ឯកឧត្តម ជាម យៀប អញ្ជើញជូនដំណើរគណៈប្រតិភូរដ្ឋសភាឡាវ ធ្វើមាតុភូមិនិវត្តន៍វិលត្រឡប់ ទៅកាន់មាតុប្រទេសវិញ
ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា លោកជំទាវ ត្រឹង ថាវី អនុប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា លោកជំទាវ ម៉ាណ ណាវី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមមិត្តភាពសភាកម្ពុជា-ឡាវ នារសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញជូនដំណើរគណៈប្រតិភូរដ្ឋសភាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត សាយ សំភូន ភូមវិហាន (Saysomphone PHOMVIHANE) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព ព្រមទាំងចូលរួមក្នុងកិច្ចប្រជុំអន្តរសភាអាស៊ាន(AIPA)លើកទី៤៣ ចាប់ពីថ្ងៃទី២០-២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ ៕