**ឯកឧត្ដមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិវឌ្ឍធនធានមនុស្ស**អ្នកវិ​ភាគ​បង្ហាញ​សុទិដ្ឋិ​និយម​ចំពោះ​ដំណើរ​ទស្សនកិច្ចនៅ​ចិនរបស់សម្តេច​​តេជោ ​ហ៊ុន សែន ជុំវិញ​​ដំ​ណោះ​ស្រាយប​ញ្ហាព្រំដែ​នកម្ពុជា និងថៃ**អ្នកវិភាគព្រមានថា ការលួចឆ្លងដែនទៅធ្វើការនៅថៃដោយខុសច្បាប់ ប្រឈមគ្រោះថ្នាក់ដល់ជីវិត និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សមធម៌យេនឌ័រ និងការងារដែលគិតគូរលើការថែទាំ»**ក្រសួងការងារ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលខ្នាតអន្តរជាតិអ៊ីស្រាអែល ពិភាក្សាពង្រឹងកិច្ចសហការបណ្តុះបណ្តាលជំនាញឆ្លើយតបតម្រូវការទីផ្សារការងារ**សម្ដេចធិបតី អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ៗចំនួន ៦**វិចារណកថា៖ ការពារបរិស្ថានរបស់យើង មុនពេលបាតុភូត អែលនីញ៉ូ (El Niño) មកដល់**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីស្ថានភាពសន្តិសុខ និងសុវត្ថិភាព នៃគម្រោងស្តារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក ខេត្តបន្ទាយមានជ័យ**អុីស្រាអែលប្រកាសយ៉ាងដាច់អហង្ការថា កងទ័ពរបស់ខ្លួននឹងដកចេញពីភាគខាងត្បូងប្រទេសលីបង់ លុះត្រាតែក្រុមហេសបូឡា ត្រូវបានរំសាយអាវុធទាំងស្រុង**សម្តេចតេជោ៖ ទំនាក់ទំនងរវាង គណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តចិន ជាផែនទីចង្អុលផ្លូវដ៏មានសារៈសំខាន់សម្រាប់ការអនុវត្តរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ**សម្តេចតេជោ៖ ទំនាក់ទំនងកម្ពុជា-ចិន នៅតែរឹងមាំ**ក្នុងក្របខ័ណ្ឌនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្រុមការងារបច្ចេកទេសកម្ពុជា-វៀតណាម វៀតណាម-កម្ពុជា រៀបចំកិច្ចប្រជុំលើកទី២ បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបប្រតិភូក្រុមហ៊ុនចិន ដែលមានបំណងវិនិយោគបង្កើតរោងចក្រផលិតថ្នាំកសិកម្ម ក្នុងខេត្តកំពង់ធំ**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ

បទអត្ថាធិប្បាយ៖ ឆ្នាំនេះបញ្ហាកូវីដ-១៩លែងរំខានខ្លាំងដល់ដំណើរការប្រឡងបាក់ឌុបដូចឆ្នាំមុនៗទៀតហើយ

