**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់ឱ្យសហការីចុះពិនិត្យពីស្ថានភាពរស់នៅដល់ខ្នងផ្ទះ និងផ្តល់អំណោយដល់ប្រជាជនងាយរងគ្រោះបំផុតចំនួន ២១គ្រួសារ រស់នៅស្រុកកៀនស្វាយ ខេត្តកណ្តាល**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បង្ហាញពីគុណតម្លៃ ការចូលរួមសន្សំសំចៃ និងការបណ្តុះភាពរឹងមាំនៃប្រព័ន្ធរដ្ឋបាលសាធារណៈរបស់កម្ពុជា ចេញពីការកែទម្រង់រដ្ឋបាលសាធារណៈ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ចែកអំណោយសប្បុរិសធម៌របស់សមាគមឧកញ៉ាកម្ពុជា សរុបជាទឹកប្រាក់ជាង ១,១លានដុល្លារអាម៉េរិក ដើម្បីចូលរួមអភិវឌ្ឍវិស័យអប់រំក្នុងខេត្តកំពង់ធំ**រដ្ឋមន្ត្រីកសិកម្ម៖ បច្ចុប្បន្នកម្ពុជាមិនត្រឹមតែផលិតស្បៀងគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងអាចនាំចេញកសិផលបានទូទាំងពិភពលោក**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី១៧ ខែកុម្ភៈ ចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៦ ល្ងាច គឺ “ល្អណាស់”**ឧបនាយករដ្ឋមន្ត្រី ស សុខា នឹងអញ្ជើញបំពេញទស្សនកិច្ចការងារនៅវៀតណាម ចាប់ពីថ្ងៃទី១៨-១៩ កុម្ភៈ**ឃាត់ខ្លួនជនជាតិចិនចំនួន ៥នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត នៅបរិវេណអគាររតនៈសម្បត្តិ ខណ្ឌពោធិ៍សែនជ័យ**សភាអាមេរិកគូសបញ្ជាក់អំពីការបន្តធ្វេីការជាមួយរដ្ឋាភិបាលអាមេរិកដេីម្បីជំរុញការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងអាមេរិក-កម្ពុជា ឱ្យកាន់តែរឹងមាំ**ក្រុមហ៊ុន ICAP បង្ហាញចំណាប់អារម្មណ៍វិនិយោគនៅកម្ពុជា**ក្រសួងព័ត៌មាន នឹងរៀបចំ «កម្មវិធីម៉ារ៉ាតុងដើម្បីមនុស្សធម៌» នៅថ្ងៃទី១៥ ខែមីនាខាងមុខ**ទំនាក់ទំនងកម្ពុជានិងអាមេរិក នៅក្នុងរយៈពេល៧៥ឆ្នាំមកនេះ បានផ្តល់ផលប្រយោជន៍ជូនគ្នាទៅវិញទៅមក**រួមគ្នាដោះស្រាយបញ្ហាមូលដ្ឋាន៖ ពលរដ្ឋកុំដាំដើមគរ! អាជ្ញាធរកុំព្រងើយកន្តើយ!**ផ្ទះចំនួន ១០០ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ត្រូវបានប្រគល់ជូនអតីតយុទ្ធជននៅខេត្តកំពង់ធំ**រដ្ឋមន្ត្រីក្រសួងអប់រំ ៖ AI នៅមិនទាន់ជំនួសលោកគ្រូអ្នកគ្រូ ដោយសារគ្មានបេះដូង និងមិនទាន់អាចមានសមត្ថភាពសម្រេចចិត្តជំនួសមនុស្សបាន**ថ្នាក់ដឹកនាំក្រសួងការងារ ជួបសំណេះសំណាលនិងផ្សព្វផ្សាយអំពីសេវា ប.ស.ស. ដល់កម្មករនិយោជិត នៅរោងចក្រកាត់ដេរសម្លៀកបំពាក់ កៃ ដេ ហ្គាម៉ិន ឯ.ក ស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី៣**រដ្ឋសភា នឹងពិភាក្សា និងអនុម័តលើសេចក្ដីព្រាងច្បាប់ចំនួន ២ នៅថ្ងៃទី១៨ កុម្ភៈ**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងការងារគ្រប់គ្រងបុគ្គលិកនៅរដ្ឋបាលថ្នាក់ក្រោមជាតិ**ក្រសួងបរិស្ថានកម្ពុជា រួមទាំងបណ្តាប្រទេសចំនួន៦ រៀបចំកិច្ចប្រជុំពិភាក្សា ដើម្បីសិក្សារកដំណោះស្រាយធ្វើយ៉ាងណាបង្កាសត្វត្មាតពីការផុតពូជ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើការងារគ្រប់គ្រងបុគ្គលិកនៅរដ្ឋបាលថ្នាក់ក្រោមជាតិ**បង្ក្រាបឧក្រិដ្ឋជនជួញដូរគ្រឿងញៀនជនជាតិវៀតណាម ៥នាក់ និងកាំភ្លើង៥ដើម ជាមួយគ្រឿងញៀនជិត ៥គីឡូក្រាម

ក្រុមហ៊ុនបៃតង បន្តចុះពិនិត្យតាមដានតម្លៃស្រូវ លើការលក់ទិញស្រូវជាមួយ ប្រជាកសិករនៅខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង-សមាគមរោងម៉ាស៊ីនកិនស្រូវ និងក៏ជាប្រធានក្រុមហ៊ុនបៃតង លោកឧកញ៉ា ភូ ពុយ រួមជាមួយលោកឧកញ៉ាង អ៊ឹង វណ្ណម៉ៅ ជាសមាជិក ព្រមទាំងក្រុមការងារដែលជាម្ចាស់រោងម៉ាស៊ីនដៃគូក្នុងរយៈពេល០២ថ្ងៃ គឺថ្ងៃទី២២-២៣ខែវិច្ឆិកាឆ្នាំ២០២២ បានបន្តចុះពិនិត្យតាមដានតម្លៃស្រូវលើមេការនៃក្រុមហ៊ុនផ្ទាល់ មេការរោងម៉ាស៊ីនកិនស្រូវនិងឈ្មួញជាដៃគូដែលបាននឹងកំពុងមមាញឹកដំណើរការលក់ ទិញស្រូវជាមួយប្រជាកសិករនៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។

