**ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញធ្វើបាឋកថាប្រធានបទស្តីពីការងារ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនដល់និស្សិត និងសិក្ខាកាមវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាលកម្រិត២ ជំនាន់ទី៦**កម្លាំងនគរបាលរាជធានីភ្នំពេញ បើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ចំនួន១៤៥គីឡូក្រាម ឃាត់ខ្លួនជនបរទេស៥នាក់ នៅខណ្ឌជ្រោយចង្វារ**មេទ័ពជើងគោកកម្ពុជា ជួបប្រជុំជាមួយ អគ្គមេបញ្ជាការកងទ័ពជើងគោករុស្ស៊ី**ឯកឧត្តមទេសរដ្ឋមន្ដ្រី គី តិច បន្ដជួបជនរងគ្រោះជិត៣០០នាក់ទៀត ក្នុងសំណុំរឿងក្រុមហ៊ុន ឡេង ចាន់ណា ដែលជាជំនួបលើកទី៦**ចិនដាក់ទណ្ឌកម្មលើវិស័យការពារជាតិអាមេរិក ជុំវិញការផ្គត់ផ្គង់ទៅឲ្យតៃវ៉ាន់**កងកម្លាំងរុស្ស៊ីបំផ្លាញប្រព័ន្ធ HIMARS ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិកនៅអ៊ុយក្រែន**សហរដ្ឋអាមេរិកព្រមានអ៊ុយក្រែនអំពីអំពើពុករលួយ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំ នៃភាគីហត្ថលេខីនៃអនុស្សរណៈលើការយោគយល់គ្នា ស្តីពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាសម្រាប់ឆ្នាំ២០២៣-២០២៧**សៀវភៅជាខេមរភាសាស្តីពីការយល់ដឹងកាន់តែស៊ីជម្រៅគំនិតផ្តួចផ្តើមអរិយធម៌សកលត្រូវបានផ្សព្វផ្សាយជាសាធារណៈ**ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ អញ្ជើញជាអធិបតីក្នុងពិធីធ្វើតេស្តរហ័សរកសារធាតុញៀនសម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងអធិការកិច្ច**ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំសាមញ្ញលើកទី១ អាណត្តិទី៤**ឧបនាយករដ្ឋមន្រ្តី ស សុខា ពេញចិត្តការរៀបចំសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការសុំច្បាប់ និងការអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទរបស់មន្រ្តីនគរបាលជាតិកម្ពុជា**WB អនុម័តលើកញ្ចប់ឥណទានថ្មីតម្លៃ ២៧៥លានដុល្លារ សម្រាប់ជួយទ្រទ្រង់ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការជំរុញកំណើន និងភាពធន់របស់សេដ្ឋកិច្ច ក្នុងរយៈពេលវែងឆ្ងាយទៅមុខ**អាជ្ញាធរខេត្តកំពង់ឆ្នាំង សហការជាមួយសមាគមក្រុមការងារ១០០រាត្រី និងអង្គការមេត្តាធម្មជាតិ ដឹកនាំយុទ្ធនាការដាំកូនឈើព្រៃលិចទឹក នៅក្នុងស្រុកបរិបូរណ៍ នាថ្ងៃ២៤ មិថុនា**មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម អំពាវនាវឲ្យបងប្អូនប្រជាកសិករបង្កើនការប្រុងប្រយ័ត្ន ករណីផ្ទុះដង្កូវហ្វូងបង្កការខូចខាតកសិផល**សប្តាហ៍ទី២ នៃខែមិថុនានេះ ក្រុមការងារពិនិត្យ និងតាមដានការសាងសង់ ក្រោយទទួលបានការអនុញ្ញាតនាពេលកន្លងមកបាន ៦០ករណី និងជួសជុលតូចតាចដោយក្រុមការងារសហគមន៍ ១៥៤ករណី**ក្រសួងអភិវឌ្ឍន៍ជនបទ និងខិតខំលើកកម្ពស់កម្រិតគុណភាពផ្លូវជនបទ ឱ្យក្លាយជាផ្លូវដែលអាចធន់និងការប្រែប្រួលអាកាសធាតុ**CoolApp ជាបណ្តាញទំនាក់ទំនងសង្គម Chat លើកដំបូងរបស់កម្ពុជា ដែលមានលក្ខណៈស្តង់ដារបរទេសដូច Telegram និង WhatsApp**ឯកឧត្ដម វ៉ី សំណាង អំពាវនាវយ៉ាងទទូចដល់អាជ្ញាធរដែនដី ស្រុក ឃុំ ភូមិ តាមដានជាប់ជាប្រចាំ ករណីដង្កូវហ្វូងស៊ីបំផ្លាញដំណាំស្រូវប្រជាកសិករ**ឯកឧត្តម ឈាង វុន អញ្ជើញជាអធិបតីក្នុងកម្មវិធី ធ្វើបទបង្ហាញស្តីពីរចនាសម្ព័ន្ធ តួនាទី​ និងភារកិច្ចរបស់ PBO នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ជូនគណៈកម្មការទី២ នៃរដ្ឋសភា​ និងមន្ត្រីពាក់ព័ន្ធនៃរដ្ឋសភា

បទអត្ថាធិប្បាយ៖ វិស័យឯកជនធ្វើការលើផ្នែកទេសចរណ៍បង្ហាញការពេញចិត្តចំពោះកំណើនទេសចរជាតិនៅក្នុងឆ្នាំនេះ

