**គណៈប្រតិភូក្រសួងរ៉ែ បន្តផ្សព្វផ្សាយ និងជំរុញពាណិជ្ជកម្មថ្មអារទៅកាន់ទីផ្សារអន្តរជាតិឱ្យកាន់តែទូលំទូលាយថែមទៀត**ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អនុញ្ញាតជូនប្រតិភូធុរកិច្ចជនឥណ្ឌាចូលជួបសម្តែងការគួរសម និងរាយការណ៍ពីផែនការវិនិយោគនៅកម្ពុជា**ប្រធានសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងស៊ីដនី នឹងជួយជ្រោមជ្រែងទាក់ទាញនូវវិនិយោគិនអូស្រ្តាលី ឱ្យមកវិនិយោគក្នុងឧស្សាហកម្មទេសចរណ៍កម្ពុជា**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៦នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីលួចម៉ូតូ ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**នាយឧត្តមសេនីយ៍ ស ថេត ជួបសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ដ្រី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ**លទ្ធផលនៃកិច្ចប្រជុំពេញអង្គ​ និងបច្ចេកទេស​លេីកទី១០ របស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស​ និងលេីកតម្លៃព្រះវិហារ​ (ICC-PV)** លោក វីនស្តុន ភីតទ័រ អះអាងថា ទំនាក់ទំនងរបស់នូវែលហ្សេឡង់ជាមួយសហរដ្ឋអាម៉េរិក គឺស្ថិតនៅជំហរដ៏រឹងមាំ**ទិន្នន័យបង្ហាញថា ចំនួនប្រជាជនកាណាដា បានកើនឡើងតិចតួចប៉ុណ្ណោះ គិតក្នុងត្រីមាសទី៤ នៃឆ្នាំ២០២៤**អង់គ្លេស កោតសរសើរចំពោះវឌ្ឍនភាពថ្មីៗពាក់ព័ន្ធនឹងកិច្ចការពារកុមាររបស់កម្ពុជា**ប៉ូលិសក្នុងរដ្ឋ Punjab ប្រទេសឥណ្ឌា ឃុំខ្លួនកសិកររាប់រយនាក់ និងប្រើប្រាស់គ្រឿងចក្រឈូសឆាយ កម្ទេចជំរំបណ្តោះអាសន្ននៅតំបន់ព្រំដែន**ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ស្នើធនាគារជាតិនៃកម្ពុជា និងស្ថាប័នពាក់ព័ន្ធពិចារណាលើ ៣ចំណុចដើម្បីជុំការប្រើប្រាស់រៀល**​តូហ្គោ​ សម្តែងការ​អបអរសាទរ​ចំពោះការ​អភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់​លេីគ្រប់វិស័យរបស់កម្ពជា**នាយកប្រតិបត្តិធនាគារជាតិកាណាដា​ ជឿជាក់ថា​ ធនាគារ ABA នឹងបន្តដើរតួនាទីក្នុងការចូលរួមចំណែកដល់ការរីកចម្រើននៃវិស័យធនាគារនៅកម្ពុជា**លោកជំទាវបណ្ឌិត ជា សិរី៖ ការដាក់ប្រាក់រៀលសន្សំក្នុងធនាគាររបស់ប្រជាជនកម្ពុជា មានតែ ១១ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺជាប្រាក់ដុល្លារអាមេរិកទាំងអស់**សភាឥណ្ឌូណេស៊ី អនុម័តច្បាប់យោធាដ៏ចម្រូងចម្រាស ដែលនឹងបែងចែកតួនាទីស៊ីវិលបន្ថែមទៀតសម្រាប់មន្ត្រីយោធា**តុលាការធម្មនុញ្ញកូរ៉េខាងត្បូង នឹងប្រកាសសាលក្រម ក្នុងសំណុំរឿងដកតំណែងនាយករដ្ឋមន្រ្តី លោក Han Duck Soo នៅដើមសប្តាហ៍ក្រោយ**ជប៉ុនផ្ដល់ជំនួយឥតសំណង ១០,៤លានដុល្លារ សម្រាប់គម្រោង ពង្រឹងសមត្ថភាព CMAC និងគម្រោងសាងសង់ អគារហ្វឹកហ្វឺន នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន**រដ្ឋមន្ដ្រី ឈាង រ៉ា ចុះសួរសុខទុក្ខមន្ដ្រីសុខាភិបាល នៅមណ្ឌលសុខភាពមនោរម្យ ខេត្តក្រចេះ ដោយពុំជូនដំណឹង**ក្រុមហ៊ុន AirAsia ប្តេជ្ញាបង្កេីនការតភ្ជាប់អ្នកធ្វើដំណើរ និងភ្ញៀវទេសចរមកកាន់កម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត**ADB នឹងបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការក្នុង ភាពជាដៃគូដ៏ល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុញ្ញាតឲ្យប្រធានវិទ្យាស្ថាន ICAP ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានអនុញ្ញាតិអោយ​ ឯកឧត្តម Fernando Gonzalez Llort ប្រធានវិទ្យាស្ថានមិត្តភាពជាមួយប្រជាជនគុយបា (ICAP) វីរបុរសនៃសាធារណរដ្ឋគុយបា និងជាសមាជិករដ្ឋសភាអំណាចប្រជាជននៃសាធារណរដ្ឋគុយបា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារក្នុងពេលដែលឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា​ តាងនាម​ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមផ្ទាល់ សូមស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះ ឯកឧត្តម Fernando Gonzalez Llort ដែលបានអញ្ជើញចូលមកសំដែងការគួរសម និងពិភាក្សាការងារនាពេលនេះតាមរយៈ​ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា- គុយបា ឯកឧត្តមសង្កេតឃើញថា​ ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការមានការរីកចម្រើនជាលំដាប់ និងបន្ទាប់ពីមានដំណើរទស្សនកិច្ច ផ្លូវការ និងមិត្តភាពរបស់​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅប្រទេសគុយបា និងនាយករដ្ឋមន្ត្រីគុយបា​ មកកាន់ព្រះរាជាណាចក្រកម្ពុជា បានធ្វើអោយទំនាក់ទំនងកាន់តែមានភាពល្អប្រសើរថែមទៀត ហើយប្រទេសទាំងពីរ បានចុះអនុសារណៈយោគយល់គ្នាចំនួនបីផងដែរ។

ឯកឧត្តម Fernando Gonzalez Llort បានថ្លែងអំណរគុណផងដែរជូនចំពោះរដ្ឋសភាកម្ពុជា ដែលបានបោះឆ្នោតគាំទ្រប្រទេសគុយបាពីការហ៊ុំព័ន្ធសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកមកលើប្រទេសគុយបា​ ដែលគូសបញ្ជាក់ពីចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរលើគ្រប់វិស័យអោយកាន់តែរឹងមាំ និងរីកចម្រើនទៅថ្ងៃអនាគត។​ ឯកឧត្តមក៏បានជម្រាបជូនពីប្រធានរដ្ឋសភាគុយបា​ និងថ្នាក់ដឹកនាំគុយបា បានផ្ញើការសាកសួរសុខទុក្ខតាមរយៈឯកឧត្តម ជូនថ្នាក់ដឹកនាំរដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម ស្នើអោយរដ្ឋសភានៃប្រទេសទាំងពីរផ្លាស់ប្តូរទស្សនៈកិច្ចគ្នាទៅវិញទៅមកបន្ថែមទៀត​ សំដៅពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យមានការវិវត្តន៍រីកចម្រើនឡើង​ ៕

អត្ថបទដែលជាប់ទាក់ទង