សមាជិក សមាជិកាព្រឹទ្ធសភា អញ្ជើញចូលរួមពិធីលៀងសាយភោជន៍ជូនគណ:ប្រតិភូ ភ្ញៀវជាតិ និងអន្តរជាតិ នៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣
ភ្នំពេញ៖ សមាជិក សមាជិកាព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីលៀងសាយភោជន៍ជូនថ្នាក់ដឹកនាំបណ្តាប្រទេសសមាជិកអាយប៉ា និងសភាអ្នកសង្កេតការណ៍ ភ្ញៀវជាតិ និងអន្តរជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលសភានៃព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (ASEAN Inter-Parliamentary Assembly (AIPA-43) នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ៕