ភ្នំពេញ៖ បញ្ហាកូវីដ-១៩ប្រហែលលែងជាកត្តារំខានខ្លាំងដល់ការប្រឡងបាក់ឌុបនៅកម្ពុជាដូចឆ្នាំមុនៗទៀតហើយ បន្ទាប់ពីរាជរដ្ឋាភិបាលគ្រប់គ្រងទប់ស្កាត់ជំងឺនេះ ទទួលបានជោគជ័យ ដោយប្រជាពលរដ្ឋសិស្សានុសិស្ស ស្ទើរតែគ្រប់គ្នាបានចាក់វ៉ាក់សាំងការពារជំងឺនេះ។
ឯកឧត្តមបណ្ឌិតសភាចារ្យហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាបានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា៖ រាជរដ្ឋាភិបាលបានប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តាមរយៈស្រោចវ៉ាក់សាំងទូទាំងប្រទេស ដែលធ្វើឱ្យយើងមានលទ្ធភាពបើកសាលាឡើងវិញនៅដើមឆ្នាំ២០២២ បន្ទាប់ពីការរៀនតាមអនឡាញមួយរយៈមក ខណៈការប្រឡងបាក់ឌុបឆ្នាំនេះ ក្រសួងមិនតម្រូវឱ្យបេក្ខជនធ្វើតែស្តរកមេរោគកូវីដ-១៩នោះទេ ។
សំឡេង៖«សូមឱ្យបេក្ខជនទាំងអស់ត្រួតពិនិត្យសុខភាពដោយខ្លួនឯង ប្រសិនបើមានអាការៈមិនស្រួល ដែលក្ដៅខ្លួនឈឺក្បាល ក្អកដែលជាលក្ខណៈកូវីដ សូមធ្វើតែស្តជាមុនដោយខ្លួនឯង ហើយជូនដំណឹងដល់មណ្ឌលប្រធានប្រឡង គឺយើងនឹងរៀបចំជាបន្ទប់ពិសេសមួយសម្រាប់បេក្ខជន ដើម្បីឱ្យបេក្ខជនចូលរួម ប្រឡងបានដោយមិន បង្កើតហានិភ័យដល់បេក្ខជនផ្សេងទៀត។ ម្យ៉ាងវិញទៀតបេក្ខជនត្រូវពាក់ម៉ាស់ជា ប្រចាំ ដើម្បីបន្តការពារសុវត្ថិភាព លោកគ្រូអ្នកគ្រូដែលជាគណៈកម្មការមេប្រយោគ និងគណៈកម្មការផ្សេងៗ ទៀត ក៏ត្រូវតែពាក់ម៉ាស់ជាប្រចាំនិងបន្តអនុវត្តន៍ នូវវិធានការការពារជំងឺកូវីដ-១៩ កុំឱ្យរីករាលដាលនៅពេលប្រឡង»។
អ្នកតាមដានផ្នែកសង្គមនៅកម្ពុជាបានចាត់ទុកថា បើទោះបីជាជំងឺកូវីដ១៩នៅតែបន្តកើតមានខ្លះៗក្តី ប៉ុន្តែវាមិនបានប៉ះពាល់ធ្ងន់ធ្ងរហូតដល់ស្លាប់ និងបិទប្រទេសដូចមុនទៀតទេ ដែលនេះជាអំណោយផលល្អដល់វិស័យសេដ្ឋកិច្ច សង្គមជាតិ ជាពិសេសដំណើរការប្រឡងប៉ាក់ឌុបឆ្នាំនេះ។
ជោគជ័យរបស់កម្ពុជាក្នុងការគ្រប់គ្រងកូវីដ១៩នេះ កើតចេញពីនយោបាយប្រកបដោយភាពឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ជាពិសេសការស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋស្ទើរតែគ្រប់គ្នាចំណោមប្រជាជនជាង១៦លាននាក់។
បើនិយាយពីវ៉ាក់សាំងការពារកូវីដ១៩នេះដែរ យើងនឹកឃើញភ្លាមដល់មហាមិត្តចិនដែលបានផ្តល់វ៉ាក់សាំងនេះដល់ប្រទេសកម្ពុជាមុនគេ ហើយក្នុងចំនួនយ៉ាងច្រើនថែមទៀតផង ពេលកម្ពុជាកំពុងប្រឈមខ្លាំងក្នុងការផ្ទុះកូវីដ១៩នាពេលកន្លងមក។
ជំនួយវ៉ាក់សាំងនិងបរិក្ខាពេទ្យរបស់មិត្តចិន និងពីបណ្តាប្រទេសជាដៃគូ ព្រមទាំងអង្គការសុខភាពពិភពលោកជាបន្តបន្ទាប់ ពិតជាផ្តល់ផលវិជ្ជមានសម្រាប់សង្គមកម្ពុជានាពេលបច្ចុប្បន្ននេះ ដែលធ្វើឱ្យកម្ពុជាអាចដំណើរការប្រទេសជាតិឡើងវិញលើគ្រប់វិស័យ ក្នុងនោះសាលារៀនគ្រប់កម្រិតសិក្សាក៏បានបើកធម្មតាជាមួយនឹងវិធានការការពារកូវីដ១៩របស់ក្រសួងសុខាភិបាល។
សរុបមកដោយសារបញ្ហាកូវីដ១៩លែងចោទជាបញ្ហាធំដូចឆ្នាំមុនៗទើបការប្រឡងប៉ាក់ឌុបឆ្នាំនេះ មិនតម្រូវឱ្យធ្វើតេស្តមុនពេលចូលប្រឡងឡើយ ដែលនេះបង្ហាញថា បញ្ហាកូវីដ១៩លែងចោទជាបញ្ហាសម្រាប់សិស្សានុសិស្ស និងអ្នកពាក់ព័ន្ធលើការងារប្រឡងនេះទៀតហើយ។ ប៉ុន្តែអ្វីដែលសំខាន់សម្រាប់បេក្ខជនប្រឡងបាក់ឌុបនោះ គឺសិស្សានុសិស្ស ត្រូវខិតខំរៀនសូត្រ ពង្រឹងសមត្ថភាពរៀងៗខ្លួន ដើម្បីទទួលបាន លទ្ធផលល្អប្រឡងជាប់ទាំងអស់គ្នា។
ក្រសួងអប់រំយុវជន និងកីឡាបានសម្រេចយកថ្ងៃទី៥-៦ ខែធ្នូឆ្នាំ២០២២ជាថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយគោរពតាមគោលការណ៍ទាំង៤នៃការប្រឡង គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ។
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នឹងធ្វើឡើងនៅថ្ងៃទី៥ និងទី៦ ខែធ្នូ ឆ្នាំ២០២២ មានបេក្ខជនចូលរួមប្រឡងជាង ១២ម៉ឺននាក់ក្នុងនោះមានបេក្ខនារីជិត ៧ម៉ឺននាក់ មាន ២២១ មណ្ឌលប្រឡង ស្មើនឹង ៥ ១៧៤ បន្ទប់នៅទូទាំងប្រទេស។ ចំពោះលទ្ធផលវិញគ្រោង នឹងប្រកាសនៅថ្ងៃទី២៧ខែធ្នូ សម្រាប់ រាជធានីភ្នំពេញ និងខេត្តកណ្ដាល ចំណែក ខេត្តផ្សេងៗទៀតនឹងប្រកាសនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២៕ (អត្ថបទ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន )

អត្ថបទដែលជាប់ទាក់ទង