**ក្រសួងវប្បធម៌ ចេញសេចក្តីជូនដំណឹងស្តីពី ការចុះ “ក្រមា” ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ**សម្តេចតេជោ សម្តែងនូវអំណរសាទរចំពោះ «ក្រមាខ្មែរ» ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុងអាសង់ស្យុង**ស្ពានអាកាសភ្លោះ សម្តេចធិបតី គ្រោងនឹងបញ្ចប់ស្ពានទី១ នៅមុនខែមេសា ឆ្នាំ២០២៥ និងបញ្ចប់គម្រោងទាំងមូលនៅខែមិថុនា ឆ្នាំ២០២៥**អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ប្រកាសលទ្ធផលនៃដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ នៅចិន**ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន៖ ប្រទេសចិន គាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យកាន់អំណាចរយៈពេលវែង**កម្លាំងអាវុធហត្ថ ចុះបំបែកសំបុកក្រុមជនឆបោកយ៉ាងសកម្មតាមរយៈការលក់ទំនិញ នៅតាមបណ្តារាជធានី-ខេត្ត ឃាត់ខ្លួនជនសង្ស័យចំនួន ១២នាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំនិងការធ្វើបទបង្ហាញអំពីសមិទ្ធផលការងារសម្រេចបាននិងទិសដៅការងាររបស់រដ្ឋបាលខេត្តសៀមរាប**វិវាទទិញលក់អចលនវត្ថុ​រ៉ាំរ៉ៃ​ និងស្មុគស្មាញ ដែលអូសបន្លាយអស់រយៈពេលជាង១៣ឆ្នាំ មួយករណីទៀត​ ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ៖ គ្រូបច្ចេកទេសជាកម្លាំងចលករដ៏សំខាន់ក្នុងកម្មវិធី TVET ១,៥លាននាក់ ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ សម្រាប់បំពេញតម្រូវការទីផ្សារការងារ**លេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន បើកកិច្ចប្រជុំជាមួយក្រុមបេសកកម្មធនាគារពិភពលោក**ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា មានភារកិច្ចថ្មីគឺជួយនាយករដ្ឋមន្រ្តីពង្រីកវិសាលភាពសេដ្ឋកិច្ច និងពាណិជ្ជកម្ម**អំណោយឧបត្ថម្ភដ៏ថ្លៃថ្លា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ​ ត្រូវបានផ្តល់ជូនសាលាពលទាហានទី៣ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក**តំបន់ប្រតិបត្តិការសឹករងកែប បើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងសមត្ថភាព ដល់នាយទាហាននាយទាហានរង និងពលទាហាន។**អ៊ីស្រាអ៊ែល ប្រកាសទិញយន្តហោះគ្មានមនុស្សបើក និងប្រព័ន្ធស្វ័យភាពទំនើបដែលមានតម្លៃរហូត ៤០លានដុល្លារ ពីក្រុមហ៊ុន Elbit Systems**យោធារុស្ស៊ី បាញ់បង្ហោះមីស៊ីលល្បឿនលឿន ជាងសំឡេង នៅក្នុងសមយុទ្ធហ្វឹកហាត់ នៅភាគខាងកើតសមុទ្រ មេឌីទែរ៉ាណេ**សមាជិក NATO កំពុងតែទន្ទឹងរង់ចាំមើលរដ្ឋបាលលោក ត្រាំ ចូលកាន់អំណាច មុនសម្រេចចិត្តលើការអញ្ជើញអ៊ុយក្រែន**ក្រុមហ៊ុនផលិតបន្ទះឈីបចិន ថាពួកគេអាចទប់ទល់នឹងការគ្រប់គ្រងនាំចូលថ្មី របស់អាមេរិក**រាជបណ្ឌិត្យសភាកម្ពុជា រៀបចំកិច្ចពិភាក្សាតុមូលស្តីពី «ស្ថានភាពបំណុលនៅកម្ពុជា»**នាយករដ្ឋមន្រ្តីស៊ុយអែត លោក Ulf Kristersson ផ្អាកដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង**អង្គការសហប្រជាជាតិ ប្រកាសអំពាវនាវរក ថវិកា ៤៧ពាន់លានដុល្លារ ដើម្បីយកទៅផ្តល់ជំនួយ ក្នុងឆ្នាំ២០២៥