លោកឧកញ៉ា ភូ ពុយ ជួបជាមួយលោកលឿង សុភក្តិ អភិបាល ស្រុកស្វាយចេក និងមន្ត្រីស្រុក មេឃុំ និងមេការរបស់ក្រុមហ៊ុនបៃតង មេការនៃម្ចាស់រោងម៉ាស៊ីននិងឈ្មួញដៃគូទិញស្រូវដែលដាក់គោលដៅទិញស្រូវតាមគោលដៅនានានៅតាមឃុំនិងនៅសាលាស្រុកនេះ។និងក៏បានចុះទៅឃុំខ្នាចរមាសនិងឃុំនានានៅស្រុកបវេលខេត្តបាត់ដំបងផងដែរ។

លោកឧកញ៉ា ក៏បានទាក់ទងជាប្រចាំទៅគ្រប់មុខសញ្ញាដូចខាងលើ ក៏ដូចជាមួយប្រធាននិងមន្ត្រីជំនាញពាណិជ្ជកម្ម ជំនាញកសិកម្ម រុក្ខប្រមាញ់និងនេសាទនៅខេត្តទាំង០២ក្នុងដំណើរចុះអន្តរាគមន៍យុទ្ធនាការសម្រួបសម្រួលលក់ ទិញស្រូវរបស់ប្រជាកសិករដើម្បីផ្តល់ភាពកក់ក្តៅលើការរក្សាលំនឹងអត្រាទីផ្សារ(ហាងឆេង)តម្លៃស្រូវរដូវវស្សាឆ្នាំ២០២២ ។

ជាមួយគ្នានោះលោកឧកញ៉ភូ ពុយ បានអះអាងថា៖ បំណងសំខាន់ដែលលោកនិងក្រុមការងារចុះទៅត្រួតពិនិត្យតាមដានលើកិច្ចការដែលដាក់អោយអនុវត្តបន្ទាន់លើការទិញ លក់ស្រូវនេះគឺដើម្បីធានាថា គោលការណ៍ដែលរាជរដ្ឋាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុនដែលដាក់ទៅហើយត្រូវអនុវត្ត អោយបានរលូន លទ្ធផលល្អនិងមានប្រសិទ្ធិភាព។គឺថាតម្លៃកំណត់ត្រូវយកថ្លៃគោល ដូចជាសម្រាប់ស្រូវផ្ការំដួលប្រភេទលេខ១ (ស្រូវសើម) មិនអោយក្រោម៩បាត ឬ ១,០៤០រៀល / ១គីឡូ ក្រាមនៅនឹងកន្លែងទាំងនៅខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបង ដែលជាខេត្តជង្រុកស្រូវវស្សាធំបង្អស់របស់ប្រទេស ។ ហើយអត្រាទីផ្សារ(ហាងឆេង)តម្លៃដូចគ្នានេះឬខ្ពស់ជាងឬទាបជាងនេះ គឺអាស្រ័យទៅលើគុណភាពស្រូវ(ចំណី )និងប្រភេទស្រូវ(ចំណី)ក្រអូបដែលត្រូវកិនជាអង្ករនាំចេញ ប្រភេទស្រូវ(ចំណី)ប្រណីតត្រូវកិនជាអង្ករលក់ក្នុងស្រុក ប្រភេទស្រូវចំណីស្បៀងដែលត្រូវកិនជាអង្ករសម្រាប់ផលិត ច្នៃផ្សំជាចំណីអាហារ ផ្សេងៗទៀត។ដូចជា ថ្លៃខ្ពស់ជាង៩បាតពី១លេខដល់៩លេខឬលើស១,០៤០ទៅ១,២០០រៀល/១គក្រ ។ និងថ្លៃទាបជាង៩បាតឬ១០៤០/១គក្រជាដើម។ពោលគឺទោះក្នុងតម្លៃណាក៏ដោយ មេការក្រុមហ៊ុន មេការរោងម៉ាស៊ីននិងឈ្មួញដៃគូត្រូវតែវាយតម្លៃនិងជជែកតថ្លៃអោយរួសរាយនិងសមរម្យជាមួយបងប្អូនប្រជាកសិករម្ចាស់ស្រូវ ហើយត្រូវតែទិញ។ ត្រូវចៀសវាងដាច់ខាត ការបន្តុះបង្អាប់ ទម្លាក់ថ្លៃស្រូវដែលផ្ទុយពីគោលការណ៍ថ្លៃនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

សូមរំលឹកដែរថា ដើម្បីបញ្ចៀសការទិញស្រូវទម្លាក់ថ្លៃស្រូវពីឈ្មួញមួយចំនួន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ដល់ប្រជាកសិករ ដោយផ្តល់ថវិកាបន្ថែមចំនួន ១០លានដុល្លាសរអា ជាមូលនិធិទិញស្រូវ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម សម្រាប់គាំទ្រដល់ក្រុមហ៊ុនប៉ៃតង និងរោងម៉ាស៊ីនកិនស្រូវ ក្នុងការប្រមូលទិញស្រូវពីប្រជាកសិករស្របតាមតម្លៃគោលអោយសមស្របនិងអោយបានទាន់ពេលវេលា ៕

 

អត្ថបទដែលជាប់ទាក់ទង