**ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានប្រារព្ធពិធីបង្សុកូល និងផ្ទេរប្រគល់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងជំនាញការវៀតណាម**អាវភ្លៀងអំណោយដ៏ថ្លៃថ្លា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ត្រូវបានចែកជូនយោធិន មន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥**រដ្ឋមន្ត្រីការបរទេសថៃ នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី២៧ មិថុនា ខាងមុខនេះ**សម្តេចតេជោ អំពាវនាវឱ្យមន្រ្តីរាជការ និងប្រជាពលរដ្ឋខ្មែរប្រើប្រាស់កម្មវិធី CoolApp លើកទឹកចិត្តស្នាដៃកូនខ្មែរ**កងរាជអាវុធហត្ថលើផ្ទៃប្រទេស សម្រេចធ្វើសំណើទៅអគ្គបញ្ជាការដ្ឋានដើម្បីផ្អាកមុខតំណែង លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តប៉ៃលិន**ប្រុងប្រយ័ត្ន! កម្ចីអនឡាញខុសច្បាប់ និងជាប្រព័ន្ធ**លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុប្រគេនដល់ទីអាស្រម ពើងតាអេវ លើខ្នងភ្នំគូលេន**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹកប្រចាំថ្ងៃទី២៤ ខែមិថុនា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤**រដ្ឋបាលខេត្តកំពត នឹងរៀបចំព្រឹត្តិការណ៍បាល់ទាត់ ដើម្បីគាំទ្រគម្រោងព្រែកជីហ្វូណនតេជោ នៅដើមខែកក្កដាខាងមុខនេះ**ប្រធានគណ:មេធាវីកម្ពុជា អញ្ជេីញជាអធិបតីក្នុងពិធីសម្ពោធការិយាល័យក្រុមមេធាវី​ ឧត្តមភាព**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ក្រុមគ្រូពេទ្យ TYDA ចុះពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋ នៅខណ្ឌកំបូល**ចំនួនអ្នកស្លាប់កើនឡើងដល់ ៥៤នាក់ ក្នុងសោកនាដកម្មពុលស្រានៅប្រទេសឥណ្ឌា**មីយ៉ាន់ម៉ាទទួលបានភ្ញៀវទេសចរបរទេសជាង ៥០មុឺននាក់ក្នុងរយៈពេល៥ខែដំបូង សម្រាប់ឆ្នាំ២០២៤នេះ**វិមានក្រឹមឡាំង៖ រុស្ស៊ីបើកកិច្ចសន្ទនាជាមួយអាមេរិក ចំពេលមានការព្រួយបារម្ភអំពីសន្តិសុខពិភពលោក**អ៊ុយក្រែន បញ្ជាក់ថា ទាហានជាង ៥២,០០០នាក់ត្រូវបានបណ្តុះបណ្តាលដោយសហភាពអឺរ៉ុប**អ្នកនាំពាក្យក្រសួងយុត្តិធម៌ ប្រកាសព័ត៌មានស្តីពីចំណាត់ការអនុវត្តច្បាប់ទាក់ទងនឹងសំណុំរឿងឃាតកម្មដែលប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា**តុលាការរាជធានីភ្នំពេញ សម្រេចឃុំខ្លួនអតីតឧកញ៉ា ស្រី ស៊ីណា ជាបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស**សាលាដំបូងរាជធានីភ្នំពេញ ប្រកាសព័ត៌មានស្ដីពីការចោទប្រកាន់ និងចំណាត់ការនីតិវិធីលើសំណុំរឿងពាក់ព័ន្ធនឹងអំពើឃាតកម្មប្រព្រឹត្តដោយឈ្មោះ ស្រី ស៊ីណា**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យគុណភាព និងវឌ្ឍនភាពការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុង ចំនួន ៣ខ្សែ នៅក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ

ឯកឧត្តម ជិន ម៉ាលីន ចូលរួមការដាក់ដំណើរការគម្រោង នៃការដោះស្រាយការកេងប្រវ័ញ្ចកម្លាំងពលកម្ម ក្នុងការនេសាទក្នុងអាស៊ាន

ភ្នំពេញ៖ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តំណាងកម្ពុជានៅគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស និងជាប្រធានគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ឯកឧត្តម ជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាតំណាងរងកម្ពុជានៅគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានចូលរួមការដាក់ដំណើរការគម្រោងនៃការដោះស្រាយការកេងប្រវ័ញ្ចកម្លាំងពលកម្មក្នុងការនេសាទក្នុងអាស៊ាន (ALFA) ដែលការដាក់ដំណើរការគម្រោង ALFA នេះធ្វើឡើងដើម្បីណែនាំនិងផ្សព្វផ្សាយជាផ្លូវការដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមានអាស៊ាន វិស័យឯកជន សង្គមស៊ីវិល អង្គការពាក់ព័ន្ធនឹងវិស័យពលកម្ម និងដៃគូអភិវឌ្ឍន៍ ។

ឯកឧត្តម ជិន ម៉ាលីន ក្នុងនាមប្រធានអាយឆា ក៏បានឡើងធ្វើកិច្ចអន្តរាគមន៍ឆ្លើយតបក្នុងកិច្ចពិភាក្សាវគ្គទី១ ស្តីពី«ការដោះស្រាយបញ្ហាការងារក្នុងវិស័យនេសាទរបស់អាស៊ាន៖ ឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការអន្តរវិស័យ និងពហុភាគី» ដោយបានធ្វើការអបអរសាទរនិងគាំទ្រការដាក់ដំណើរការគម្រោង ALFA នេះ ព្រមទាំងបានធ្វើការចែករំលែកនូវបទពិសោធន៍និងយន្តការរបស់អាយឆា ដែលកម្ពុជាធ្វើជាប្រធាន ក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការអនុវត្តសិទ្ធិការងារ សិទ្ធស្រ្តី សិទ្ធកុមារ ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងអំពើជួញដូរមនុស្ស ។

អត្ថបទដែលជាប់ទាក់ទង