**ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញធ្វើបាឋកថាប្រធានបទស្តីពីការងារ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនដល់និស្សិត និងសិក្ខាកាមវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាលកម្រិត២ ជំនាន់ទី៦**កម្លាំងនគរបាលរាជធានីភ្នំពេញ បើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ចំនួន១៤៥គីឡូក្រាម ឃាត់ខ្លួនជនបរទេស៥នាក់ នៅខណ្ឌជ្រោយចង្វារ**មេទ័ពជើងគោកកម្ពុជា ជួបប្រជុំជាមួយ អគ្គមេបញ្ជាការកងទ័ពជើងគោករុស្ស៊ី**ឯកឧត្តមទេសរដ្ឋមន្ដ្រី គី តិច បន្ដជួបជនរងគ្រោះជិត៣០០នាក់ទៀត ក្នុងសំណុំរឿងក្រុមហ៊ុន ឡេង ចាន់ណា ដែលជាជំនួបលើកទី៦**ចិនដាក់ទណ្ឌកម្មលើវិស័យការពារជាតិអាមេរិក ជុំវិញការផ្គត់ផ្គង់ទៅឲ្យតៃវ៉ាន់**កងកម្លាំងរុស្ស៊ីបំផ្លាញប្រព័ន្ធ HIMARS ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិកនៅអ៊ុយក្រែន**សហរដ្ឋអាមេរិកព្រមានអ៊ុយក្រែនអំពីអំពើពុករលួយ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំ នៃភាគីហត្ថលេខីនៃអនុស្សរណៈលើការយោគយល់គ្នា ស្តីពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាសម្រាប់ឆ្នាំ២០២៣-២០២៧**សៀវភៅជាខេមរភាសាស្តីពីការយល់ដឹងកាន់តែស៊ីជម្រៅគំនិតផ្តួចផ្តើមអរិយធម៌សកលត្រូវបានផ្សព្វផ្សាយជាសាធារណៈ**ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ អញ្ជើញជាអធិបតីក្នុងពិធីធ្វើតេស្តរហ័សរកសារធាតុញៀនសម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងអធិការកិច្ច**ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំសាមញ្ញលើកទី១ អាណត្តិទី៤**ឧបនាយករដ្ឋមន្រ្តី ស សុខា ពេញចិត្តការរៀបចំសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការសុំច្បាប់ និងការអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទរបស់មន្រ្តីនគរបាលជាតិកម្ពុជា**WB អនុម័តលើកញ្ចប់ឥណទានថ្មីតម្លៃ ២៧៥លានដុល្លារ សម្រាប់ជួយទ្រទ្រង់ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការជំរុញកំណើន និងភាពធន់របស់សេដ្ឋកិច្ច ក្នុងរយៈពេលវែងឆ្ងាយទៅមុខ**អាជ្ញាធរខេត្តកំពង់ឆ្នាំង សហការជាមួយសមាគមក្រុមការងារ១០០រាត្រី និងអង្គការមេត្តាធម្មជាតិ ដឹកនាំយុទ្ធនាការដាំកូនឈើព្រៃលិចទឹក នៅក្នុងស្រុកបរិបូរណ៍ នាថ្ងៃ២៤ មិថុនា**មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម អំពាវនាវឲ្យបងប្អូនប្រជាកសិករបង្កើនការប្រុងប្រយ័ត្ន ករណីផ្ទុះដង្កូវហ្វូងបង្កការខូចខាតកសិផល**សប្តាហ៍ទី២ នៃខែមិថុនានេះ ក្រុមការងារពិនិត្យ និងតាមដានការសាងសង់ ក្រោយទទួលបានការអនុញ្ញាតនាពេលកន្លងមកបាន ៦០ករណី និងជួសជុលតូចតាចដោយក្រុមការងារសហគមន៍ ១៥៤ករណី**ក្រសួងអភិវឌ្ឍន៍ជនបទ និងខិតខំលើកកម្ពស់កម្រិតគុណភាពផ្លូវជនបទ ឱ្យក្លាយជាផ្លូវដែលអាចធន់និងការប្រែប្រួលអាកាសធាតុ**CoolApp ជាបណ្តាញទំនាក់ទំនងសង្គម Chat លើកដំបូងរបស់កម្ពុជា ដែលមានលក្ខណៈស្តង់ដារបរទេសដូច Telegram និង WhatsApp**ឯកឧត្ដម វ៉ី សំណាង អំពាវនាវយ៉ាងទទូចដល់អាជ្ញាធរដែនដី ស្រុក ឃុំ ភូមិ តាមដានជាប់ជាប្រចាំ ករណីដង្កូវហ្វូងស៊ីបំផ្លាញដំណាំស្រូវប្រជាកសិករ**ឯកឧត្តម ឈាង វុន អញ្ជើញជាអធិបតីក្នុងកម្មវិធី ធ្វើបទបង្ហាញស្តីពីរចនាសម្ព័ន្ធ តួនាទី​ និងភារកិច្ចរបស់ PBO នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ជូនគណៈកម្មការទី២ នៃរដ្ឋសភា​ និងមន្ត្រីពាក់ព័ន្ធនៃរដ្ឋសភា

