កុំចង់សាកចំពោះគ្រឿងញៀន! បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី២៤ វិច្ឆិកា ឃាត់ខ្លួនជនពាក់ព័ន្ធ ៣១នាក់
ភ្នំពេញ៖ សូមនិយាយថាទេចំពោះគ្រឿងញៀន ជនសង្ស័យចំនួន៣១នាក់(ស្រី១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១៧ករណីទូទាំងប្រទេស នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ។
ក្នុងចំណោមជនសង្ស័យទាំងចំនួន៣១នាក់ រួមមាន៖ +ជួញដូរ ៧ករណី ឃាត់ ១៦នាក់ +ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់ ៥នាក់(ស្រី ១នាក់) +ប្រើប្រាស់ ៦ករណី ឃាត់ ១០នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៤ ខែវិច្ឆិកា រួមមាន ៖ -មេតំហ្វេតាមីន(Ice) = ៦១,៦១ក្រាម និង២៥កញ្ចប់តូច៕