួយ នឹង​ការអាន​សារ​របស់ឯកឧត្តមបណ្ឌិត Dato Paduka Lim Jock Hoi អគ្គលេខាធិការ​អាស៊ាន ដោយ​លោក Lee Yoong Yoong ប្រធាន​នាយកដ្ឋាន​កិច្ចការ​សហគមន៍​នៃ​លេខាធិការដ្ឋាន​អាស៊ាន បន្ទាប់មក​សម្តេចតេ​ជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសុ​ទ្ទរ​កថា​គន្លឹះបើក​កម្មវិធី​តែម្តង​។​

បន្ទាប់មកនៅព្រឹ​កថ្ងៃទី​២ ខែធ្នូ​ដដែល ក្រោយ​សម្តេចតេ​ជោ ហ៊ុន សែន​ បានបញ្ចប់​កម្ម​វី​ធីទៅ នៅ​ម៉ោង ១០:៤៥ ដល់​ម៉ោង​១២:០០ កម្មវិធី នឹង​បន្ត​បើក​កិច្ចប្រជុំពេញអង្គ ពាក់ព័ន្ធ​«​ការពង្រឹង​កិច្ចសហការ​អាស៊ាន តាមរយៈ​ការជំរុញ ការកសាង​ទីក្រុង​ឆ្លាត មាន​ភាព​ធន់ និង​មាន​ចីរភាព ប្រកបដោយ​បរិវត្ត​កម្ម និង​បរិ​យា​ប័ន្ន តាម​គន្លង​ប្រក្រតីភាព​ថ្មី​» ដែល​កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ​ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី​ភ្នំពេញ និង​លោកស្រី​បណ្ឌិត Bernadia Irawati Tjandradewi អគ្គលេខាធិការ​សមាគម UCLG ASIAC និង AMF ៕

 

អត្ថបទដែលជាប់ទាក់ទង