ឯកឧត្តម នេត្រ ភក្ត្រា៖ ប៉មមើលទេសភាព អាចឲ្យភ្ញៀវទេសចរ មើលទេសភាពខេត្តកែប ពីលើកំពូលភ្នំ ពោរពេញ ដោយទេសភាពដ៏ល្អប្រណីត

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា ជាមួយប៉មមើលទេសភាព ដែលសាងសង់ឡើងដោយក្រសួងបរិស្ថាន សម្រាប់ខេត្តកែបនឹងផ្តល់ឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ នូវឱកាសមើលទេសភាពខេត្តកែប ពីលើកំពូលភ្នំដែលពោរពេញ ដោយទេសភាពដ៏ល្អប្រណីត គឺលំហសមុទ្រ និងឆ្នេរ ប្រជុំកោះ និងសមុទ្រឈើខេត្តកែប ។

ក្នុងឱកាសអញ្ជើញសម្ពាធដាក់ឱ្យប្រើប្រាស់ ប៉មមើលទេសភាពមួយកន្លែង នៅក្នុងឧទ្យានជាតិកែប កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឯកឧត្តមរដ្ឋលេខាធិការ បានចាត់ទុកប៉មមើលទេសភាពនេះថា ជាសក្តានុពលថ្មីមួយទៀត របស់ឧទ្យានជាតិកែបក្នុងការទាក់ទាញ ភ្ញៀវទេសចរឱ្យមកកម្សាន្តនៅខេត្ត ដ៏ស្រស់ស្អាតតូចច្រឡឹងមួយនេះ។

ប៉មមើលទេសភាពកម្ពស់ ១២ ម៉ែត្រនេះស្ថិតបានសាងសង់ឡើងដោយចំណាយថវិកាដែលបានពីការលក់ឥណទានកាបូនស្ថិតក្នុងក្របខណ្ឌនៃការការពារនិងអភិរក្សធនធានធម្មជាតិ និងការជំរុញលើទេសចរណ៍ធម្មជាតិ។ ប៉មមើលទេស ភាពនេះគឺជាមធ្យោបាយកម្សាន្តមួយបន្ថែមទៀតសម្រាប់ភ្ញៀវទេសចរដែលមកទស្សនាឧទ្យានជាតិកែប បន្ថែមពីលើសម្រស់ធម្មជាតិ សត្វព្រៃ និងផ្លូវក្រវ៉ាត់ភ្នំដែលអាចដើរកម្សាន្ត និងហាត់ប្រាណរបស់មនុស្សទូទៅ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ខេត្តកែបគឺជាខេត្តតែមួយគត់របស់កម្ពុជាដែលមានឧទ្យានជាតិនៅកណ្តាលក្រុង និងមានការទាក់ទាញភ្ញៀវទេសចរ បន្ថែមលើមុខម្ហូបជាពិសេសគ្រឿងសមុទ្រដ៏មានឱជារសឆ្ងាញ់។

ឯកឧត្តមរដ្ឋលេខាធិការបានអំពាវនាវដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិអញ្ជើញទស្សនាឧទ្យានជាតិកែប និងទស្សនាទេសភាពខេត្តកែបពីលើប៉មមើលទេសភាពដែលទើបសម្ពាធដាក់ឱ្យប្រើប្រាស់នេះ។

ជាមួយគ្នានេះ ឯកឧត្តមបានស្នើឱ្យមន្ទីរបរិស្ថានខេត្តកែបដែលទទួលថែរក្សាក្នុងនាមរដ្ឋបាលខេត្តត្រូវយកចិត្តទុកដាក់ថែរក្សាការពារឱ្យបានល្អ និងត្រូវអនុវត្តវិធានការសុវត្ថិភាពនានាដើម្បីការពារសុវត្ថិភាពភ្ញៀវទេសចរជាតិនិងអន្តរជាតិឱ្យបានល្អបំផុត ៕

អត្ថបទដែលជាប់ទាក់ទង