**ពន្ធធនាគាខេត្តកណ្តាល ស្នើសុំបន្ធូរបន្ថយ និងលើកលែងទោស ទណ្ឌិតចំនួន១៣នាក់ ក្នុងឱកាសពិធីបុណ្យវិសាខបូជាខាងមុខនេះ**ឯកឧត្តមយក់ ប៊ុនណា សំណូមដល់កម្មសិក្សាការីទើបបញ្ចប់វគ្គសិក្សាត្រូវបង្កេីត ឬពង្រីកគម្រោងដើម្បីផ្ដល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មាធិការមុខងារនិងធនធាននៃ គ.ជ.អ.ប.**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តឱ្យបង្កើនសមត្ថភាពបន្ថែម ដល់មន្ត្រីរាជការនៃមណ្ឌលសុខភាព ប៊ុន រ៉ានី ហ៊ុនសែន ដំណាក់ទ្រយឹង**អភិបាលខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាពការងារទប់ស្កាត់ច្រាំងទន្លេ ដែលបានបាក់ស្រុតប្រវែងជាង ២០០ម៉ែត្រ នៅខាងក្រោយវត្តមាន់ដប់ ស្រុកស្រីសន្ធរ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញទស្សនកិច្ចសារមន្ទីរព្រះស្រីឦសានវរ្ម័ន**លោក ញ៉ាញ់ ជាបហ៊ង ដឹកនាំកិច្ចប្រជុំប្រចាំខែ របស់មន្ទីរធនធានទឹកខេត្តកំពង់ស្ពឺ និងការលើកទឹកចិត្តជូនលិខិតសសើរដល់មន្ត្រីជាប់កិច្ចសន្យា**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យប្រព័ន្ធធារាសាស្ត្រដំណាក់អំពិល និងការងារបង្កបង្កើនផលស្រូវប្រាំង ក្នុងភូមិសាស្ត្រសង្កាត់លលកសរ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់**ក្រសួងសាធារណការ៖ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ សម្រេចបាន៩៦,១៦ ភាគរយ ខណៈស្ពានខ្ពស់ជាងគេ សម្រេចបាន៩៣ ភាគរយ**រដ្ឋមន្ត្រីក្រសួងកសិកម្ម ក្រើនរំលឹកដល់ប្រជាកសិករអំពីបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាមខាងមុខនេះ ដែលអាចមានការផ្អាកប្រមូលទិញស្រូវពីសំណាក់ឈ្មួញវៀតណាម**ប្រទះឃើញកូនក្រពើភ្នំ ៣ក្បាល នៅទន្លេស្រែពក**ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ អញ្ជេីញប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិចំណុះស្នងការដ្ឋានខេត្តបាត់ដំបង**ស្នងការភ្នំពេញ ដាក់ចេញនូវគោលការណ៍ដល់អធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ចុះផ្សព្វផ្សាយអប់រំនិងហាមមិនឲ្យលក់ផាវនិងកាំជ្រួច ក្នុងឱកាសបុណ្យចូលឆ្នាំចិន និងវៀតណាម**ក្រុមការងារក្រសួងធនធានទឹក បញ្ជូនគ្រឿងចក្រ និងម៉ាស៊ីនបូមទឹក ជួយអន្តរាគមន៍សង្គ្រោះស្រូវប្រាំងប្រជាពលរដ្ឋចំនួន ៣៨៥ហិកតា ក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង**អគ្គលេខាធិការដ្ឋានរដ្ឋសភា បាននិងកំពុងពន្លឿនការងារអភិវឌ្ឍន៍ស្ថានប័នរដ្ឋសភា ទៅជាសភាឌីជីថល**ឯកឧត្តម ហួត ហាក់ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកឥណ្ឌា លើកទី១២**ស្នងការនគរបាលខេត្តកែប បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គម ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិ ចិន វៀតណាម**អ.គ.ហ. រៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យនិងពិភាក្សាលើ «វឌ្ឍនភាព នៃការរៀបចំឯកសារសំខាន់ៗ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ»**រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី លោកស្រី Penny Wong ជួបសមភាគីឥណ្ឌា និងជប៉ុន នៅក្នុងទីក្រុងវ៉ាស៉ីនតោន

ក្រសួងទេសចរណ៍ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ កម្មវិធីអភិវឌ្ឍន៍ជំនាញ ដំណាក់កាលទីពីរ និងកម្មវិធីបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ច ហូកា សម្រាប់ខេត្តបាត់ដំបង

ភ្នំពេញ៖ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការ គ្រប់គ្រងគម្រោង ហូកា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោក Christian Volker Ide ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការ Swisscontact និងលោក ឆាយ ម៉ាទីណាល់ អភិបាលរងនៃគណៈខេត្តបាត់ដំបង នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ញើញជាអធិបតីក្នុងពិធីប្រកាសឲ្យដំណើរការជាផ្លូវការកម្មវិធីអភិវឌ្ឍន៍ជំនាញ (Skills Development Programme) សម្រាប់ខេត្តបាត់ដំបង សម្រាប់ឆ្នាំ២០២០-២០២៤ ដោយមានសមាសភាពចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្ត ប្រតិបត្តិករទេសចរណ៍ និងអ្នកជំនាញទេសចរណ៍សរុបប្រមាណ ១០០រូប។