កាកបាទក្រហមកម្ពុជា បើកវគ្គបំប៉នសមត្ថភាពដល់ក្រុមប្រតិបត្តិសាខាស្ដីពី “ការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក”

ភ្នំពេញ​៖​ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បា អញ្ជើញជាអធិបតី និងដឹកនាំវគ្គបំប៉នសមត្ថភាពដល់ក្រុមប្រតិបត្តិសាខាស្ដីពី “ការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក” ដែលមានការសហការពីអគ្គស្នងការនគរបាលចរាចរណ៍និងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ដែលបានធ្វើបទបង្ហាញអំពី បទបញ្ញាតិ និងការពិន័យ ការដកពិន្ទុចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ដល់មន្រ្តី និងក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាទាំង ២៥ រាជធានី ខេត្ត សរុប ៧៥នាក់ នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។

លោកជំទាវអគ្គលេខាធិការថ្លែងថា “វគ្គនេះ មានសារសំខាន់ណាស់សម្រាប់មន្រ្តីក្រុមប្រតិបត្តិសាខា យកទៅអប់រំផ្សព្វផ្សាយដល់យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងប្រជាពលរដ្ឋនៅក្នុងសហគមន៍របស់ខ្លួន ឱ្យយល់ដឹងកាន់តែច្បាស់ពីការអនុវត្ត និងគោរពច្បាប់ចរាចរណ៍ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកាត់បន្ថយអត្រាស្លាប់ របួស និងពិការដោយសារគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។

លោកជំទាវបន្តថា កាកបាទក្រហមកម្ពុជា ក្នុងនាមជាជំនួយការឱ្យអជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌ ដូចនេះការងារលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ជាបញ្ហារួមដែលយើងត្រូវតែរួមគ្នាធ្វើរួមគ្នាគោរពចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ធ្វើជាគំរូដល់ជនគ្រប់រូប និងធ្វើផែនការការងារសុវត្ថិភាពចរាចរណ៍តាមសាខានីមួយៗយកទៅផ្សព្វផ្សាយនៅតាមគ្រឹះស្ថានសិក្សា និងសហគមន៍ឱ្យបានទូលាយ ពិសេសការងារគោរពច្បាប់ ចរាចរណ៍ ការពិន័យ និងដកពិន្ទុលើបណ្ណបើកបរយានយន្តចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ដើម្បីក្លាយខ្លួនជាអ្នកប្រើប្រាស់ផ្លូវប្រកដោយសុវត្ថិភាព និងបរិយាបន្ន។

លោកជំទាវបន្ថែមថា ជាមួយគ្នានេះដែរក្នុងបំប៉ននេះ មន្ដ្រីក្រុមប្រតិបត្តិសាខា ទាំង២៥សាខា រាជធានី ខេត្ត បានពិភាក្សាគ្នាលើកផែនការជាក់លាក់ ស្ដីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍តាមសាខានីមួយៗ ដោយកំណត់កញ្ចប់ថវិកាបញ្ចូលក្នុងផែនការអភិវឌ្ឍ ៥ឆ្នាំ ឱ្យមានប្រសិទ្ធភាពខ្ពស់ជាងនេះទៀត។

លោកជំទាវអគ្គលេខាធិការ បានថ្លែងអំណរគុណចំពោះអគ្គស្នងការនគរបាលចរាចរណ៍និងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ បានចាត់មន្ត្រីមកធ្វើបទបង្ហាញជូនមន្ដ្រីក្រុមប្រតិបត្តិសាខា ទាំង២៥សាខា រាជធានី ខេត្ត ដើម្បីបង្កើនចំណេះដឹងថ្មីៗបន្ថែមទៀត សម្រាប់ផ្សព្វផ្សាយដល់សហគមន៍រៀងៗខ្លួន និងសូមជូនពរដល់សិក្ខាកាមទាំងអស់មានសុខភាពល្អ និងធ្វើដំណើរប្រកបដោយសុវត្ថិភាព៕

អត្ថបទដែលជាប់ទាក់ទង