ភ្នំពេញ៖វិស័យឯកជនធ្វើការក្នុងវិស័យទេសចរណ៍បានបង្ហាញការពេញចិត្តចំពោះកំណើនភ្ញៀវទេសចរជាតិនៅក្នុងរយៈពេល១០ខែចុងឆ្នាំ២០២២នេះមានរហូតដល់ជិត៩លាន៥សែននាក់ដែលបានចេញដើរកម្សាន្តនៅទូទាំងប្រទេស ។
លោកស្រីឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានប្រាប់វិទ្យុមិត្តភាពកម្ពុជាចិននៅរសៀលថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២២នេះថា មួយរយៈចុងក្រោយនេះមានភ្ញៀវទេសចរជាតិយ៉ាងច្រើនបានចេញដើរកម្សាន្តនៅទូទាំងប្រទេស ដែលនេះជាសញ្ញាណល្អសម្រាប់វិស័យទេសចរណ៍កម្ពុជា។
លោកស្រីបញ្ជាក់ថា ភ្ញៀវទេសចរជាតិបានដើរតួនាទីសំខាន់ក្នុងការជួយបង្កើតការងារដល់ប្រជាពលរដ្ឋជាពិសេសអ្នកប្រកបមុខរបរក្នុងវិស័យទេសចរណ៍តែម្តង។
សំឡេង៖ «ក្នុងមួយរយៈពេលចុងក្រោយនេះ ឃើញថា ពួកគាត់បានដើរទស្សនាកុះករ ដែលបានជួយជំរុញវិស័យទេសចរណ៍នេះព្រោះថា ពេលប្រទេសយើងទើបនឹងបើកឡើងវិញអ៊ីចឹងមិនទាន់មានភ្ញៀវទេសចរបរទេសច្រើនទេ។ ដូច្នេះការចេញកម្សាន្តរបស់ប្រជាពលរដ្ឋយើងបានជួយឱ្យអាជីវកម្ម បុគ្គលិក អ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ទាំងអស់បានមកបើកអាជីវកម្មឡើងវិញ ពួកគាត់ទទួលបានកម្រៃតាមរយៈការងារនេះ ជាពិសេសធ្វើឱ្យវិស័យទេសចរណ៍យើងមានភាពធន មានលទ្ធភាពទទួលភ្ញៀវទេសចរអន្តរជាតិខាងមុខ»។
ជាមួយគ្នានោះលោកស្រីឆាយ ស៊ីវលីន ក៏បានអំពាវនាវដល់អ្នកជំនាញ និងអ្នកវិនិយោគលើវិស័យទេសចរណ៍ទាំងអស់ឱ្យត្រឡប់មកធ្វើការងារងារនេះឡើងវិញ ព្រោះកម្ពុជាកំពុងត្រូវការអ្នកជំនាញទាំងអស់នោះ សម្រាប់ត្រៀមទទួលភ្ញៀវទេចរអន្តរជាតិនាពេលខាងមុខផងដែរ។
របាយការណ៍ក្រសួងទេចរណ៍បានឱ្យដឹងថា ចាប់ពីខែមករាដល់ខែតុលា ឆ្នាំ២០២២ មានភ្ញៀវទេសចរជាតិមានចំនួន៩,៤៧១,០៣៤នាក់ចេញដើរកម្សាន្តនៅទូទាំងប្រទេសកើនឡើង២០៩.៨ភាគរយនិងភ្ញៀវបរទេសផ្ទៃក្នុងជាង១លាន៣០ម៉ឺននាក់ កើនឡើងជិត៦១៧ភាគរយ។
ចំណែកភ្ញៀវទេសចរអន្តរជាតិដែលបានមកទស្សនាប្រទេសកម្ពុជា ក្នុងរយៈពេល១០ខែនេះដែរ មានជាង១លាន៥០ម៉ឺននាក់កើនឡើងជាង៩៩១ភាគរយបើធៀបនឹងរយៈពេល១០ខែដូចគ្នាកាលពីឆ្នាំ២០២១»។
ក្រសួងទេសចរណ៍បានបញ្ជាក់ថា ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមកតាមផ្លូវអាកាសមានជាង៥សែន៥ម៉ឺននាក់ , ផ្លូវគោកជាង១លាននាក់, ផ្លូវទឹកជាង១០ម៉ឺននាក់។ ទីផ្សារទេសចរកំពូលទាំង១០ដែលមកកម្ពុជាច្រើនជាងគេគឺប្រទេសថៃជាង៥០ម៉ឺនាក់វៀតណាមជាង៣០ម៉ឺននាក់ ចិនជាង៧ម៉ឺននាក់ សហរដ្ឋអាមេរិកជាង៦ម៉ឺន នាក់ឡាវជាង៥ម៉ឺននាក់ ឥណ្ឌូណេស៊ីជាង៥ម៉ឺននាក់ កូរ៉េខាងត្បូងជាង៤ម៉ឺននាក់ ម៉ាឡាស៊ីជាង៤ម៉ឺននាក់ បារាំងជាង៣ម៉ឺននាក់ និងចក្រភពអង់គ្លេសជាង២ម៉ឺននាក់។ ដោយឡែកភ្ញៀវទេសចរកម្ពុជាដែលចេញក្រៅប្រទេសវិញមានចំនួនជាង៦០ម៉ឺននាក់ កើនឡើងជាង៣០០០ភាគរយ ក្នុងរយៈពេល១០ខែដូចគ្នាកាលពីឆ្នាំ២០២១៕ (អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន )

អត្ថបទដែលជាប់ទាក់ទង