ឯកឧត្តម ប៉ាក់ សុខុម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គការ Swisscontact ដែលបានសហការយ៉ាងជិតស្និតជាមួយក្រសួងទេសចរណ៍ក្នុងការគាំទ្រលើកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ដែលកន្លងមកកម្មវិធីបណ្តុះបណ្តាលនេះបានធ្វើការបណ្តុះបណ្តាល អ្នកជំនាញទេសចរណ៍សរុបចំនួនប្រមាណ ៣.០០០រូប ចាប់ពីឆ្នាំ២០១៧ ដល់២០២១ នៅតាមខេត្តគោលដៅភូមិភាគឥសាន្តរួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី និងមណ្ឌលគិរី ហើយបច្ចុប្បន្នបានពង្រីកការបណ្តុះបណ្តាលមកកាន់ខេត្តចំនួន ៥ទៀតនៅជុំវិញបឹងទន្លេសាប រួមមានខេត្ត៖ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងឧត្តរមានជ័យ។

ឯកឧត្តមរដ្ឋលេខាធិការបានស្នើឲ្យ ម្ចាស់អាជីវកម្មទាំងអស់ក្នុងខេត្តពិនិត្យ លទ្ធភាពជំរុញ ការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពបន្ថែមដល់អ្នកជំនាញទេសចរណ៍ឲ្យបានកាន់តែផុលផុស នូវគ្រប់ទម្រង់នៃការបណ្តុះបណ្តាល ជាពិសេសការបណ្តុះបណ្តាលខាងក្នុងមូលដ្ឋានអាជីវកម្ម (In-house training) ដែលបង្រៀនដោយគ្រូបង្គោល ហូកា និងសូមចាត់បញ្ជូនបុគ្គលិកឲ្យចូលរួម វគ្គបណ្តុះបណ្តាលខាងលើឲ្យបានផុលផុស ខណៈកម្មវិធីបណ្តុះបណ្តាលខាងលើគឺឥតគិតថ្លៃ ដែលអាចឲ្យលោក លោកស្រីមានធនធានមនុស្សល្អៗបន្ថែមទៀតដើម្បីពង្រឹងគុណភាពសេវាកម្មរបស់ខ្លួនឲ្យបានកាន់តែល្អប្រសើរ និងកើនប្រាក់ចំណូលផងដែរ។

លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន គ.គ.ហ. បានឲ្យដឹងថា ការដាក់បញ្ចូលខេត្តបាត់ដំបងទៅក្នុងគោលដៅគម្រោង សម្រាប់ការបណ្តុះ បណ្តាលបដិសណ្ឋារកិច្ចនេះ គឺជាយុទ្ធសាស្ត្រមួយរបស់ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ដើម្បីជំរុញលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ក្នុងខេត្ត ឲ្យបានកាន់ល្អប្រសើរតាមរយៈការពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់បុគ្គលិក ដែលសម្រាប់ឆ្នាំ២០២៣ខាងមុខនេះគម្រោងនឹងផ្តល់ការបណ្តុះ បណ្តាលដល់គ្រូបង្គោលចំនួន ៦០រូប និងអ្នកជំនាញទេសចរណ៍ចំនួន៣៥០នាក់ លើជំនាញសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ ការិយាល័យជួរមុខ គេហកិច្ច និងជំនាញឆុងកាហ្វេ។

លោក លោក Christain Volker Ide ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការ ស្វីសខនថាក់ បានថ្លែងថា ខេត្តបាត់ដំបង ជាគោលដៅថ្មីរបស់កម្មវិធីអភិវឌ្ឍន៍ជំនាញដែលអង្គការ ស្វីសខន់ថាក់ កំពុងយកចិត្តទុក ដាក់ សំដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តបាត់ដំបង ក្នុងការផ្តល់នូវច្រកសិក្សាជំនាញវិជ្ជាជីវៈដល់យុវជន យុវនារី និងអ្នកជំនាញកម្រិតទាបក្នុងខេត្ត ដើម្បីទទួលបាលឱកាសការងារ និងបង្កើនប្រាក់ចំណូលសមរម្យ ក៏ដូចជាចូលរួមពង្រឹងសមត្ថភាព មន្ត្រីជំនាញមន្ទីរទេសចរណ៍ ដើម្បីមានមូលដ្ឋានធនធានគ្រូបង្គោលសម្រាប់និរន្តភាព ការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចក្នុងខេត្តបាត់ដំបងផងដែរ។

លោកបានបន្តទៀតថា អង្គការស្វីសខន់ថាក់ នឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិជាមួយដៃគូរអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ដើម្បីគៀងគរប្រភពធនធាននិងបច្ចេកទេស សំដៅគាំទ្រការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា នេះឲ្យបានកាន់តែច្រើនបន្ថែមទៀត ជាពិសេសការពង្រីកវិសាលភាពទៅកាន់ ខេត្តផ្សេងៗទូទាំងប្រទេស។

សូមរំលឹកផងដែរថា កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ជាសមាសធាតុមួយ របស់កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ដែលទទួលបានការគាំទ្រថវិកាពីទីភ្នា ក់ងារស្វីសសម្រាប់ ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) អនុវត្តគម្រោង ដោយអង្គការ ស្វីសខន់ថាក់ ដោយគាំទ្រក្រសួងទេសចរណ៍តាមរយៈគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ដើម្បីធ្វើការបណ្តុះ បណ្តាលជំនាញបដិសណ្ឋារកិច្ចដល់យុវជន យុវនារី អ្នកជំនាញកម្រិតទាប ម្ចាស់អាជីវកម្ម និងសហគមន៍ទេសចរណ៍ នៅខេត្តចំនួន ១០នៅភូមិភាគឥសាន្ត និងជុំវិញបឹងទន្លេសាប៕

 

អត្ថបទដែលជាប់ទាក់ទង