**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

សម្តេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី

ភ្នំពេញ​៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) នាព្រឹកថ្ងៃសុក្រទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី។

កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ដ្រៃយ៍ គ.ស.ច.គ ព្រមទាំង ឯកឧត្តម លោកជំទាវ ជាអនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មាធិការជាតិសុវត្ថិភាពភាពចរាចរណ៍ផ្លូវគោកជាច្រើនរូបផងដែរ។

នាឱកាសនោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះសមាជិក សមាជិកានៃគណៈកម្មាធិការជាតិសុវត្ថិភាពភាពចរាចរណ៍ផ្លូវគោក ទាំងអស់ដែលបានចូលរួមក្នុងកិច្ចប្រជុំ។

សម្តេចក្រឡាហោម ក៏បានបញ្ជាក់ថា កិច្ចប្រជុំនាពេលនេះ ដើម្បីពិនិត្យ និងពិគ្រោះយោបល់ប្រមូលធាតុចូលដើម្បីឆ្លងសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី។ ជាមួយគ្នានេះសម្តេចក្រឡាហោម បានរំលឹកផងដែរថា ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនេះ ធ្លាប់ត្រូវបានធ្វើវិសោធនកម្មម្តងរួចមកហើយ ដែលបានកែសម្រួលខ្លឹមសារមួយចំនួន ប៉ុន្តែការយកទៅអនុវត្តជាក់ស្តែង គឺនៅតែមានបញ្ហាប្រឈមនៅឡើយ និងដោយសារបច្ចុប្បន្នប្រទេសកម្ពុជាបាននឹងកំពុងកសាងហេដ្ឋារចនាសម័្ពន្ធផ្លូវល្បឿនលឿន ផ្លូវហាយវេ ដែលកំពុងដាក់ឱ្យប្រើប្រាស់ និងកំពុងស្ថាបនា ដូច្នេះគណៈកម្មាធិការជាតិសុវត្ថិភាពភាពចរាចរណ៍ផ្លូវគោក ត្រូវធ្វើវិសោធនកម្មច្បាប់នេះម្តងទៀតដើម្បីឱ្យសមស្របតាមការអនុវត្តជាក់ស្តែង ប៉ុន្តែតាមការពិនិត្យពិភាក្សាគឺត្រូវធ្វើវិសោធនកម្មចំនួន ៤៧មាត្រា លើ៩០មាត្រា ដោយគិតឃើញថាមាត្រាដែលត្រូវធ្វើវិសោធនកម្មស្ទើតែទាំងស្រុងនៃមាត្រាច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ទើបគណៈកម្មាធិការជាតិសុវត្ថិភាពភាពចរាចរណ៍ផ្លូវគោក សម្រេចរៀបចំតាក់តែងធ្វើសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មីតែម្តង។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ដ្រៃយ៍នៃគណៈកម្មាធិការជាតិសុវត្ថិភាពភាពចរាចរណ៍ផ្លូវគោក បានធ្វើសេចក្តីរាយការណ៍សង្ខេបគោរពជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ គ.ស.ច.គ និងអង្គប្រជុំបានជ្រាបថា ក្នុងនាមអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិសុវត្ថិភាពភាពចរាចរណ៍ផ្លូវគោក បានដឹកនាំ និងជំរុញដល់ក្រុមការងារដើម្បីសិក្សាស្រាវជ្រាវរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មីយ៉ាងយកចិត្តទុកដាក់ ដែលក្នុងនោះបានរៀបចំកិច្ចប្រជុំពិនិត្យពិភាក្សាបានចំនួន២២លើក និងបានកំពុងរៀបចំតាក់តែងនូវអនុក្រឹត្យ សេចក្តីណែនាំ ក៏ដូចជាសេចក្តីប្រកាសអន្តរក្រសួង ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា សម្រាប់អនុលោមឱ្យប្រើប្រាស់ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មីនេះ នៅពេលត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ។

ទន្ទឹមនេះដែរ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារសិក្សា និងវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បានធ្វើសេចក្តីរាយការណ៍សង្ខេបស្តីពីវឌ្ឃនភាពនៃដំណើរការសិក្សារៀបចំតាក់តែងសេចក្តីព្រាងច្បាប់ជូនអង្គប្រជុំថា មូលហេតុដែលទាមទារឱ្យមានការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មីនេះឡើង គឺយោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពភាពចរាចរណ៍ផ្លូវគោក ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ដែលបន្តកើនឡើងនាពេលបច្ចុប្បន្ននេះ បណ្តាលឱ្យមានអ្នកស្លាប់ និងអ្នករងរបួលមានចំនួនច្រើន ដែលបង្កឡើងដោយសារកត្តាចម្បងៗដូចជា៖ ការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាពនៅកន្លែងផ្លូវប្រសព្វ ការបើកបរមិនប្រកាន់ស្តាំ ការជែង ការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង និងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀន ជាដើម។

ឯកឧត្តម បានបញ្ជា់ថា យោងលើភាពចាំបាច់ខាងលើ ជាមូលហេតុ ចាំបាច់ត្រូវមានការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ដែលមានខ្លឹមសារគ្រប់ជ្រុងជ្រោយ ដោយរួមមានបន្ថែម និងកំណត់នូវប្រភេទនៃបទល្មើសចរាចរណ៍ផ្លូវគោកបានច្បាស់លាស់ និងការអនុវត្តច្បាប់បានល្អប្រសើរជាង និងស្របតាមការប្រកាសរបស់គណៈកម្មាធិការជាតិសុវត្ថិភាពភាពចរាចរណ៍ផ្លូវគោក ដែលបានកំណត់យកឆ្នាំ២០២០ ជាឆ្នាំនៃការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

ជាថ្មីម្តងទៀត សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពភាពចរាចរណ៍ផ្លូវគោក បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកា និងក្រុមការងារក្រុមការងារសិក្សា និងរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ដែលបានខិតខំប្រែងប្រែងសិក្សាស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ខ្ពស់ និងបានណែនាំឱ្យក្រុមការងារពាក់ព័ន្ធទាំងអស់ឱ្យចូលរួមសហការគ្នាធ្វើការសិក្សារៀបចំ និងកែសម្រួលនូវឯកសារពាក់ព័ន្ធបន្ថែមទៀត ដើម្បីឱ្យសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ពេលចេញប្រកាសឱ្យប្រើប្រាស់ជាផ្លូវការមានភាពគ្រប់ជ្រុងជ្រោយល្អប្រសើរស្របតាមនវានុវត្តន៍សង្គមបច្ចុប្បន្ន៕

អត្ថបទដែលជាប់ទាក់ទង